នៅពេលដែលក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក Barack Obama បានកំពុងតែមានបញ្ហាក្នុងការផ្លាស់ប្តូរអ្នកចូលមើលវេបសាយទៅជាអ្នកជាវ ពួកគេបានយកទំព័រមួយពីផ្លេប៊ុក របស់ម៉ាឃិតធីងពាណិជ្ជកម្ម និងបានសម្រេចផ្លាស់ប្តូរអត្ថបទនៅលើវេបសាយរបស់ពួកគេ។ ពួកគេបាន តេស្តនូវវិធីបីសារផ្សេងៗផ្ទុយពីការចុះឈ្មោះជាទូទៅលើវេបសាយ មានបន្ថែមព័ត៌មានបន្ថែមដូចជា ‘ស្វែងយល់បន្ថែម’, ‘ចូលរួមជាមួយយើងឥឡូវនេះ’ និង ‘ចុះឈ្មោះឥឡូវនេះ’។ ពួកគេបានរកឃើញថា ‘ស្វែងយល់បន្ថែម’ ជាសារដែលទទួលបានលទ្ធផលល្អជាងគេចំនួន ១៨,៦%។១ នៅពេលដែលគេធ្វើតេស្តផ្ទាំងព័ត៌មានបន្ទាប់ជាមួយនឹងជម្រើសរូបភាព និងវីដេអូប្រាំមួយផ្សេងៗគ្នា ការបញ្ចូលគ្នាដោយជោគជ័យ បានបង្កើននូវអត្រានៃការចុះឈ្មោះរបស់ពួកគេ មានចំនួនលើសពី៣%។ ទោះជាតួរលេខនេះ មើលទៅអាចនឹងមានចំនួនតិច ប៉ុន្តែយុទ្ធនាការឃោសនាបានប៉ាន់ស្មានថា ការផ្លាស់ប្តូរចំនុចមួយ នេះបានរួមចំណែកនៅក្នុងការចុះឈ្មោះអ៊ីមែលថ្មីៗចំនួនជិត៣លានអ៊ីមែល និងទទួលបានប្រាក់បរិច្ចាគថ្មីចំនួន៦0លានដុល្លាផងដែរ។២,៣,៤ បួនឆ្នាំបន្ទាប់មក ការធ្វើក្នុងយុទ្ធនាការឃោសនាបោះឆ្នោតម្តងទៀតរបស់លោក Obama ក៏បានធ្វើតេស្ត A/B ស្រដៀងគ្នានេះទៀតដែលមានចំនួនលើសពី៥០០តេស្ត នៅតាមបណ្តាវេបសាយ និងអ៊ីមែលក្នុងរយៈពេល២០ខែ ដោយបានបង្កើននូវចំនួនប្រាក់បរិច្ចាគគិតជាភាគរយ មានចំនួន២៩%និងការចុះឈ្មោះចំនួន ១៦១%។៥,៦ ការធ្វើតេស្ត A/B ពេលខ្លះត្រូវបានហៅថា ការធ្វើតេស្តបំបែក ដោយប្រៀបធៀបវ៉ារ្យ៉ង់ពីរ ឬ ច្រើននៃការផ្សព្វផ្សាយ ឬក៏ការផ្ញើរសារដើម្បីកំណត់ថា តើមួយណាដែលទទួលបានលទ្ធផលល្អជាងគេ។ យុទ្ធនាការឃោសនាជាទូទៅ ធ្វើការពិសោធន៍នៅលើទំព័របរិច្ចាគរបស់ពួកគេ ដើម្បីបង្កើននូវវិភាគទាន។ នៅក្នុងឆ្នាំ២០១៦ យុទ្ធនាការឃោសនាប្រធានាធិបតីសហរដ្ឋអាមេរិករបស់ Ben Carson បានធ្វើការពិសោធន៍មួយដើម្បីស្វែងរកថា រវាងការចែកសៀវភៅច្បាប់ចម្លងរបស់ Carson ឬក៏ការចែកសម្រាប់ យុទ្ធនាការឃោសនាអាចទទួលបានការបរិច្ឆាកច្រើនជាង។ តាមរយៈកាចូលទៅមើលវេបសាយទំព័របរិច្ចាគសៀវភៅ ឬទំព័របរិច្ចាគមួកដោយចែដន្យ អាចឲ្យយុទ្ធនាការឃោសនាអាចវាស់វែងថា តើមួយណាបានទទួលលទ្ធផលជោគជ័យជាង។ ប្រសិនបើការទំព័របរិច្ឆាកមួកបានជោគជ័យជាង នោះយុទ្ធនាការឃោសនាក៏អាចធ្វើតេស្តផ្សេងៗទៀត ដោយប្រៀបធៀបរវាងមួកទៅនឹងរបស់អ្វីផ្សេង ឧទាហរណ៍ កាបូបស្ពាយជាដើម ដែលតាមវិធីនេះគេអាចបន្តធ្វើឲ្យកាន់តែមានភាពប្រសើរឡើងនៃវេបសាយនោះ។៧ ទោះបីជាសព្វថ្ងៃការធ្វើតេស្ត A/B ត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងរង្វង់បច្ចេកវិទ្យា និងយុទ្ធនាការឃោសនាយ៉ាងណាក៏ដោយ ក៏វិធីសាស្រ្តនេះមានប្រវត្តិទាក់ទិនតាំងពីកំឡុងឆ្នាំ១៩២០ មកម្ល៉េះ គឺនៅពេលដែលអ្នកជំនាញស្ថិតិជនជាតិអង់គ្លេស Ronald Fisher បានបង្កើតគណិតវិទ្យាមូលដ្ឋានជាផ្លូវការមួយចំនួន ដែលខណៈពេលនោះលោកបានធ្វើតេស្តការដាំដុះគ្រាប់ពូជ លើដីឡូតិ៍មួយដែលប្រើប្រាស់ជីបំប៉ន និងលើដីឡូតិ៍មួយទៀតដែលមិនប្រើប្រាស់ជីបំប៉ន។៨ ចាប់តាំងពីពេលនោះមក ការធ្វើតេស្ត A/B ត្រូវបានដាក់បញ្ចូលទៅក្នុងនយោបាយ និងក៏បានក្លាយជាទៅផ្នែកមួយនៅក្នុងការអនុវត្តន៍យុទ្ធនាការឃោសនាបែបស្តង់ដារនៅតាមបណ្តាវេបសាយ អ៊ីមែល (ចំណងជើង និងតួសេចក្តី) ផ្នែកនីមួយៗនៅក្នុងការឌីហ្សាញ (រូបភាព ផ្ទៃខាងក្រោយ ប៊ូតុងនានា) ចំនងជើង អ៊ីមែលទៅផ្ទាល់ ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ និងសូម្បីតែការផ្ញើសារ ‘ស្វែងរកសារដែលត្រូវបរិបទ’។៩,១០,១១,១២,១៣ សេវាកម្មមួយចំនួន បានធ្វើឲ្យការធ្វើតេស្ត A/B មានភាពងាយស្រួលសម្រាប់យុទ្ធនាការឃោសនានយោបាយ ដែលអាចឲ្យពួកគេធ្វើតេស្តផ្លាស់ប្តូរគ្នាជាច្រើនក្នុងពេលព្រមៗគ្នា។១៤,១៥
**អត្ថបទសារព័ត៌មានផ្សព្វផ្សាយនៅលើគេហទំព័រ medium.com បង្ហាញពីរបៀបដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ របស់ Ben Carson ធ្វើតេស្តថាតើរវាងសៀវភៅ និងមួក មួយណាជាការផ្តល់ជូនដែលមានប្រសិទ្ធិភាពជាងដើម្បីរៃអង្គាសប្រាក់បរិច្ចាគដល់យុទ្ធនាការឃោសនារបស់លោក។ ការធ្វើតេស្តបានធ្វើឡើងនៅលើគេហទំព័ររបស់លោកគឺ BenCarson.com ដែលលែងដំណើរការទៀតហើយកំឡុងពេលនៃការសរសេររបាយការណ៍នេះ។ **
ប្រភព៖ Medium, accessed 11 March 2019.
អ្នកធ្វើយុទ្ធនាកាឃោសនាពឹងផ្អែកលើទិន្នន័យផ្ទាល់ខ្លួន ទាំងនៅក្នុងការរៀបចំ និងការវាយតម្លៃការធ្វើតេស្ត A/B។ ជាដំបូង គេប្រើប្រាស់វាដើម្បីជ្រើសរើសអ្នកដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមនៅក្នុងការពិសោធន៍។ ជាឧទាហរណ៍ ប្រសិនជាយុទ្ធនាការឃោសនាមួយចាប់អារម្មណ៍ទៅលើការប្រមួលផ្តុំគ្នារបស់ម្តាយដែលធ្វើការនៅក្នុងស្រុកណាមួយ ឬក៏ការបង្កើនចំនួនអ្នកចូលរួមនៅក្នុងការប្រមូលផ្តុំណាមួយគេអាចធ្វើការពិសោធន៍ដោយប្រើប្រាស់ព័ត៌មាន អាសយដ្ឋាន ដែលយកមកពីឯកសារអ្នកបោះឆ្នោត ការដោះដូរទិន្នន័យ ឬពីប្រភពផ្សេងៗទៀត។ ដរាបណាយុទ្ធនាការឃោសនាមានទិន្នន័យពាក់ព័ន្ធនិងមានចំនួន មនុស្សគ្រប់គ្រាន់សម្រាប់ការធ្វើពិសោធន៍តាមស្ថិតិ គ្មានអ្វីដែលដែនកំណត់តរបស់ការពិសោធន៍ដោយអនុលោមទៅតាមច្បាប់ក្នុងស្រុកនោះឡើយ។ ការធ្វើតេស្ត A/B ក៏ពឹងផ្អែកទៅលើទិន្នន័យផ្ទាល់ខ្លួនផងដែរដើម្បីតាមដានការឆ្លើយតបទៅនឹងការពិសោធន៍។ បើសិនជាអ្នកទទួលបានអ៊ីមែលមួយពីយុទ្ធនាការឃោសនា នោះយុទ្ធនាការឃោសនាទំនងជាកំពុងតែតាមដានអត្រានៃការបើកមើលអ៊ីមែល និងការចុច ដើម្បីមើលថាអ្នកចូលរួមជាមួយវា ឬក៏អត់។ ទិន្នន័យទាំងនោះអាចត្រូវបានអង្កេតមើលបន្ថែមទៀតដូចជា ប្រសិនជាអ្នកឈប់ជាវពីបញ្ជីអ៊ីមែល នោះអ្នកប្រហែលជានឹងត្រូវបានចាត់ទុកថា ទំនងជាមិនបោះឆ្នោតឲ្យបេក្ខជននោះឡើយ។ បើសិនជាអ្នកបើកមើលអ៊ីមែលយុទ្ធនាការឃោសនានោះភ្លាមៗជាប់ជាប្រចាំ យុទ្ធនាការឃោសនាអាចចាត់ទុកអ្នកថាជា អ្នកស្ម័គ្រចិត្តដ៏គួរឲ្យជឿជាក់ម្នាក់។
នៅចក្រភពអង់គ្លេស៖ Dominic Cummings ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតចាកចេញ ក្នុងកំឡុងពេលធ្វើប្រជាមតិសមាជិកសហភាព អ៊ឺរ៉ុបរបស់ចក្រភពអង់គ្លេស នៅឆ្នាំ ២០១៦ (ដែលគេស្គាល់ថាជាប្រជាមតិ Brexit) បកស្រាយពីរបៀបដែលយុទ្ធនាការឃោសនាចាកចេញបានប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន និងការពិសោធន៍ដើម្បីជួយពួកគេឲ្យទទួលបានជ័យជម្នះ។ យោងតាម Cummings តាមរយៈការស្ទង់មតិអ្នកបោះឆ្នោតនៅចក្រភពអង់គ្លេស អ្នកវិទ្យាសាស្រ្តផ្នែកទិន្នន័យ អាចធ្វើបានដូចជា ‘កំណត់គោលដៅស្រ្តីដែលមានអាយុចន្លោះពី៣៥ ទៅ៤៥ឆ្នាំ រស់នៅក្នុងតំបន់ភូមិសាស្រ្តទាំងនេះ ដែលជាអ្នកដែលមាន ឬមិនមានសញ្ញាប័ត្រ […] ជាចាំបាច់ពួកយើងធ្វើការពិសោធន៍ទាំងស្រុង […] នៅក្នុងពិភពឌីជីថល និងជ្រើសយកអ្វីដែលដំណើរការទៅបាន។ យុទ្ធនាការឃោសនាបោះឆ្នោតចាកចេញបែងចែកអ្នកបោះឆ្នោតជាបីក្រុម៖ អ្នកដែលប្រាកដជាបោះឆ្នោតឲ្យនៅបន្តអ្នកបោះឆ្នោតឲ្យចាកចេញ និងអ្នកដែលមានជំហកណ្តាល។ ការបោះឆ្នោតចាកចេញចំណាយថវិកា៩៨% នៃថវិកាសម្រាប់ធ្វើម៉ាឃិធីងលើផ្នែកឌីជីថល ដែលផ្តោតលើក្រុមទីបី និងបានតេស្តសារចំនួនប្រាំលើពួកគេ។១៦ សារដែលឈ្នះគឺ ‘ការគ្រប់គ្រងត្រឡប់មកវិញ’។ ការស្រាវជ្រាវបានណែនាំថាការប្រើពាក្យ ‘ត្រឡប់មកវិញ’ បណ្តាលឲ្យឲ្យអ្នកបោះឆ្នោតខឹងសំបារ និងការមិនចូលចិត្តសម្រាប់ការបាត់បោះ អ្វីៗដែលពួកគេមានអារម្មណ៍ថាធ្លាប់មានពីមុ ជាពិសេសនោះគឺការគ្រប់គ្រង។១៧
នៅសហរដ្ឋអាមេរិក៖ យុទ្ធនាការឃោសនានយោបាយខ្លះនៅសហរដ្ឋអាមេរិក កំពុងតែប្រើប្រាស់ការធ្វើតេស្ត A/B នៅក្នុងកម្រិតមួយដ៏គួរឲ្យភ្ញាក់ផ្អើល ទោះជាប្រៀបធៀបជាមួយនឹងក្រុមហ៊ុនឯកជនក៏ដោយ។១៨ គ្មានអ្វីដែលស្តែងឲ្យឃើញច្បាស់ជាង ការប្រកួតប្រជែងប្រធានាធិបតីនៅឆ្នាំ២០១៦ របស់លោក ដូណាល់ ត្រាំ នោះទេ។ Gary Coby ប្រធានផ្នែកផ្សព្វផ្សាយឌីជីថល និងរៃអង្គាសសម្រាប់យុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ បានហៅការប្រើប្រាស់ការពិសោធន៍របស់គេថាជា‘ការធ្វើតេស្ត A/B លើស្តេរ៉ូអ៊ីត’។១៩ យុទ្ធនាការឃោសនាត្រូវបានរាយការណ៍ឲ្យដឹងថាបានធ្វើតេស្តពី៤0 000 ទៅ៥0 000វ៉ារ្យង់ក្នុងមួយថ្ងៃ២០ ហើយការពិសោធន៍ទាំងនេះបញ្ចាក់ការពិតថាការទទួលបានកម្រៃបានយ៉ាងច្រើន។ ដូចដែល Michael Babyak ដែលជាអតីតប្រធានផ្នែកបច្ចេកវិទ្យាម៉ាឃិតធីង នៅអនុសញ្ញាជាតិសាធារណរដ្ឋ (RNC) បានអះអាងថា ‘ក្រុមការងារបំពេញមុខងារ បង្កើនប្រសិទ្ធិភាព និងការពិសោធន៍ […] របស់ RNC បានធ្វើលើសពី៣០០តេស្តនៅលើវេបសាយ DonaldJដូណាល់ ត្រាំ.com ចាប់តាំងពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបានបង្កើតប្រាក់ចំណូលបន្ថែមលើសពី៣០លានដុល្លា។’២១ ក្រុមការងារបានរកឃើញថា សារដែលមានន័យគាំទ្រលោក ដូណាល់ ត្រាំ តែងតែ ‘យកឈ្នះលើសារដែលប្រឆាំងនឹងលោកស្រី Hillary បើមិនដូច្នោះទេ ក៏មានសារអវិជ្ជមានដូចគ្នា។២២ បន្ទាប់ពីការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០១៨ Coby បានប្រកាសនៅលើ Twitter ថាក្រុមការងារនៅមានការផ្សព្វផ្សាយចំនួន ៤ ០០០ ទៀតនៅសកម្មសម្រាប់ ’ការតេស្ត និងការសិក្សា’ ដោយពង្រីកសកម្មភាពប្រមូលព័ត៌មាន សម្ងាត់លើសពីការបោះឆ្នោតទៅទៀត។២៣
រូបភាពស្គ្រីននេះយកមកពីការរក្សាទុកនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ហ្វេសប៊ុក ដែលបង្ហាញពីការផ្សព្វផ្សាយនយោបាយពីរប្រឆាំងនឹង Brexit ដោយប្រើរូបភាពដូចគ្នាតែអត្ថបទសរសេរខុសគ្នា។ ពាណិជ្ជកម្មនៅខាងឆ្វេងបង្ហាញទៅអ្នកប្រើប្រាស់តិចជាង ១.០០០ ដង រីឯពាណិជ្ជកម្មនៅខាងស្តាំបង្ហាញចន្លោះពី ៥.០០០ ទៅ ១០.០០០ ដង។ មិនមានវាស់វែងណាមួយបញ្ជាក់ថាមួយណាទទួលបានការចុចចូលច្រើនជាងមួយណានោះទេ។
ប្រភព៖ Facebook Ad Library, accessed 22 February 2019.
អ្នកសឹងតែប្រាកដថាអ្នកអាចជាផ្នែកមួយនៃការធ្វើតេស្ត A/B។ ដូចដែល Christian Rudder ប្រធាន OKCupid បានសរសេរនៅលើប្លុកនៅឆ្នាំ២០១៤ ថា៖ ‘ទាយទៅមើលអ្នកគ្រប់គ្នា៖ប្រសិនជាអ្នកប្រើប្រាស់អ៊ីនធឺណេត អ្នកជាគឺជាប្រធានបទមួយនៅក្នុងចំណោមការពិសោធន៍រាប់រយនៅក្នុងពេលណាមួយ លើគ្រប់វេបសាយ។ នេះជារបៀបដែលវេបសាយធ្វើការ។’២៤ អ្នកធ្វើអត្ថាធិប្បាយផ្សេងទៀតបានសង្កេតថា៖ ‘គ្រប់ផលិតផលម៉ាកយីហោរ អ្នកនយោបាយ សប្បុរសធម៌ និងចលនាសង្គម គឺព្យាយាមជិះឥទ្ថិពលលើឬប្រើប្រាស់អារម្មណ៍របស់អ្នក នៅក្នុងកម្រិតណាមួយ ហើយពួកគេក៏កំពុងតែធ្វើតេស្ត A/B ដើម្បីស្វែងរកចម្លើយ។’២៥ ឥឡូវនេះការធ្វើតេស្ត A/B ក្លាយជាស្តង់ដារអនុវត្តន៍ក្នុងចំណោមក្រុមហ៊ុន ឬនីតិបុគ្គល (ស្ថាប័ន) ដែលមានប្រព័ន្ធអនឡាញ។ ទោះជាអ្នកអាចកត់សម្គាល់បានអំពីការពិសោធន៍ដែលអ្នកកំពុងតែចូលរួមតាមរយៈការពិនិត្យមើលតំណភ្ជាប់ ឬការវិភាគឃុគឃី ដែលជាជនទីបីរបស់អ្នក ក៏នៅតែមិនមានវិធីណាដែលអ្នកអាចដឹងបានទូលំទូលាយនូវការពិសោធន៍យុទ្ធនាការឃោសនានយោបាយណាមួយដែលអ្នកត្រូវបានដាក់បញ្ចូលនោះឡើយ។
↘ ការធ្វើតេស្ត A/B ធ្វើឲ្យយុទ្ធនាការឃោសនាអាចធ្វើតេស្តនូវសេចក្តីសន្និដ្ឋានរបស់ពួកគេ និងជៀសវាងការយល់ស្របទៅតាមគំនិតរបស់បុគ្គលដែលមានប្រាក់បៀរវត្សន៍ខ្ពស់បំផុត (HiPPO) មានពាក្យចំអកមួយពិព័ណ៌នាអំពីដំណើរការសម្រេចចិត្តបែបស្តង់ដារ។ ប្រសិនជាសារនយោបាយមួយត្រូវបានធ្វើតេស្តត្រឹមត្រូវ នោះវាមានសក្តានុពលនៅក្នុងការលុបចោលនូវសេចក្តីសន្និដ្ឋានដែលមិនត្រឹមត្រូវ។
↘ ដូចដែលអ្នកជំនាញម្នាក់បានសង្កេតឃើញថា៖ ‘យោងទៅតាមការសន្និដ្ឋានដ៏សមហេតុផលរបស់វា [ទំនោរនេះ] អាចនាំទៅរកលំហូរថ្មីមួយបង្កើតសារលក្ខណៈផ្ទាល់ខ្លួន ហើយអាចកំណត់គោលដៅលើអ្នកបោះឆ្នោតម្នាក់ៗ ដែលបានធ្វើបច្ចុប្បន្នភាពភា្លមៗតាម រយៈការធ្វើតេស្ត A/B។’២៦ ការធ្វើតេស្ត A/B នោះអាចជ្រើសរើសសម្រាប់កំណត់គោលដៅ និងកែតម្រូវនូវហានិភ័យផ្ទាល់ខ្លួនណាមួយ ដែលអាចប៉ះពាល់ដល់ការយល់ឃើញជាសាធារណៈ អំពីបញ្ហានយោបាយ និងផ្តល់ឱកាសឲ្យមានការបង្កើតវិធីសាស្រ្តដែលកាន់តែមានឥទ្ធិពលលើការគិតបន្ថែមទៀត។
**រូបភាពស្គ្រីនមួយពី RNC Testing Booklet ដែលបានបង្ហោះនៅលើគេហទំព័រ www.scribd.com បង្ហាញពីរបៀបដែលយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តរូបភាពផ្ទៃខាងក្រោយទាំងពីរនេះប្រជែងគ្នានៅលើទំព័របរិច្ចាគរបស់គេ។ រូបភាពរបស់លោក ដូណាល់ ត្រាំ ទទួលបានលទ្ធផលល្អជាងរូបភាពរបស់លោកស្រី Clinton ប្រមាណជា ៨០%។៣៤ **
ប្រភព៖ RNC Testing Booklet, accessed 7 January 2019.
↘ ដោយសារតែសេវាធ្វើតេស្ត A/B កាន់តែមានភាពស្វ័យប្រវត្តិ អាល់ហ្កូរីតអាចបង្កើតវ៉ារ្យង់កាន់តែច្រើន និងការបញ្ចូលគ្នានូវអត្ថបទសារព័ត៌មានប៊ូតុង ។ល។ ដោយផ្អែកលើការបញ្ចូលទិន្នន័យយុទ្ធនាការឃោសនា។ ទាំងនេះមានន័យស្តែងឲ្យឃើញថា ជំនួសឲ្យមនុស្ស ម៉ាស៊ីននឹងកំណត់នូវអ្វីដែលអ្នកបោះឆ្នោតសក្តានុពល អាន និងឃើញ ហើយអាចកំណត់អាទិភាពរួចជាស្រេចលើមាតិការនយោបាយសម្រាប់បុគ្គលកម្នាក់ៗយ៉ាងឥតខ្ចោះ និងគ្មានការត្រួតពិនិត្យដោយមនុស្សផ្ទាល់។
↘ ប្រសិនជាការធ្វើតេស្ត A/B បង្ហាញនូវលទ្ធផលដ៏គួរឲ្យចង់បាន និងក្នុងជិះឥទ្ធិពលក្នុទំហំគួរសមមួយ ចំពោះអ្វីដែលអ្នកបោះឆ្នោតបានប្រឈមទៅនឹង នៅក្នុងវ៉ារ្យង់ ‘ចាញ់’ ដែលជាលទ្ធផល ពួកគអាចមិនចូលរួមតិចតួចក្នុងព័ត៌មាន ស្ម័គ្រចិត្តអានព័ត៌មាន នយោបាយ ឬបោះឆ្នោតផងនោះ?
ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះទាញចេញពី Facebook’s Ad Archive ដែលលើកទឹកចិត្តជនជាតិឥណ្ឌាឲ្យរៀបចំការជួបជុំមួយដើម្បីស្តាប់ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ទៅកាន់ប្រជាជាតិឥណ្ឌា។ សារចុះឈ្មោះចូលរួមស្រដៀងគ្នា តែរូបភាពខុសគ្នាបន្តិចបន្តួច។ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នេះចំណាយតិចជាង ១៥ USD និងត្រូវបានបង្ហាញឲ្យឃើញបន្លោះពី ១០.០០០ ទៅ ៦០.០០០ ដង។៣២
ប្រភព៖ Facebook Ad Library, accessed 11 March 2019.
↘ ជាទូទៅ អ្នកបោះឆ្នោតមិនបានដឹងពីការចូលរួមរបស់ពូកគេនៅក្នុងការពិសោធន៍នោះឡើយ លើសពីនេះទៅទៀត ការអនុញ្ញាតជារឿយៗត្រូវបានស្នើសុំតាមរយៈគោលការណ៍ឯកជនភាពដែលអ្នកប្រើប្រាស់មានទំនោរក្នុងការយល់ព្រមដោយមិនបានអានជាមុន។ ជាលទ្ធផលនៃកង្វះការយល់ដឹងពីបញ្ហានេះ គឺគ្មានវិធីណាឲ្យអ្នកចូលរួមជ្រើសយកការមិនចូលរួម ឬចាកចេញនោះទេទេ។ បន្ថែមពីនេះទៅទៀត អ្នកបោះឆ្នោតជាច្រើនមិនបានដឹងអំពីផលប៉ះពាល់របស់ការពិសោធន៍ពីមុនៗលើពួកគេពីការនោះទេ។២៧, ២៨
↘ យុទ្ធនាការឃោសនានយោបាយធ្វើការពិសោធន៍ជារឿយៗទៅលើក្រុមមនុស្សដោយគ្មានការត្រួតពិនិត្យក្រមសីលធម៌ និងដោយឯករាជ្យ។២៩
↘ ការធ្វើតេស្ត A/B អាចត្រូវបានប្រើប្រាស់បំពានជាមូលដ្ឋានតេស្តសម្រាប់អ្នកនយោបាយ ជាកន្លែងមួយសម្រាប់តេស្តគំនិតមួយ និងបិទបាំងគំនិតនោះប្រសិន ជាវាបរាជ័យ ឬ ជំរុញផ្សព្វផ្សាយបគំនិតនោះប្រសិនវាប្រើការបាន។
ការធ្វើតេស្ត A/B កំពុងតែឆ្ពោះទៅកាន់ជំនាន់ហ្គោរីកនៃវ៉ារ្យ៉ង់។ ការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលខ្លាំងលើអ្នកប្រើប្រាស់ វ៉ារ្យ៉ង់ដែលទាញដោយហ្គោរីកអនុញ្ញាតឲ្យកុំព្យូទ័រសម្រេចនូវអ្វីដែលអ្នកប្រើប្រាស់មើលឃើញតាមរយៈការច្នៃប្រឌិតការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗគ្នាជាលក្ខណៈបុគ្គលសម្រាប់មនុស្សម្នាក់ៗ។ រូបភាពស្រ្គីននេះយកមកពីវីដេអូប្រូម៉ូសិនផលិតផល ‘ច្នៃប្រឌិតដាយអនាមិក’ ពីហ្វេសប៊ុក ដែលជាបណ្តាញពិសោធន៍ដ៏ល្បីល្បាញមួយសម្រាប់យុទ្ធនាការឃោសនានយោបាយ។ សម្លេងរៀបរាប់នោះពន្យល់ថាអ្នកផ្សព្វផ្សាយផ្គត់ផ្គង់រូបភាព វីដេអូ អត្ថបទ ការអំពាវនាវ ថវិកា និងអ្នកទស្សនាដែលជាគោលដៅ ព្រមទាំងផលិតផលដែលនឹងសម្រេចថាការរួមផ្សំគ្នាមួយណាដែលត្រូវនឹងអ្នកទស្សនាបំផុត។
ប្រភព៖ Facebook Dynamic Creative, accessed 7 January 2019.
↘ ការធ្វើតេស្ត A/B អាចជួយស្រោចស្រង់អ្នកនយោបាយពីរូបភាពមួយដែល មិនអាចសម្រេចចិត្តបានចំពោះបញ្ហាណាមួយ តាមរយៈការធ្វើតេស្តសារផ្សេងៗគ្នា និងប្រកាសនូវសារដែលជោគជ័យ។ អ្នកនិពន្ធម្នាក់បានសង្កេតថា៖ ‘ជំនួសឲ្យការស្វែងរកកុងសង់ស៊ីស ឬការសម្រេចចិត្តដែលហានិភ័យនយោបាយ ទិន្នន័យវិទ្យាសាស្រ្តដែលទទួលបានពីការធ្វើតេស្ត A/B ប្រហែលជាផ្តល់នូវដំណោះស្រាយដ៏ល្អ ដូច្នេះហេតុអ្វីត្រូវតស៊ូមតិនៅពេលដែលអ្នកអាចធ្វើពិសោធន៏វាបាននោះ?’៣៥
↘ ការធ្វើតេស្ត A/B ប្រឈមនឹង ‘ការបញ្ចៀសនូវដំណើរសមហេតុផល ជាមួយនឹងការស្វែងរក អ្វីដែលដំណើរការបាន ដូចជា ការបង្ហាញម្តងទៀត អំពីការយកចិត្តទុកដាក់ របស់យុទ្ធនាការឃោសនាពីការផ្តោតលើបញ្ហាទៅជាពណ៍របស់ប៊ូតុងទៅវិញ។៣៦, ៣៧
↘ ការធ្វើតេស្ត A/B ធ្វើឲ្យការត្រួតពិនិត្យយុទ្ធនាការឃោសនាកាន់តែពិបាក។ ជំនួសឲ្យការទុកធែប (Tab) ជាច្រើននៅលើវេបសាយតែមួយ ក្រុមត្រូតពិនិត្យយុទ្ធនាការឃោសនា អាចនឹងត្រូវតាមដាននូវវ៉ារ្យង់ជាច្រើននៅលើវេបសាយតែមួយនោះ។
១ Brian Christian, 'ការធ្វើតេស្ត A /B៖ នៅខាងក្នុងបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្តូរ វិន័យនៃអាជីវកម្ម', Wired, ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២, https://www.wired.com/2012/04/ff-abtesting/
២ Tom New, ‘ឌីជីថលទីផ្សារប្លក់ Formisimo និង CRO នៅក្នុងយុទ្ធនាការឃោសនានយោបាយ’, ចូលមើលនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩, https://www.formisimo.com/blog/digital-marketing-and-cro-in-political-campaigns/
៣ 'វិធីដែលលោក អូបាម៉ា រៃអង្គាសប្រាក់បាន៦០លានដុល្លារដោយដំណើរការការសាកល្បងសាមញ្ញមួយ' ប្លក់ Optimizely, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០, https://blog.optimizely.com/2010/11/29/howobama- raised-60-million-by-running-a-simple-experiment/
៤ 'តើបេក្ខជនប្រធានាធិបតីមួយណាដែលឈ្នះការប្រយុទ្ធផ្នែកឌីជីថលទីផ្សារ?' ចូលមើលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩, http://blog.ispionage.com/presidential-candidates-digital-marketing-strategy.html
៥ New, ‘ឌីជីថលទីផ្សារប្លក់ Formisimo និង CRO នៅក្នុងយុទ្ធនាការឃោសនានយោបាយ’
៦ ‘ការបង្កើនប្រសិទ្ធិភាពនៅក្នុងយុទ្ធនាការឃោសនារបស់ លោក អូបាម៉ា៖ ការធ្វើតេស្ត A/ B’, ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨, https://web.archive.org/web/20180625130050/ http://www.kylerush.net/blog/optimization-at-the-obama-campaign-ab-testing/.
៧ Alhan Keser, 'តើអ្វីជា Jeb Bush និង ការធ្វើតេស្តដទៃទៀត?', Soapbox (ប្លក់), ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦, https://medium.com/soapbox-dc/what-are-jeb-bush-othersa-b-test-676b231f094f
៨ ‘ការចាប់ផ្តើមជាថ្មីក្នុងការធ្វើតេស្ត A/ B’, ចូលមើលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩, https://hbr.org/2017/06/a-refresher-on-ab-testing.
៩ Erik Kofman-Burns, ‘ការផ្ញើសារការធ្វើតេស្ត A/ B ដោយដៃជាមួយ Hustle’, ប្លក់ Hustle, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧, https://blog.hustle.com/manually-a-b-testing-messaging-with-hustle-496f32c71408.
១០ ‘ការបង្កើនប្រសិទ្ធិភាពនៅក្នុងយុទ្ធនាការឃោសនារបស់ លោក អូបាម៉ា’
១១ ផែនការឌីជីថល, គន្លឺះនយោបាយឌីជីថល៖ ការធ្វើតេស្ត A/ B ដោយការផ្ញើរសារពីម្នាក់ទៅម្នាក់, ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩, https://www.youtube.com/watch?v=JDgY9-422nU.
១២ Brexit Sham, Cummings - ហេតុអ្វីការបោះឆ្នោតចាកចេញឈ្នះការធ្វើប្រជាមតិ, ចូលមើលនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩, https://www.youtube.com/watch?v=CDbRxH9Kiy4.
១៣ Alhan Keser, 'តើអ្វីទៅជាការធ្វើតេស្ត A/ B Bernie Sanders?', Soapbox (ប្លក់), ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦, https://medium.com/soapbox-dc/what-s-bernie-a-b-testing-df4437171933.
១៤ ‘ActBlue Support’, ចូលមើលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩, https://support.actblue.com/.
១៥ ‘តើអ្វីទៅជាកម្មវិធីពិសោធន៍ដែលមានការជូនដំណឹង (Experiment-Informed Program) ហើយតើខ្ញុំចង់បានវាដែរឬទេ?', ចូលមើលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩, https://www.thecampaignworkshop.com/ whatexperiment-informed-program-eip-and-do-i-want-one.
១៦ Brexit Sham, Cummings - ហេតុអ្វីការបោះឆ្នោតចាកចេញឈ្នះការធ្វើប្រជាមតិ
១៧ ‘របៀបដែលការបោះឆ្នោតចាកចេញប្រើប្រាស់វិទ្យាសាស្ត្រទិន្នន័យ និងការធ្វើតេស្ត A/ B ដើម្បីសម្រេចជោគជ័យនៅក្នុងប្រេស៊ីត (Brexit)’, AB Tasty, ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧, https://www.abtasty.com/blog/data-science-ab-testingvote-brexit/.
១៨ Ron Kohavi និង Stefan Thomke, ‘ឥទ្ធិពលដ៏គួរឱ្យភ្ញាក់ផ្អើលនៃការពិសោធន៍តាមអនឡាញ’, Harvard Business Review, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧, https://hbr.org/2017/09/the-surprising-power-of-online-experiments.
១៩ Michael J. Coren, ‘អ្នកចាប់ផ្តើមអាជីវកម្មកំពុងចូលរួមនៅក្នុងឌីជីថល playbook របស់លោក ដូណាល់ត្រាំ ដើម្បីជម្រុញវឌ្ឍនភាពនយោបាយក្នុងឆ្នាំ ២០១៨', Quartz, ចូលមើលនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨, https://qz.com/1023261/startups-are-co-opting-donald-trumps-digital-playbook- to-push-progressive-politics-in-2018/.
២០ Issie Lapowsky, 'នេះជារបៀបដែលហ្វេសប៊ុកជួយលោក ត្រាំ ឲ្យឈ្នះជាប្រធានាធិបតី', Wired, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦, https://www.wired.com/2016/11/facebookwon-trump-election-not-just-fake-news/.
២១ Michael Babyak, 'ក្រុមការងារធ្វើតេស្តដែលមានទឹកប្រាក់ ៣០ ម៉ឺនដុល្លាររបស់លោក ដូណាល់ ត្រាំ', Michael Babyak (ប្លក់), ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧, https://medium.com/@babyak/donald-j-trumps- 30m-test-team-e1a9d542039e.
២២ Babyak.
២៣ យោងតាមផតថលផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយថ្មីរបស់ហ្វេសប៊ុក យុទ្ធនាការឃោសនារបស់លោកត្រាំ បានទិញវ៉ារ្យ៉ង់ផ្សព្វផ្សាយពាណិជ្ជកម្មច្រើនជាង ៣០០០ វ៉ារ្យ៉ង់ ចាប់តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំនេះមក។ ការធ្វើតេស្ត A/ B ជាច្រើនវ៉ារ្យ៉ង់ជាមួយនឹងអក្សរ/ រូបភាព/ វីដេអូផ្សេងៗគ្នា។ https://www.facebook.com/politicalcontentads/?Active_status=all&page_ids[0]=153080620724&q=trump …pic. Twitter.Com/DJswUVOvhE’, Tweet, @issielapowsky), ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨, https://twitter.com/issielapowsky/status/999753778709622785?lang=en.
២៤ Christian Rudder, ‘យើងធ្វើការពិសោធន៍លើមនុស្ស’, OkTrends (ប្លក់), ចូលមើលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩, https://web.archive.org/web/20140728200455/http://blog.okcupid.com/index.php/we-experiment-on-human-beings/.
២៥ ‘ក្រមសីលធម៌នៅក្នុងការធ្វើតេស្ត A/ B’, TechCrunch (ប្លក់), ចូលមើលនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៩, http://social.techcrunch.com/2014/06/29/ethics-in-a-data-driven-world/.
២៦ ‘អនាគតផ្ទាល់ខ្លួនដែលមានលក្ខណៈផ្ទាល់ខ្លួនបំផុតនៃយុទ្ធនាការឃោសនានយោបាយ’, CapX, ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨, https://capx.co/the-hyper-personalised-future-of-political
២៧ ក្រមសីលធម៌នៅក្នុងការធ្វើតេស្ត A/ B’
២៨ ក្រមសីលធម៌នៅក្នុងការធ្វើតេស្ត A/ B’
២៩ ក្រមសីលធម៌នៅក្នុងការធ្វើតេស្ត A/ B’
៣០ https://www.facebook.com/business/m/facebook-dynamiccreative-ads\
៣១ Alhan Keser, 'តើអ្វីជា Jeb Bush និង ការធ្វើតេស្តដទៃទៀត?'.
៣២ ‘Ad Archive’, ហ្វេសប៊ុក, ចូលមើលនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.facebook.com/ads/archive/?active_status=all&ad_type=political_and_issue_ads&country=IN&q=modi.
៣៣ ‘Ad Archive’, ចូលមើលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.facebook.com/ads/archive/?active_status=all&ad_type=political_and_issue_ads&country=GB&q=brexit%20theresa%20may.
៣៤ ‘កូនសៀវភៅអំពីការធ្វើតេស្ត RNC | យុទ្ធនាការឃោសនាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ, ឆ្នាំ២០១៦ | សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០១៦', Scribd, ចូលមើលនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩, www.scribd.com/document/336800205/RNC-Testing-Booklet.
៣៥ Jeanette Hofmann, 'ការកំណត់គោលដៅខ្នាតតូចដែលជាទម្រង់ថ្មីមួយនៃការអះអាងផ្នែកនយោបាយ’, n.d., ១៧.
៣៦ Christian, 'ការធ្វើតេស្ត A /B’.
៣៧ ‘ហ្វេសប៊ុកដាយណាមិកច្នៃប្រឌិត’, Facebook Business, ចូលមើលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩, https://www.facebook.com/business/m/facebook-dynamic-creative-ads.