អេប មិនមែនសម្រាប់តែតន្រ្តី ការទិញទំនិញ និងការចែករំលែកការធ្វើដំណើរទៀតនោះទេ វាកំពុងតែក្លាយទៅជាឧបករណ៍សម្រាប់អ្នកនយោបាយ និងយុទ្ធនាការឃោសនាប្រើដើម្បីទទួលបានការគាំទ្រនិងឈ្នះឆ្នោត។
ជាទូទៅកម្មវិធីយុទ្ធនាការឃោសនានយោបាយចាត់ចូលទៅក្នុងផ្នែកមួយ ឬច្រើនជាងនេះនៅក្នុងចំណោមផ្នែកទាំងបីនេះ:
↘ កម្មវិធីទូរស័ព្ទដៃ បង្កើតឡើងដើម្បីគាំទ្របេក្ខជននយោបាយ ឬបុព្វហេតុនយោបាយ។ ↘ អេបបង្កើនការគាំទ្រ បង្កើតឡើងដើម្បីបញ្ចូលព័ត៌មាន ដែលទទួលបានពីការស្ទង់មតិពីតំបន់មួយទៅតំបន់មួយទៀត បូកជាមួយនឹងទិន្នន័យដែលបានពីយុទ្ធនាការឃោសនា ប្រភពពាណិជ្ជកម្ម និងសំណុំឯកសារសាធារណៈ។ ↘ កម្មវិធីហ្គេម ឬបង្កើតជាហ្គេម បង្កើតឡើងដើម្បីគៀងគរអ្នកគាំទ្រដែលមានស្រាប់ និងទាក់ទាញអ្នកបោះឆ្នោតថ្មី។
_រូបភាពស្គ្រីននេះយកចេញពីអត្ថបទប្លុក uCampaign មួយនៃកម្មវិធីយុទ្ធនាការឃោសនាប្រធានាធិបតីផ្លូវការឆ្នាំ ២០១៦ របស់លោក ដូណាល់ ត្រាំ ដែលមានឈ្មោះថា America First បង្ហាញពីសកម្មភាពមួយចំនួនដែលអាចជួយអ្នកប្រើប្រាស់ឲ្យទទួលបាន ‘ពិន្ទុសកម្មភាព’ ដែលហៅកាត់នៅក្នុងកម្មវិធីថា ‘AP’។ _
ប្រភព៖ ‘Trump and Brexit used a new digital organizing tool to help achieve their surprise victories’, accessed 3 December 2018.
↘ កម្មវិធីទូរស័ព្ទដៃ ផ្តល់ឲ្យក្រុមអ្នកដែលចូលចិត្តគិតរឿងនយោបាយដូចគ្នានូវកន្លែងឯកជនមួយដើម្បីមានទំនាក់ទំនង និងចែករំលែកគំនិតទៅគ្នា ក្នុងកន្លែងមួយដែលផ្តាច់ផ្សេងពីក្រុមបណ្តាញសង្គមដែលមានមនុស្សចំនួនច្រើន ដែលបណ្តាញសង្គមអាចមានអ្នកមើលចម្រុះគ្នាច្រើន។ កម្មវិធីខ្លះលើកទឹកចិត្តអ្នកចូលរួមឲ្យបង្កើតទៅជាហ្គេមបទពិសោធន៍ ដូចជាឲ្យអ្នកប្រើប្រាស់បង្កើនពិន្ទុ និងដោះសោរផ្លាកសញ្ញាដើម្បីបញ្ចប់កិច្ចការណាមួយដូចជា ការមើលការផ្សព្វផ្សាយពីយុទ្ធនាការឃោសនាការចែករំលែកបន្តនូវសារនយោបាយដែលបានសរសេររួចជាស្រេច ការចែករំលែកនូវលេខទំនាក់ទំនងរបស់ពួកគេទៅឲ្យយុទ្ធនាការឃោសនា ឬតេរទៅអ្នកតំណាងរបស់ពួកគេដើម្បីពិភាក្សានូវចំណុចណាមួយដែលបានកំណត់ទុករួចហើយ។
↘ កម្មវិធីបង្កើនការគាំទ្រ អនុញ្ញាតឲ្យការចុះជំនួបអ្នកស្ម័គ្រចិត្តក្នុងយុទ្ធនាការឃោសនាផ្ទាល់តាមផ្ទះពីឲ្យកាន់តែមានប្រសិទ្ធិភាព។ ពួកគេផ្តល់ឲ្យអ្នកស្ទង់មតិនូវព័ត៌មាន លម្អិតអំពីផ្ទះក្នុងតំបន់មានទាំងព័ត៌មានដូចជានរណារស់នៅទីនោះ គណបក្សមួយណាដែលគេចុះឈ្មោះជាមួយ ពេលណាដែលគេធ្លាប់បានបោះឆ្នោត និងបញ្ហាណាខ្លះដែលពួកគេឈឺឆ្អាល។ កម្មវិធីអាចរៀបចំសម្រាប់អ្នកស្ទង់មតិផងដែលនូវពាក្យសម្តីស្រ្គីប និងសំនួរស្ទង់មតិសម្រាប់ឲ្យអ្នកសម្ភាសន៏សួរអ្នករស់នៅទីនោះ ផ្អែកតាមប្រវត្តិរូបរបស់ពួកគេ។ ពេលដែលអ្នកសម្ភាសន៌ទៅដល់ផ្ទះ ពួកគេបញ្ចូនព័ត៌មាន ដែលប្រមូលបាននោះតាមរយៈអេប ហើយវាត្រូវបានកត់ទុកភ្លាមៗនៅក្នុងមូលទិន្នន័យនៅក្នុងទីស្នាក់ការកណ្តាលរបស់យុទ្ធនាការឃោសនា។ ក្រៅពីនេះទៀតសកម្មភាពដែលអេបធ្វើការបន្ថែមទៀតនោះគឹប្រមូលផ្តុំ និងផ្គូរផ្គងបញ្ជីឈ្មោះអ្នកបោះឆ្នោតបញ្ជីក្ស័យធុន បញ្ជីថ្កោលទោស និងបញ្ជីទិន្នន័យសាធារណៈផ្សេងៗទៀតដែលបានកត់ត្រាជាឯកសារ។ ជាឧទាហរណ៍ អ្នកស្ទង់មតិដែលប្រើប្រាស់កម្មវិធីបង្កើនការគាំទ្ររបស់ NGP VAN អាចមើលពីការយល់ឃើញរបស់បេក្ខជនម្នាក់ទាក់ទងនឹងបញ្ហាដែលប៉ះពាល់ដល់អតីតសមាជិកយោធា ប្រសិនជាកម្មវិធីបង្ហាញឲ្យឃើញថាអតីតយុទ្ធជនម្នាក់រស់នៅក្នុងផ្ទះ។១ កម្មវិធីទាំងនេះក៏អាចប្រើប្រាស់ផ្នែកផ្សេងៗនៃការបង្កើតជាហ្គេមដូចជា តារាងពិន្ទុសម្រាប់អ្នកស្ទង់មតិដែលមានភាពសកម្មជាងគេបំផុត។
↘ កម្មវិធីហ្គេម ឬបង្កើតជាហ្គេម ទោះជាមើលទៅកម្មវិធីហ្គេម ឬបង្កើតជាហ្គេម ហាក់ដូចជាមិនប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួ និងមានគេប្រើប្រាស់តិចជាងគេក្នុងចំណោមកម្មវិធីទាំងបីនេះក៏ដោយ ក៏យើងគួរតែរំលឹកពីហ្គេមនយោបាយអនឡាញដែលគួរឲ្យចាប់អារម្មណ៍ទាំងនេះដូចជា CorbynRun (បង្កើតឡើងដើម្បីគាំទ្រគណបក្សការងារ Labour Party នៅចក្រភពអង់គ្លេស) និង Super Klaver (គាំទ្រគណបក្សនិយមឆ្វេង De Groenen នៅប្រទេសហូឡង់) ដែលឧទាហរណ៏ទាំងពីរនេះមានប្រយោជន៏សម្រាប់ការលើកឡើងពីទំនើរដើមទងរបស់ពួកវា។២ ហ្គេមទាំងនេះដែលមានទំនោរប្រើប្រាស់ក្រាហ្វិក ៨-ប៊ិក (8-bit) និងគុណភាពសម្លេងទាបងាយស្រួលយល់និងអាចជួយបង្កើតសហគមន៍ទៅតាមគោលដៅនយោបាយ។ ជាឧទាហរណ៍ CorbynRun មានសេចក្តីផ្តើម សរសេរថា៖ ‘ពួកយើងស្ថិតនៅក្នុងការប្រកួតប្រជែងជាមួយពេលវេលា ពេលវេលាដើម្បីយកឈ្នះលើប្រព័ន្ធមិនសុចរិត…យើងទាំងអស់គ្នាអាចទទួលបានជ័យជម្នះ!’៣ Fiscal Kombat បង្កើតឡើងសម្រាប់បេក្ខជនប្រធានាធិបតីបារាំង Jean-Luc Mélenchon នៅឆ្នាំ២០១៧ បង្ហាញបេក្ខជនដែលកម្ចាត់គូរប្រជែងនយោបាយដើម្បីប្រាក់សម្រាប់យកទៅធ្វើគោលនយោបាយរបស់ខ្លួន ខណៈពេលដែលក្រុមអ្នកមានទ្រព្យធន ព្យាយាមកម្ចាត់គាត់។ តាមរយៈការប្រព្រឹត្តិទៅនៃហ្គេមនេះ Mélenchon ប្រឈមជាមួយនឹងប្រធានរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ Christine Lagarde អ្នកនយោបាយជនជាតិបារាំង Jérôme Cahuzac ដែលត្រូវបានវិនិច្ឆ័យទោសពីការគេចវេសមិនបង់ពន្ធ និងជាអតីតប្រធានាធិបតីបារាំង Nicolas Sarkozy។៥ តាមរយៈការរួមបញ្ចូលគ្នានូវធាតុផ្សំច្នៃប្រឌិតឡើងជាមួយនឹងបញ្ហានយោបាយបច្ចុប្បន្ន ហ្គេមបែបនេះបង្ហាញនូវមធ្យោបាយថ្មីក្នុងការភ្ជាប់គំនិតនយោបាយ ហើយក៏ប្រហែលជាធ្វើឲ្យមានភាពស្រពិចស្រពិលរវាងការពិត និងការប្រឌិត។
រូបភាពស្គ្រីនមួយនៃហ្គេម Fiscal Kombat បង្កើតឡើងដើម្បីគាំទ្របេក្ខជនប្រធានាធិបតីបារាំងលោក Jean-Luc Mélenchon។ តួអង្គឯកលោក Mélenchon យកលុយពីលោកស្រី Christine Lagarde ដែលជាប្រធានរបស់ IMF ដើម្បីប្រមូលលុយសម្រាប់គោលនយោបាយរបស់លោក។
ប្រភព៖ ‘Fiscal Kombat’, accessed 20 February 2019
តើទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច? កម្មវិធីយុទ្ធនាការឃោសនាប្រមូលយកនូវប្រភេទទិន្នន័យជាច្រើនដែលអាចផ្តល់អត្ថប្រយោជន៍ដល់យុទ្ធនាការឃោសនាក៏ដូចជាអ្នកដែលបង្កើតកម្មវិធី ដែលជាអ្នកអាចកែសម្រួលបទពិសោធន៍របស់អ្នកប្រើប្រាស់ដើម្បីស្នើសុំព័ត៌មាន បន្ថែមទៀតពីអ្នកប្រើប្រាស់។ ការចុះឈ្មោះជារឿយៗគឺមិនគិតថ្លៃនោះទេ ហើយបើយោងតាមអ្នកបង្កើតកម្មវិធីរបៀបនេះ ការចំណាយក្នុងការបង្កើត និងជួសជុលកម្មវិធីមួយគឺ’អាស្រ័យទៅតាមទិន្នន័យដែលវាអាចប្រមូលបាន’។៥
↘ ទិន្នន័យដែលផ្តល់ឲ្យយ៉ាងផ្ទាល់ ដោយអ្នកប្រើប្រាស់ (ដូចជាឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ លេខកូដប្រៃសណីយ៍ អាយុ និងភេទ)។
↘ ព័ត៌មានអំពីបណ្តាញសង្គមរបស់អ្នកប្រើប្រាស់។ កម្មវិធីខ្លះផ្តល់រង្វាន់ដល់អ្នកប្រើប្រាស់ជាពិន្ទុចំពោះការចែករំលែកនូវសៀវភៅលេខទំនាក់ទំនងរបស់ពួកគេ ដែលយុទ្ធនាការឃោសនាអាចផ្ទៀងផ្ទាត់ដើម្បីពិនិត្យមើជាមួយបញ្ជីអ្នកបោះឆ្នោតគោលដៅ។ បើសិនជាអ្នកបោះឆ្នោតដែលមានសក្តានុពល ត្រូវបានរកឃើញក្នុងសៀវភៅអាស័យដ្ឋានរបស់អ្នកប្រើប្រាស់កម្មវិធី នោះអ្នកប្រើប្រាស់នឹងត្រូវណែនាំឲ្យអញ្ជើញអ្នកបោះឆ្នោតឲ្យចូលទៅកម្មវិធីជាមួយនឹងសារដែលមានលក្ខណៈផ្ទាល់ខ្លួននិងរៀបចំទុកជាស្រេច។ លោក Thomas Peters នាយកប្រិតិបត្តិនៃសេវាកម្មវិធីយុទ្ធនាការឃោសនានយោបាយឈ្មោះថា uCampaign បានពន្យល់អំពីកម្មវិធី Ted Cruz ២០១៦ របស់គាត់ពីរបៀបទាក់ទងទៅអ្នកបោះឆ្នោតដែលមានសក្តានុពលដែលពួកគេបានកំណត់រួចជាស្រេចផ្អែកតាមឯកសារអ្នកបោះឆ្នោត៖ ‘ប្រសិនបើយើងរកឃើញថាអ្នកមានមិត្តភក្តិដប់នាក់នៅរដ្ឋ Iowa ដែលជាអ្នកគាំទ្រមានសក្តានុពលរបស់ Cruz នោះពួកយើងនឹងសុំអ្នកឲ្យទាក់ទងទៅអ្នកទាំងនោះ’។៧
↘ ការស្ទង់មតិ ឬលំហាត់តេស្តខ្លីៗនានានៅក្នុងអេប ក៏អាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅឲ្យយុទ្ធនាការឃោសនាផងដែរ។ យោងតាម Peters ‘អ្នកគាំទ្រកម្មវិធីបានបំពេញការស្ទង់មតិនយោបាយ លើសពី២០០០០ អំពីពួកគេមិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ដែលបង្កើតឲ្យមានទិន្នន័យមានតម្លៃពីផ្នែកផ្សេងៗគ្នា អំពីការយល់ឃើញផ្នែកនយោបាយរបស់អ្នកគាំទ្រសម្ព័ន្ធភាពជិតស្និទ្ធនិងបណ្តាញផ្ទាល់ខ្លួន ដែលជាព័ត៌មានសំខាន់សម្រាប់យុទ្ធនាការឃោសទំនើបផ្អែកលើទិន្នន័យ’។៨ ដោយសមិទ្ធផលចុងក្រោយរបស់ Cambridge Analytica មិនមែនជាកម្មវិធីនោះទេ ហើយព័ត៌មានទិន្ន័យចិត្តសាស្ត្រាដែលមានប្រភពពីកម្មវិធី Facebook មួយហៅថា ‘នេះជាជីវិតឌីជីថលរបស់អ្នក ឬ This is your digital Life’ ដែលជាលំហាត់តេស្តមួយចំណោមលំហាត់ទាក់ទងនឹងបុគ្គលិកលក្ខណៈដែលមាននៅលើវេបសាយ។
↘ ទិន្នន័យអាកប្បកិរិយាដែលបានពីអន្តរកម្មនៅលើកម្មវិធី។ ឧទាហរណ៍ ប្រសិនបើអ្នកប្រើប្រាស់ឆ្លើយតបនឹងវីដេអូជាជាងការផ្ញើសារព័ត៌មាននេះអាចត្រូវបានបញ្ចូល និងប្រើប្រាស់ដើម្បីធ្វើកំណែកម្មវិធីនាពេលអនាគត។
នៅប្រទេសឥណ្ឌា៖ អេបយុទ្ធនាការឃោសនាផ្លូវការ NaMo របស់នាយករដ្ឋមន្ត្រី Narendra Modi ដែលបានដាក់ឲ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៥ បានសន្យា ‘ផ្តល់ឲ្យ [អ្នកប្រើប្រាស់] នូវព័ត៌ មានថ្មីៗបំផុត និងការធ្វើបច្ចុប្បន្នភាពសំខាន់ៗពីរដ្ឋាភិបាលរបស់លោក Modi។ នៅខែមីនាឆ្នាំ២០១៨ គេបានរកឃើញថាកម្មវីធីនៅលើប្រព័ន្ធ Android ទាមទារចូលទៅមើល២២ផ្នែកផ្សេងៗគ្នានៃទិន្នន័យអ្នកប្រើប្រាស់ រាប់ទាំងកាមេរ៉ា មីក្រូហ្វូន លេខទំនាក់ទំនង រូបថត និងទីតាំង។ (ផ្ទុយទៅវិញ កម្មវិធីរបស់ Amazon នៅក្នុងប្រទេសឥណ្ឌាទាមទារចូលបានទៅកាន់១៧ផ្នែក។)៩ NaMo ក៏ហាក់ដូចជាប្រមូលទិន្នន័យផ្ទាល់ខ្លួន ១,៣ លាននាក់ផងដែល ពីសមាជិកនាយទាហានជាតិ ដែលជាផ្នែកមួយនៃយោធាឥណ្ឌា ដើម្បីសម្របសម្រួលទំនាក់ទំនងរវាងនាយករដ្ឋមន្រ្តីនិងនាយទាហាន។១០
នៅសាធារណរដ្ឋដូមីនីកែន៖ នៅឆ្នាំ២០១២ Danilo Madina នៃគណបក្សរំដោះដូមីនីកែន ឈ្នះឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែនយ៉ាងប្រកិតប្រកើយ។ បួនឆ្នាំបន្ទាប់មក បន្ទាប់ពីការវិនិយោគទាំងលើប្រទេសរបស់លោក និងមូលដ្ឋានបច្ចេកវិទ្យានៃយុទ្ធនាការឃោសនារបស់លោកផងនោះ Madina ត្រូវបានជាប់ឆ្នោតម្តងទៀតជាមួយនឹងសម្លេងគាំទ្រច្រើនជាងមុន។ កម្មវិធីរបស់លោកដែលមានឈ្មោះថា Danilo ២០១៦ ត្រូវបានបង្កើតឡើងដោយ uCampaign ផងដែរ និងត្រូវបានទាញយកដោនឡូតជិត ១៤.០០០០ ដងនៅក្នុងប្រទេស ដែលចំនួន ប្រជាជនមានចំនួន ១០,៦៥ លាននាក់។ ប្រមាណជា ៦៥% នៃអ្នកប្រើប្រាស់កម្មវិធីបានចែករំលែកសៀវភៅអាស័យដ្ឋានទំនាក់ទំនងរបស់ពួកគេ បានឲ្យទៅយុទ្ធនាការឃោសនា ហើយសឹងតែទាំងអស់ដែលយល់ព្រមទទួលយកការជូនដំណឹង។ តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ឆែកមើលព្រឹត្តិការណ៍ ចែករំលែកមាតិកានៅលើបណ្តាញសង្គម មើលវីដេអូ បង្ហោះរូបថតសេលហ្វីជាមួយប្រធានាធិបតី Madina ស្វែងរកទិសដៅទីតាំងតាមប្រព័ន្ធ GPS ទៅកាន់ការិយាល័យបោះឆ្នោតចែករំលែកពីការបោះឆ្នោតរបស់ពួកគេនៅថ្ងៃបោះឆ្នោត និងអញ្ជើញមិត្តភក្តិឲ្យចូលរួមផងដែរ។ សរុបទៅ uCampaign បានអះអាងថាអ្នកបោះឆ្នោតបានបំពេញសកម្មភាពលើសពី ៣៦០.០០០សកម្មភាពក្នុងការគាំទ្រការឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់ប្រធានាធិបតី Madina។ uCampaign មានលើសពី ៦០០.០០០កម្មវិធីដោនឡូតសម្រាប់បេក្ខជននយោបាយ និងមានប្រាំបួនភាសានៅទូទាំងប្រទេសចំនួន១២។១១
នៅប្រទេសបារាំង៖ មុននឹងឈានដល់ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០១៧ យុទ្ធនាការឃោសនារបស់លោក Nicolas Sarkozy បានបង្កើតកម្មវិធីមួយមានឈ្មោះថា Knockin ដែលកំណត់ផែនទីមូលទិន្នន័យទំនាក់ទំនងរបស់យុទ្ធនាការឃោសនា សម្រាប់អ្នកស្ទង់មតិពីតំបន់មួយទៅតំបន់មួយ។ ផែនទីដៅចំនុចក្រហមដើម្បីសម្គាល់អាស័យដ្ឋានទំនាក់ទំនង ភ្ជាប់ជាមួយនឹងឈ្មោះរបស់អ្នកតាំងទីលំនៅ។ អ្នកស្ទង់មតិទៅរកតាមទំនាក់ទំនងរបស់កម្មវិធីដល់ផ្ទះរបស់ពួកគេ និងហៅឈ្មោះពួកគេ ដែលនេះនាំឲ្យមានការជំទាស់ជាសាធារណៈ ទាក់ទងនឹងការបំពានសិទ្ធិដែលធ្វើឲ្យមានការស៊ើបអង្កេតពីអាជ្ញាធរការពារទិន្នន័យបារាំងជាលទ្ធផលបានមានការសម្រេចសេចក្តីថាកម្មវិធីនេះមានភាពស្របច្បាប់។១២
រូបភាពស្គ្រីនមួយនៃ Knockin ជាកម្មវិធីដែលបង្កើតនិងប្រើប្រាស់ដោយក្រុមការងាររបស់បេក្ខជនប្រធានាធិបតីបារាំងលោក Nicolas Sarkozy។ កម្មវិធីទូរស័ព្ទបង្ហាញនូវផែនទីមួយដោយមានដៅចំណុចពណ៍ក្រហម ដែលបង្ហាញនូវអ្នកគាំទ្រម្នាក់របស់បេក្ខជនស្តាំនិយមនៅតាមអាសយដ្ឋានរបស់គេ។ កម្មវិធីបង្កឲ្យមានការជជែកវែកញែកជាសាធារណៈ និងត្រូវបានគេចាត់ទុកជារួមថាមានលក្ខណៈជ្រៀតជ្រែក។
ប្រភព៖ ‘France: Data Violations in Recent Elections’, 7 December 2018.
ការដឹងឲ្យបានច្បាស់លាស់នូវព័ត៌មានដែលអ្នកចែករំលែកទៅឲ្យកម្មវិធី ទាមទារឲ្យអ្នកអាននូវគោលការណ៍ឯកជនភាព ដែលមានភាពខុសៗគ្នាពីកម្មវិធីមួយទៅកម្មវិធីមួយ និងមានភាពសុំាំញ៉ាំក្នុងការអាន។ វិធីជំនួសមួយទៀតគឺស្វែងរកនូវកម្មវិធីនយោបាយទាំងអស់ដែលមាននៅលើឧបករណ៍របស់អ្នក និងធ្វើការស្រាវជ្រាវលើអ៊ីនធឺណេតពីកម្មវិធីនីមួយៗ។ សូម្បីតែកម្មវិធីយុទ្ធនាការឃោសនាផ្លូវការក៏មិនអាចធានានូវសុវត្ថិភាពដែរ។ ឧទាហរណ៍ កម្មវិធីទូរស័ព្ទដៃរបស់ Ted Cruz ធ្វើឲ្យបែកធ្លាយលេខ IMSI របស់អ្នកប្រើប្រាស់ ជាលេខប្លែកមួយដែលស្វែងរកលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងអាចមានសក្តានុពលប្រើប្រាស់ដើម្បីតាមដាន ឬលួចស្តាប់អ្នកប្រើប្រាស់។១៣សូម្បីតែកម្មវិធីដែលមានសុវត្ថិភាពអាច និងជារឿយៗក៏បានធ្វើផងដែរនូវការរក្សាសិទ្ធិក្នុងការចែករំលែកទិន្នន័យដែលពួកគេប្រមូលបានទៅឲ្យជនទីបីតាមជម្រើសរបស់ពួកគេ ដូច្នេះទោះជាអ្នកមើលគោលការណ៍ឯកជនភាពគ្រប់ចំណុច និងដឹងថាទិន្នន័យណាខ្លះដែលអ្នកចែករំលែកទៅឲ្យយុទ្ធនាការឃោសនាមួយហើយក្តី ក៏វានៅតែពិបាកក្នុងការដឹងការពិតថា តើវាកំពុងត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់យ៉ាងណានោះដែរ។
↘ ជារួម យុទ្ធនាការឃោសនាអះអាងថាកម្មវិធីទាំងនោះជួយពួកគេឲ្យធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាព។
↘ កម្មវិធីអាចបង្កើនប្រសិទ្ធិភាពក្នុងការខិតខំប្រឹងប្រែងរកការគាំទ្រ ដែលអាចបង្កើនការចូលរួមនៅក្នុងការបោះឆ្នោត។
↘ កម្មវិធីយុទ្ធនាការឃោសនាប្រមូលទិន្នន័យជាច្រើន ហើយភាគច្រើននៃទិន្នន័យទាំងនោះគឺប្រមូលដោយគ្មានការយល់ព្រម ឬការដឹងឲ្យបានជាក់ច្បាស់ពីសំណាក់អ្នកប្រើបា្រស់នោះឡើយ។
↘ អ្នកបោះឆ្នោតដែលប្រហែលជាមិនចង់ទទួលបានសារពីយុទ្ធនាការឃោសនាជាក់លាក់ណាមួយនោះទេ តែឈ្មោះ អាស័យដ្ឋានអ៊មែល កន្លែងធ្វើការងារ វេបសាយ និងទិន្នន័យទំនាក់ទំនងផ្សេងទៀតរបស់ពួកគេ អាចត្រូវបានចែករំលែកតាម រយៈសៀវភៅអាស័យដ្ឋានទំនាក់ទំនង ដោយគ្មានការយល់ព្រម ឬការដឹងពីសំណាក់ពួកគេនោះ ឡើយ។
↘ តាមរយៈការប្រមូលព័ត៌មាន តាមផ្ទះរបស់អ្នកបោះឆ្នោត និងការរៀបចំនូវចំនុចដែលត្រូវនិយាយដល់អ្នកស្ទង់មតិ កម្មវិធីបង្កើនការគាំទ្រអាចធ្វើអន្តរកម្មកាន់តែឥតខ្ចោះ ប៉ុន្តែវាក៏ធ្វើឲ្យមានអារម្មណ៍ថាជាការជ្រៀតជ្រែកភាពឯកជនផងដែរ។
↘ វាមានបញ្ហាដែលការស្ទង់មតិអាចលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតចូលរួមបោះឆ្នោត ដោយជ្រើសរើសគោះទ្វាផ្ទះណាដែលគេជឿថាគាំទ្របេក្ខជនមួយ ហើយរំលងផ្ទះណាដែលគេគិតថាគាំទ្រខាងប្រឆាំង។ ក្រុមហ៊ុនដែលផ្តោតលើការគោះទ្វា ‘ផ្ទះត្រូវ’ និង ‘តេរត្រូវ’ ជាក់ស្តែងគឺមានបំណងជៀសវាងការចំណាយធនធានទៅលើអ្នកដែលត្រូវបានសន្មត់ថាមិនមានជំហរនយោបាយត្រូវគ្នា ឬមិនចុះចូលនយោបាយជាមួយ។១៤
↘ ទោះជាកម្មវិធីហ្គេមយុទ្ធនាការឃោសនាអាចជួយអ្នកដែលមានពិន្ទុខ្ពស់បង្កើនមូលធនសង្គមយ៉ាងណា ក៏កម្មវិធីហ្គេមបែបនេះអាចប្រថុយធ្វើការបរិហារ ឬការដាក់សម្ពាធជាសាធារណៈទៅលើអ្នកបោះឆ្នោតមួយចំនួន ដើម្បីឲ្យពួកគេកាន់តែចូលរួមនយោបាយតាមរយៈការវាស់ស្ទង់ដោយប្រព័ន្ធដាក់ពិន្ទុរបស់កម្មវិធី។១៥
↘ ដោយសារតែកម្មវិធីទាក់ទាញអ្នកដែលគិតស្រដៀងគ្នា និងបញ្ជៀសនូវភាពចម្រុះគ្នានៃមនោគមវិជ្ជាក្នុងបណ្តាញសង្គមធំទូលាយ គេអាចប្រថុយបង្កើតឧបករណ៍សម្រាំងសម្រាប់ការជ្រើសរើស និងបន្តរឲ្យមានជាប់ជានិច្ចនូវភាពលម្អៀង។
↘ ដោយសារតែផលិតផលឌីជីថលទាំងនេះជារឿយៗនៅតែមានជាបន្តរ បន្ទាប់ពីការបោះឆ្នោត ហើយពួកគេកំណត់អាទិភាពសម្រាប់រដូវកាលយុទ្ធនាការឃោសនាដែលគ្មានទីបញ្ចប់។
១ Haley Thompson, ‘របៀបដែលសុសវែររបស់ NGP VAN ជួសជុលការស្ទង់មតិ’, Chronicle of the Week,
ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៨, https://chronicleweek.com/2018/04/ngp-vancanvass-solution/, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
២ ‘ភាគទី៤១៖ ល្បែងនយោបាយតាមអនឡាញ’, Simplecast (podcast), ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨, https://simplecast.com/s/7a499a50, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
៣ https://corbynrun.com/, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
៤ ‘Fiscal Kombat: បេក្ខជនប្រធានាធិបតីបារាំងលោក Jean-Luc Melencho ជាតារានៅក្នុងវីដេអូហ្គេម', ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧, https://www.bbc.com/news/worldeurope-39569301, ចូលមើលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
៥ Sean J. Miller, ‘តើយុទ្ធនាការឃោសនា down-ballot គួរតែបោះទុនលើអេប តាមទូរស័ព្ទដៃដែរឬទេ?’, យុទ្ធនាការ និងការបោះឆ្នោត, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧, https://www.campaignsandelections.com/campaign-insider/should-down-ballot-campaigns-invest-in-an-app, ចូលមើលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
៦ Thomas Peters, ‘យើងគឺជាការចាប់ផ្តើមដែលបានជួយ Ted Cruz ឲ្យយកឈ្នះនៅរដ្ឋ Iowa’, Medium (ប្លក់), ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦, https://medium.com/@uCampaignCEO/ meet-the-stealth-startup-that-helped-ted-cruz-win-iowa-fea6745b8a6d, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
៧ Scott Detrow, ‘ក្រុមការងាររបស់ Cruz៖ អ្នកជាអ្នកលេងហ្គេម ប៉ុន្តែយុទ្ធនាការឃោសនាជាអ្នកឈ្នះ’, ការបោះពុម្ពផ្សាយពេលព្រឹករបស់ NPR, ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥, https://www.npr.org/2015/11/09/455225893/ cruzs-crew-you-play-the-game-but-its-thecruz-campaign-that-scores, ចូលមើលនៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨។
៨ Peters, ‘យើងគឺជាការចាប់ផ្តើមដែលបានជួយ Ted Cruz ឲ្យយកឈ្នះនៅរដ្ឋ Iowa’
៩ មួយថ្ងៃបន្ទាប់ពីការរកឃើញទាំងនេះត្រូវបានចេញផ្សាយ គោលការណ៍ឯកជនភាពរបស់កម្មវិធីបានអាប់ដេតដើម្បីអនុញ្ញាតឱ្យចែករំលែកទិន្នន័យជាមួយភាគីទីបី។ Krishn Kaushik, ‘កម្មវិធីទូរស័ព្ទដៃរបស់លោក Narendra Modi App ស្នើសុំការចូលដំណើរការ', The Indian Express, ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨, https://indianexpress.com/article/india/namo-app-asks-for-sweeping-accesscamera-audio-among-22-inputs-facebook-data-leak-5111353 /, ចូលមើលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
១០ Aman Sharma, ‘គណៈរដ្ឋមន្ត្រីឌីជីថលរបស់លោក Modi៖ ចុចកម្មវិធីទូរស័ព្ទដៃ Namo ដើម្បីជ្រើសរើសរដ្ឋមន្ត្រីនិងសមាជិកសភា’, The Economic Times, ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៦, https://economictimes.indiatimes.com/news/politics-and-nation/modis-digital-cabinet-namomobile-app-to-tap-ministers-mps/articleshow/53482384.cms , ចូលមើលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨។
១១ Thomas Peters, ‘យើងបានបង្កើតកម្មវិធីដែលជួយបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែនម្តងទៀត ជាមួយជ័យជម្នះ', Medium (ប្លក់), ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦, https://medium.com/@uCampaignCEO/we-built-the-app-that-helped-reelectthe-president-of-the-dominican-republic-by-a-landslide-28cf3666c050, ចូលមើលនៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០១៩។
១២ Judith Duportail, ‘ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧៖ ការមកដល់នូវការកំណត់គោលដៅសន្ទរកថានៅក្នុងនយោបាយប្រទេសបារាំង’, Tactical Tech, https://ourdataourselves.tacticaltech.org/ media/ttc-influence-industry-france.pdf, ចូលមើលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
១៣ Tim Starks, ‘របាយការណ៍៖ កម្មវិធីទូរស័ព្ទដៃរបស់យុទ្ធនាការឃោសនាប្រធានាធិបតីបរាជ័យនៅក្នុងការការពារទិន្នន័យ’, Politico, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦, https://www.politico.com/story/2016/04/2016- campaign-apps-fail-222394, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
១៤ វីដេអូប្រូម៉ូសិនរបស់ NGP VAN, https://www.youtube.com/watch?v=xY0ZaIONwjI, ចូលមើលនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩។
១៥ Aarti Shahani, ‘កម្មវិធីទូរស័ព្ទចល័ត៖ សកម្មភាពឌីជីថលក្នុងការជំរុញនយោបាយ’, NPR, ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២, https://www.npr.org/2012/11/01/164129881/mobile-apps-a-digital-take-on-political-canvassing, ចូលមើលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។