ទិន្នន័យអ្នកប្រើប្រាស់៖ ការបង្កើតឲ្យមានយុទ្ធនាការឃោសនាតាមបែបឌីជីថល

តើអ្វីជាទិន្នន័យអ្នកប្រើប្រាស់?

ក្នុងន័យទូលាយ ទិន្នន័យអ្នកប្រើប្រាស់ត្រូវបានឲ្យនិយមន័យថាជាព័ត៌មានដែលនឹងជួយអ្នកផ្តល់សេវាកម្មអ្នកជំនួញ ឫអ្នកម៉ាឃិធីងឲ្យ ស្វែងយល់បានកាន់តែប្រសើរពីតំរូវការ និងចំនង់ចំនូលចិត្តរបស់អតិថិជនម្នាក់ៗ ឫក្រុមអតិថិជនណាមួយ។ ទិន្នន័យអ្នកប្រើប្រាស់ ជួយឈ្មួញកណ្តាលដែលជាអ្នកជួញដូរទិន្នន័យ ក្នុងការបង្កើតជាកម្រងទិន្នន័យអ្នកប្រើប្រាស់ដ៏ជាក់លាក់មួយសម្រាប់លក់ ឫក៏ដាក់ឲ្យប្រើប្រាស់បានសម្រាប់ក្រុមហ៊ុនដែលចង់កំណត់គោលដៅអតិថិជនរបស់ពួកគេ ឫអ្នកបោះឆ្នោតដែលមានសក្តានុពលក្នុងករណីនយោបាយដោយផ្អែកលើចំណាប់អារម្មណ៍ ឫលក្ខណៈពិសេសរបស់ពួកគេទាំងនោះ។

នៅក្នុងកម្មវិធី Audience Lookbook របស់ឈ្មួញកណ្តាលទិន្នន័យនៃក្រុមហ៊ុនអ៊ិចភឺរៀន (Experian) លើកឡើងថា មូលដ្ឋានទិន្នន័យ​របស់សហរដ្ឋអាមេរិកមានទិន្នន័យថ្មីទាន់សភាពការនូវបុគ្គលច្រើនជាង៣០០លាននាក់ និង១២៦លានគ្រួសារដែលច្រើនជាង៥០ឆ្នាំនៃព័ត៌មានប្រវត្តិសាស្ត្រទៅទៀត និងមានរាប់ពាន់ទិន្នន័យដែលអាចបង្ហាញអំពីប្រជាសា្រស្តទម្លាប់នៃការទិញបែបបទនៃការរស់នៅចំណង់ចំណូលចិត្ត និងឥរិយាបថ។២ តាមរយៈការប្រើប្រាស់ទិន្នន័យទាំងនេះ ក្រុមហ៊ុនអ៊ិចចភឺរៀន បានអួតអាងថា ពួកគេអាចទាញយក៨៥ភាគរយនៃទិន្នន័យរបស់សហរដ្ឋអាមេរិក ដែលតភ្ជាប់ទៅកាន់អាសយដ្ឋានអ៊ីមែលចំនួន៥០០លាន៣ និងផ្នែកនៃព័ត៌មាន ឯកជនដែលរួមមាន៧១ប្រភេទដែលពិសេសប្លែកពីគេ តាមរយៈការ បែងចែកទៅតាមក្រុមដូចជា «បុគ្គលិកលក្ខណៈផ្នែក ហិរញ្ញវត្ថុ» និង «ការយល់ឃើញ ផ្នែកជាតិពិន្ធុ»។ ក្រុមហ៊ុនអ៊ិចចភឺរៀន អះអាងថាទិន្នន័យ ទាំងនេះអាចជួយក្រុមហ៊ុនជាច្រើន ផ្ញើសារទៅដល់ ’អ្នកទទួលដែលសក្តិសម’ ដោយភ្ជាប់ជាមួយសារដែលត្រូវនឹងអ្នកនោះបំផុត។៤ ប៉ុន្តែក្រុមហ៊ុនមិនត្រឹមតែផ្តល់ទិន្នន័យ ដែលពួកគេមានទៅឲ្យអ្នកម៉ាឃិធីងនោះទេ ពួកគេថែមទាំងផ្តល់ជូននូវអ្វីដែលពួកគេហៅថា ការបែងចែក ‘ប្រភេទបុគ្គលនយោបាយ’ របស់អ្នកបោះឆ្នោត ដែលកំណត់ប្រភេទដូចជា «អ្នកប្រជាធិបតេយ្យខ្លាំង» ឫ «អ្នកអភិរក្សបៃតងនិយម» ដើម្បីផ្តល់ឲ្យគណបក្សនយោបាយធ្វើការស្វែងយល់ ឲ្យបានស៊ីជម្រៅទៅលើបញ្ហាឥរិយាបទ និងនិន្នាការរបស់អ្នកបោះឆ្នោត។៥ ទិន្នន័យអ្នកប្រើប្រាស់គឺមិនត្រឹមតែអាចជួយបង្កើតជាវិធីសាស្ត្រគន្លឹះដើម្បីសិក្សាពីអ្នកទិញ ឫអតិថិជន តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមជាកូនសោរដើម្បីបង្ហាញឲ្យឃើញនូវក្រុមគាំទ្រនយោបាយដែលមានតម្លៃផងដែរ។

Experian_data_sources

Experian_info_graphic_snippet

ប្រភពនៃទិន្នន័យ និងរបៀបដែលវាត្រូវបានអនុវត្តន៍ដូចដែលមាននៅក្នុងការផ្សព្វផ្សាយដោយក្រុមហ៊ុន Experian​។

Source: Experian. ‘Consumer View Data | Experian Marketing Services,’ 2 May 2018.

ចំនួនទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាចស្វែងរកបានក្នុងពេលបច្ចុប្បន្ន កំពុងតែមានសន្ទុះរីកលូតលាស់យ៉ាងខ្លាំង។ យោងទៅតាម របាយការណ៍បង្ហាញមួយស្តីអំពីអនាគតនៃយុទ្ធនាការឃោសនានយោបាយ អាយប៊ីអ៊ឺម (IBM) ធ្វើការប៉ាន់ស្មានថា ទិន្នន័យប្រមាណ ចំនួន២,៥ គ្វីនទីលានបៃ បានផលិត ឬបង្កើតឡើងជារៀង រាល់ថ្ងៃនៅស្ទើរគ្រប់ផ្នែកទាំងអស់ក្នុងវិស័យសេដ្ឋកិច្ច។៦ ទិន្នន័យបែបនេះ ត្រូវបានផ្សំបញ្ចូលគ្នាតាមកម្រិតចាប់តាំងពីទិន្នន័យ មូលដ្ឋានដូចជា អាយុរបស់អ្នកប្រើប្រាស់ ឫ ទំហំគ្រួសារ រហូតដល់ទិន្នន័យលម្អិតដូចជា ប្រភេទរឿងដែលអ្នកចូលចិត្ត ឫប្រភេទឡានដែលអ្នកបើកបរ។៧ ជាការពិត ក្រុមហ៊ុន General Motor មានប័ណ្ណប៉ាតង់ក្នុងការប្រើប្រាស់ «ទិន្នន័យតាមដានរថយន្ត» ដែលមានតាំងពីទម្លាប់នៃការបើកបរ ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងរថយន្ត រហូតដល់ការកំណត់ការផ្សព្វផ្សាយនៅ តាមរថយន្ត។៨ ក្រឡេកមើលឲ្យកាន់តែស៊ីជម្រៅលើប្រធានបទនេះ អ្នកបច្ចកវិទ្យា និងអ្នកស្រាវជ្រារបស់ វ៉ុលហ្វី គ្រីស្ត (Wolfie Christ) បានរាយការណ៍ថា «ការឃ្លាំមើល សាជីវកម្មនៅក្នុងជីវិតប្រចាំថ្ងៃ» បានបែងចែកទិន្នន័យអ្នកប្រើប្រាស់ទៅតាមបែបផែនមួយចំនួនដូចជា ទិន្នន័យបានពីការស្មគ្រ័ចិត្ត ទិន្នន័យបានពីការអង្កេត ទិន្នន័យជាក់ស្តែង និងទិន្នន័យដែលបានពីការធ្វើម៉ូឌែល/ការព្យាករណ៍ ដែលផ្អែកតាមការវិភាគពីសកម្មភាព និងអាកប្បកិរិយា។៩ ឧស្សាហកម្មជាច្រើនបានដើរតួជាប្រភពទិន្នន័យ រួមមានវេទិការឌីជីថល ដូចជា Google, Facebook និង Amazon ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ ឧទាហរណ៍៖ SAP ប្រតិបត្តការលើឧបករណ៍វិភាគដែលវិភាគចំណុចទិន្នន័យរបស់អ្នកប្រើប្រាស់រាប់ពាន់លានពីបណ្តាញប្រតិបត្តការចល័ត) បណ្តាញសារព័ត៌មាន ស្ថាប័នបោះពុម្ពផ្សាយ អ្នកចែកចាយ និង សេវាកម្មហិរញ្ញវត្ថុ ដូចជាធនាគារ និងភ្នាក់ងារឥណទាន។១០ ជា ឧទាហរណ៍ក្រុមហ៊ុន ស្ពតធីហ្វាយ (Spotify) មិនត្រឹមតែលក់ទិន្នន័យអំពីទម្លាប់នៃការស្តាប់របស់ អ្នកប្រើប្រាស់សេវាកម្មរបស់ ពួកគេតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានទិន្នន័យស៊ីជម្រៅពី អារម្មណ៍ និងទីតាំងរបស់អ្នកប្រើប្រាស់ផងដែរ។ នៅក្នុងយុគសម័យ ឌីជីថលក្រុមហ៊ុនដែលផ្តោតលើឌីជីថល ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត១១ និងអាជីវករឧបករណ៍ឆ្លាតវៃ១២ ក៏បានក្លាយជាឈ្មួញកណ្តាលទិន្នន័យ តាមតែសិទ្ធិរបស់ពួកគេផ្ទាល់។

តើទិន្នន័យអ្នកប្រើប្រាស់របស់ខ្ញុំត្រូវបានកំពុងប្រើប្រាស់ក្នុងការបោះឆ្នោតយ៉ាងដូចម្តេច?

ទិន្នន័យអ្នកប្រើប្រាស់គឺជា ការជម្រុញដល់យុទ្ធនាការផ្អែកលើឌីជីផល។១៣ វាបង្កើតឲ្យមានវិធីសាស្រ្ត និង ឧបករណ៍ជាច្រើនដែលយុទ្ធនាការផ្អែកលើឌីជីផលនេះ អាចប្រើដើម្បីវិភាគ បែងចែក កំណត់គោលដៅ និងវាយ តម្លៃលើអ្នកបោះឆ្នោត។ នៅទូទាំងសកលលោកមានការកើនឡើងនូវការប្រើប្រាស់ទិន្នន័យ និងឧបករណ៍កំណត់គោលដៅ ដែលបង្កើតឡើងសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការចូលរួមរបស់អ្នកប្រើប្រាស់ ដែលយុទ្ធនាការឃោសនានយោបាយប្រើដើម្បីស្វែងយល់ និងកែសម្រួលយុទ្ធនាការឃោសនារបស់ពួកគេ។

ប្រភពចម្បងៗនៃទិន្នន័យអ្នកប្រើប្រាស់សម្រាប់យុទ្ធនាការឃោសនានយោបាយមានដូចជា៖

↘ឈ្មួញកណ្តាលទិន្នន័យតាមបែបបុរាណ៖ យុទ្ធនាការជាច្រើនអាចប្រមូលទិន្នន័យអ្នកប្រើប្រាស់ផ្ទាល់ពីឈ្មួញកណ្តាលទិន្នន័យធំៗដូចជា ក្រុមហ៊ុន Acxiom១៤ ក្រុមហ៊ុន Epsilon១៥ និង ក្រុមហ៊ុន Experian (រួមបញ្ចូលក្រុមហ៊ុន Brazil-based Serasa Experian ដែលកាន់កាប់សំណុំទិន្នន័យ អ្នកប្រើប្រាស់ធំជាងគេបង្អស់ ក្នុងតំបន់អាមេរិកឡាទីន១៦) ហើយពួកគេក៏បានរាប់បញ្ចូលគណបក្សនយោបាយជា អតិថិជនមួយក្នុងចំណោមអតិថិជនរបស់ពួកគេ។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៧ របស់ចក្រភពអង់គ្លេស វេបសាយមួយមានឈ្មោះថា អ៊ីមម៉ាឌែរី (Emma’s Dairy) ដែលជាវេបសាយផ្តល់ការណែនាំចំពោះការត្រៀមខ្ឡួនជាម្តាយ១៧ បានរងការផាកវិន័យពីការិយាល័យគណកម្មការព័ត៌មានរបស់ចក្រភពអង់គ្លេស ពីបទរំលោភបំពានច្បាប់ការពារទិន្នន័យ ដោយវេបសាយ អ៊ីមម៉ាឌែរី (Emma’s Dairy) បានប្រមូល និងលក់ទិន្នន័យអ្នកប្រើប្រាស់ទៅឲ្យគណបក្សការងារ (Labour Party) តាមរយៈកិច្ចព្រមព្រៀងផ្តល់ទិន្នន័យមួយធ្វើឡើងជាមួយក្រុមហ៊ុនអ៊អ៊ិចភឺរៀន។១៨ វេបសាយនោះ ប្រមូលទិន្នន័យជាច្រើនទាក់ទងនឹងឈ្មោះឪពុកម្តាយ អាសយដ្ឋាន ចំនួនកូនក្នុងបន្ទុក ថ្ងៃខៃឆ្នាំកំណើត និងបានលក់ជាង១លានទិន្នន័យទៅឲ្យក្រុមហ៊ុនអ៊អ៊ិចភឺរៀន ដែលជាក្រុមហ៊ុនទទួលបន្ទុករៀបចំមូលទិន្នន័យឲ្យគណបក្សការងារ សម្រាប់ការ កំណត់គោលដៅផ្សព្វផ្សាយយុទ្ធនាការឃោសនា។ ករណីនេះ ទទួលបានការចាប់អារម្មណ៍ ដោយសារតែការិយាល័យគណកម្មការ ព័ត៌មានរបស់ចក្រភពអង់គ្លេសបានរកឃើញថា សកម្មភាពនេះ បានរំលោភបំពានច្បាប់ទិន្នន័យ ទោះជាការអនុវត្តរបស់គណបក្ស នយោបាយក្នុងការទាញយកទិន្នន័យអ្នកប្រើប្រាស់ ពីក្រុមហ៊ុនដែល ជាឈ្មួញកណ្តាលទិន្ន័យនៅតែរីករាលដាលក៏ដោយ។ មូលទិន្នន័យដែលបង្ហាញជាសាធារណៈរបស់គណកម្មការបោះឆ្នោតចក្រភពអង់គ្លេស ស្តីអំពីការចំណាយក្នុងយុទ្ធនាការឃោសនា បង្ហាញថាគណបក្សធំជាងគេទាំងពីរ ក្នុងចក្រភពអង់គ្លេសបានចំណាយលើ ក្រុមហ៊ុនអ៊ិចភឺរៀន ក្នុងខ្ទង់ចំណាយមួយដ៏ច្រើន។១៩

EC_spending_database_screenshot

រូបភាពស្គ្រីនបង្ហាញពីលទ្ធផលនៃការស្វែងរកបន្ទាប់ពីការសាកសួររបស់គណកម្មការបោះឆ្នោតរបស់ចក្រភពអង់គ្លេស ទាក់ទិននឹងមូលទិន្នន័យជាសាធារណៈ សម្រាប់ការចំណាយរបស់គណបក្សទៅលើក្រុមហ៊ុន Experian។


Source: ‘The Electoral Commission - Spending on Experian’ Search - The Electoral Commission. Accessed March 7, 2019

↘ វេទិកាអ៊ីនធឺណេត៖ ទោះជាឈ្មួញកណ្តាលទិន្នន័យតាមបែបបុរាណ គឺជាប្រភពទិន្នន័យដ៏សម្បូរបែបនៃអ្នកប្រើប្រាស់សម្រាប់ គណបក្សនយោបាយក៏ដោយ ក៏បណ្តាញអ៊ីនធឺណេតធំៗ ជាច្រើននៅតែអាចតាមទាន់ទីផ្សារឈ្មួញកណ្តាលបាន។ ក្រុមហ៊ុនដូចជា Facebook និង Google និង មែកធៀងផលិតផល (ដូចជា Gmail, YouTube, Instagram និង Facebook Messenger) បានអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និង អ្នកម៉ាឃិធីង អាចផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់ និងអាចយល់ដឹងពីអតិថិជនរបស់ពួកគេ។ នៅពាក់កណ្តាលឆ្នាំ២០១៨ ចំនួនអ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនហ្វេសប៊ុកសរុបប្រចាំខែ ដែលសរុបទាំង WhatsApp, Instagram និង Messenger មានចំនួន២.៥ពាន់លាននាក់។២០ ក្រុមហ៊ុន Google បានបង្ហាញថាផលិតផលទាំង៨របស់គេ មានអ្នកប្រើប្រាស់លើសពី១ពាន់លាននាក់ និង២ពាន់លានអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android យ៉ាងសកម្ម។២១ ក្រុមហ៊ុនទាំងពីរនេះមិនត្រឹមតែមានមូលទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់តែប៉ុណ្ណោះទេ ពួកគេថែមទាំងបានគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថលរហូតដល់ជិត៦៥ភាគរយនៃទីផ្សារទាំងមូលក្នុងឆ្នាំ២០១៧។២២ គំរូអាជីវកម្មរបស់ពួកគេពឹងផ្អែកភាគច្រើនលើការធ្វើឱ្យអតិថិជនរបស់ពួកគេអាចកំណត់គោលដៅផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។ ចំណុចខ្លាំងរបស់ Facebook និង Google គឺត្រូវបានបង្កើនតាមរយៈសមត្ថភាពរបស់ឈ្មួញកណ្តាលទិន្នន័យ បែបបុរាណក្នុងការបូកបញ្ជូលទិន្នន័យអតិថិជនរបស់ពួកគេជាមួយទិន្នន័យរបស់ Facebook និង Google និងការដែលបណ្តាញទីផ្សាររបស់ Facebook បានទទួល ទិន្នន័យអ្នកប្រើប្រាស់ទាំងពីក្រុមហ៊ុន Acxiom២៣ និងក្រុមហ៊ុន Serasa Experia២៤។ ជាមួយនឹងការរួមបញ្ចូលគ្នានូវឥទ្ធិពលរបស់ពួកគេក្នុងការបញ្ជ្រាបដល់អ្នកប្រើប្រាស់ និង ភាពសម្បូរបែបនៃទិន្នន័យអ្នកប្រើប្រាស់ដែលពួកគេមានទៀតនោះ បណ្តាញអ៊ីនធឺណេតធ្វើការបម្រើឲ្យយុទ្ធនាការឃោសនានយោបាយនៅក្នុងកម្រិតជាសកល និងផ្តល់ឱ្យយុទ្ធនាការឃោសនានយោបាយនូវសេវាកម្ម ដ៏សមស្របទៀតផង។

វិធីសាស្រ្តដែលមានឥទ្ធិពលពីរដែលផ្តល់ដោយបណ្តាញទាំងនោះគឺការផ្គូរផ្គងមូលទិន្នន័យអ្នកប្រើប្រាស់ (ក្រុមអតិថិជនសម្រាប់ធ្វើការផ្សព្វផ្សាយរបស់ Facebook និងការផ្គូរផ្គងអតិថិជនរបស់ Google២៦) និងការពង្រីកបន្ថែមនូវការ 'ស្វែងរក' សម្រាប់អតិថិជន ('ទស្សនិកជន ដែលមើលទៅដូចគ្នា' របស់ Facebook២៧ និង 'ទស្សនិកជនស្រដៀងគ្នា’ របស់ Google២៨)។ តាមរយៈការបង្ហោះបញ្ជីរាយនាមរបស់អ្នកប្រើប្រាស់ ឫអ្នកគាំទ្រដោយផ្ទាល់ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ឫយុទ្ធនាការឃោសនា បោះឆ្នោត អាចផ្គូរផ្គងបុគ្គលទាំងនោះទៅកាន់អ្នកប្រើប្រាស់នានាក្នុងបណ្តាញនោះ ផ្អែកតាមទិន្នន័យដូចជាឈ្មោះ លេខទូរស័ព្ទ និងអ៊ីម៉ែល និង អាសយដ្ឋាន អ៊ីម៉ែល និងអាចកំណត់ពួកគេជាមួយនឹងមាតិការ។ សម្រាប់វិធីសាស្រ្តទី២ បណ្តាញទាំង២ផ្តល់ប្រព័ន្ធមួយដែលអាចវិភាគរាល់សកម្មភាព និងលក្ខណៈរបស់អ្នកប្រើប្រាស់សម្រាប់ជាផលប្រយោជន៍និងចរិតលក្ខណៈរួម ក្នុងចំណោមការធ្វើម៉ាឃិធីង ឬបញ្ជីផ្សព្វផ្សាយរបស់អ្នក ផ្សព្វផ្សាយមួយ ឫយុទ្ធនាការឃោសនាមួយ។ បន្ទាប់ពីកំណត់បានហើយ ក្រុមអ្នកប្រើប្រាស់ដែល បានបង្កើតឡើងថ្មី អាចត្រូវបានកំណត់គោលដៅសម្រាប់ការផ្សព្វផ្សាយ។

Facebook-Advertising-Government-and-Politics

រូបភាពស្គ្រីនបង្ហាញពីករណីជោគជ័យផ្នែកនយោបាយ ដែលបានផ្សព្វផ្សាយដោយ Facebook Business ​នៅក្នុងខែតុលា ឆ្នាំ២០១៦។ បន្ទាប់មកការបែងចែកតាមផ្នែកតូចៗដូចជា “Government and Politics” ត្រូវបានលុបចេញ។


Source: ‘Success Stories about Facebook Advertising: Government and Politics | Facebook for Business.’, 22 October 2016, retrieved from web.archive.org

↘ អ្នកប្រឹក្សាទិន្នន័យនយោបាយ៖ ឈ្មួញទិន្នន័យតាមបែបបុរាណ និង បណ្តាញអ៊ីនធឺណេត មានអតិថិជនជាច្រើនប្រភេទនៅក្នុង អាជីវកម្មរបស់ពួកគេ ចំណែកឯក្រុមហ៊ុនផ្តល់ប្រឹក្សានយោបាយ ដូចជា អាយ៣៦០ (i360) វិញ ដែលជាក្រុមហ៊ុនអភិរក្សនិយមមួយរបស់សហរដ្ឋអាមេរិក ផ្តោតលើទិន្នន័យ និង មានការគាំទ្រពីក្រុមហ៊ុនឃូចប្រាដឺ (Koch Brothers) បានប្រើប្រាស់ចំនេះដឹងរបស់ពួកគេទាក់ទង នឹងទិន្នន័យអ្នកប្រើប្រាស់ ជាពិសេសសម្រាប់អតិថិជនក្នុងវិស័យនយោបាយ និងការធ្វើ យុទ្ធនាការឃោសនា។ អាយ ៣៦០ (i360) ផ្សព្វផ្សាយ អំពីមូល ទិន្នន័យនៃអ្នកប្រើប្រាស់ជនជាតិអាមេរិកចំនួន២៩០លាននាក់ និងប្រភេទទិន្នន័យដែលប្លែកពីគេមានចំនួនច្រើនជាង ៧០០ចំនុចទិន្នន័យ ដែលទិន្នន័យទាំងនោះមានប្រភពមកពី ’ទិន្នន័យអ្នក បោះឆ្នោតនៅតាមរដ្ឋនីមួយៗ និងប្រភពចម្រុះគ្នា ជាច្រើនទាក់ទងនឹងបែបបទនៃការរស់នៅ និងទិន្នន័យអ្នកប្រើប្រាស់ពីអ្នកផ្គត់ផ្គង់ដែលជាក្រុមហ៊ុនដើម។៣០ ស្រដៀងគ្នានេះដែរ Advocacy Data បានផ្សព្វផ្សាយពីសមត្ថភាព របស់ខ្លួនក្នុងការភ្ជាប់ទិន្នន័យដែលមានស្រាប់របស់យុទ្ធនាការឃោសនាជាមួយនឹងទិន្នន័យអ្នកប្រើប្រាស់ដែល មានចាប់តាំងពីទិន្នន័យពីសមាជិកក្រុមដូចជាម្ចាស់ប្រដាប់អាវុធ ឫមន្រ្តីយោធាចូលនិវត្តន៍អ្នកជាវទស្សនាវដ្តី រហូតទៅដល់របាយការណ៍ហិរញ្ញវត្ថុ និងជាច្រើនទៀត។៣១ អារីស្ទូតថល (Aristotle) ផ្តល់សំណុំទិន្នន័យជាច្រើនដែលពេញទៅដោយប្រវត្តិម្ចាស់ជំនួយទិន្នន័យ ប្រជាសាស្រ្ត និងព័ត៌មានពីបែបបទនៃការរស់នៅ។៣២ អ្នកប្រឹក្សាទិន្នន័យនយោបាយជាច្រើនដែលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ ជាផ្នែកមួយនៃយុទ្ធសាស្រ្តទិន្នន័យ ត្រូវបានរកឃើញនៅក្នុង ប្រទេសប្រេស៊ីល៣៣ អាហ្សង់ទីន៣៤ ឥណ្ឌា៣៥ និងប្រទេសផ្សេងៗទៀត។

i360_database_info_graphic

សមាមធាតុផ្សំនៃមូលដ្ឋានទិន្នន័យសម្រាប់យុទ្ធនាការឃោសនានយោបាយ ដែលមានចំនួនលើសពី ​៧០០ ចំនុចទិន្នន័យនៃអ្នកប្រើប្រាស់ ហើយដែលបានផ្សព្វផ្សាយដោយ i360។


Source: ‘The Database - i-360.’ i360, accessed 1 March 2019

↘ ប្រភពផ្សេងទៀត៖ លើសពីទិន្នន័យពាណិជ្ជកម្ម អ្នកប្រឹក្សា ទិន្នន័យនយោបាយកំពុងតែកែប្រែឲ្យកាន់តែក្លាយទៅជាប្រភពដែលថ្មីប្លែកបន្ថែមទៀត ដើម្បីបង្កើនការស្វែងយល់របស់ពួកគេអំពីអ្នកបោះឆ្នោត។ ការប្រមូលផ្តុំ និងការវិភាគទិន្នន័យបើកទូលាយបានកំពុងក្លាយជាទ្រព្យសកម្មរបស់យុទ្ធនាការឃោសនានយោបាយ។ យោងតាមក្រុមស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តនៃសកលវិទ្យាល័យ ស្ទែនហ្វដ (Stanford) ពន្យល់ថា វាអាចទៅរួចក្នុងការ ព្យាករណ៍ឧទាហរណ៍អំពីប្រជាសាស្ត្រ និងបែបបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយផ្អែកជាចម្បងលើ Google Street View រូបភាពនៃរថយន្ត។៣៦ ក្នុងនោះដែរ ការរកឃើញរបស់ពួកគេក៏បាន បង្ហាញផងដែរថា ប្រជាជនដែលមានឡានលក្ខណៈគ្រួសារ ជាជាងឡានដឹកទំនិញ ទំនងជាមានទំនោរគាំទ្រគណបក្ស ប្រជាធិបតេយ្យ។៣៧ ទិន្នន័យផ្កាយរណបត្រូវបានអនុវត្តយ៉ាងសកម្មដោយអ្នកប្រឹក្សាទិន្នន័យនយោបាយសម្រាប់ផ្តល់ឲ្យអតិថិជន។ ក្រុមហ៊ុន HaystaqDNA ជាក្រុមហ៊ុនទិន្នន័យ ដែលបានធ្វើការក្នុងយុទ្ធនាការឃោសនារបស់លោក បារ៉ាក់ អូបាម៉ា និង Bernie Sanders បានវិភាគរូបភាពផ្កាយរណប ដើម្បីកំណត់ អត្តសញ្ញាណ និងមូឌែលម្ចាស់បន្ទះសូឡា ដែលអាច ជាទិន្នន័យដ៏ មានតម្លៃសម្រាប់អតិថិជននយោបាយដែលកំពុងស្វែង រកអ្នកបោះឆ្នោតដែលមានចំណាប់អារម្មណ៍លើបញ្ហាបរិស្ថាន។៣៨

ចំនុចគួរពិចារណា

↘ទិន្នន័យអ្នកប្រើប្រាស់ដែលផ្តោតលើអ្នកបោះឆ្នោតគឺជាធាតុសំខាន់ក្នុងការដំណើរការប្រមូលទិន្នន័យនៅក្នុងយុទ្ធនាការឃោសនានយោបាយ។ ↘ យុទ្ធនាការឃោសនានយោបាយ និងបេក្ខជននយោបាយអាច ស្វែងយល់កាន់តែច្បាស់អំពីគំនិតរបស់អ្នកបោះឆ្នោត តម្រូវការ និងទំនោរលើបញ្ហាដែលអាចឲ្យយុទ្ធនាការ ឃោសនាបានដឹងជាមុន អំពីឥរិយាបថដែលបានរកឃើញនោះ។ បេក្ខជនដែលមានព័ត៌មានច្រើនអាចលើកឡើង បានយ៉ាងចំៗទាក់ទងនឹងក្តីបារម្ភជាក់ស្តែងរបស់អ្នកបោះឆ្នោតដោយទិន្នន័យអ្នកប្រើប្រាស់កាន់តែបង្កើនភាពត្រឹមត្រូវ។ ↘ សមត្ថភាពក្នុងយុគសម័យនៃទិន្នន័យធំសម្បើម ដែលភ្ជាប់និងបញ្ចូលគ្នាជាមួយទិន្នន័យអ្នកប្រើប្រាស់ពីចំនួនសំណុំទិន្នន័យពីក្រុមហ៊ុនបណ្តាញ ឧបករណ៍ និងសេវាកម្មជាច្រើនកំពុងបង្កើតបទដ្ឋានមួយដែលអ្នកបោះឆ្នោតត្រូវបាន ’ស្ទង់មតិ និងវាយតម្លៃឥតឈប់ឈរព្រមទាំងត្រូវបានស៊ើបអង្កេតនិងពិនិត្យពិច័យចាត់ថ្នាក់និងដាក់ជាក្រុម, កំណត់អត្រានិងផ្តល់ចំណាត់ថ្នាក់កំណត់លេខ និងបរិមាណដាក់បញ្ចូលនិងដកចេញ’។៣៩