បច្ចេកវិទ្យានៅថ្ងៃអនាគត៖ វិធីសាស្ត្រនាពេលអនាគតក្នុងបច្ចេកវិទ្យាយុទ្ធនាការឃោសនា

តើបច្ចេកវិទ្យាអ្វីខ្លះនឹងត្រូវបង្កើតឡើង?

យុទ្ធសាស្ត្រនយោបាយបានជួយឆ្លុះបញ្ចាំងពីឧស្សាហកម្មទីផ្សារ។១ តាមពិត វិធីសាស្រ្តស្ទើរតែទាំងអស់ដែលបានលើកឡើងមកពន្យល់នៅក្នុងការសិក្សាស្រាវជ្រាវនេះ ត្រូវបានគេប្រើប្រាស់រួចទៅហើយដោយក្រុមហ៊ុនរកប្រាក់ចំណេញ មុនពេលដែលវិធីសាស្ត្រទាំងនេះត្រូវបានយកមកប្រើក្នុងនយោបាយ។ ទោះបីជាវាមិនអាចទៅរួច ក្នុងការប៉ាន់ស្មានថាតើយុទ្ធនាការនយោបាយនឹងវិវឌ្ឍន៍យ៉ាងដូចម្តេចនាពេលអនាគតក៏ដោយនោះ វិស័យពាណិជ្ជកម្ម និងផ្នែកដែលកំពុងតែកកើតឡើងមួយចំនួនផ្សេងទៀតនៃការស្រាវជ្រាវ និងការពិសោធន៍ ផ្តល់នូវតម្រុយខ្លះៗអំពីអ្វីដែលយុទ្ធនាការនឹងត្រូវធ្វើនៅពេលអនាគត។២ នៅក្នុងជំពូកនេះ យើងនឹងស្វែងយល់ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនជាច្រើនក្នុងការប្រើទិន្នន័យផ្ទាល់ខ្លួន និងបច្ចេកវិទ្យាផ្សេងទៀត ដែលកំពុងមានឥទ្ធិពលនៅក្នុងយុទ្ធនាការឃោសនានយោបាយពេលថ្មីៗនេះ។

↘ រូបយន្ត (Bots) ការប្រើប្រាស់រូបយន្តនយោបាយ និងការឃោសនាប្រជាភិថុតតាមកុំព្យូទ័រនៅក្នុងការជះឥទ្ធិពល តាមអនឡាញដូចជាការប្រើប្រាស់ Hashtag ដែលពេញនិយម នៅលើ Twitter ជាដើម ត្រូវបានគេចងក្រងទៅជាឯកសារយ៉ាងត្រឹមត្រូវ ហើយការប្រើវិធីសាស្ត្រនេះ ក៏ជាប្រធានបទដែលសកម្មក្នុងការងារស្រាវជ្រាវផងដែរ។៣, ៤, ៥ ការកើនឡើងនៃឈែតរូបយន្ត (Chatbots) ដោយប្រើទិន្នន័យផ្ទាល់ខ្លួនអាចនាំឲ្យមានកំណែថ្មីមួយដែលរឹតតែឆ្លុះបញ្ចាំងពីបុគ្គលម្នាក់ៗបានកាន់តែប្រសើរនៅក្នុងទិដ្ឋភាពដូចគ្នាដដែលនេះ។ ដូចដែលអ្នកស្រាវជ្រាវម្នាក់បានព្រមានថា “ក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ ការសន្ទនារូបយន្តអាចស្វែងរកអ្នកប្រើប្រាស់ដែលងាយរងគ្រោះហើយចូលទៅជិតពួកគេនៅលើឆានែលជជែកកំសាន្តឯកជន។ ឈែតរូបយន្ត នឹងរុករកការសន្ទនាហើយធ្វើការវិភាគទិន្នន័យរបស់អ្នកប្រើ ដើម្បីកែសម្រួលដល់សារនៃការឃោសនាប្រជាភិថុតឲ្យកាន់តែល្អ។ រូបយន្តនឹងចង្អុលបង្ហាញមនុស្សឲ្យឆ្ពោះទៅរកទស្សនៈជ្រុលនិយមនិងជំទាស់នឹងទឡ្ហីករណ៍តាមរបៀបនៃការសន្ទនា។៦ រូបយន្តត្រូវបានគេប្រើក្នុងយុទ្ធនាការឃោសនានយោបាយក្នុងហេតុផលជាច្រើន៖ រូបយន្តអនុញ្ញាតឲ្យយុទ្ធនាការឃោសនាឆ្លើយតបទៅនឹងការសាកសួររបស់អ្នកបោះឆ្នោតប្រកបដោយប្រសិទ្ធភាព ជួយអ្នកប្រើប្រាស់រុករកព័ត៌មាននយោបាយស៊ីជម្រៅប្រចាំថ្ងៃ លុបបំបាត់ពីកំហុសដោយចៃដន្យរបស់មនុស្សអាចធ្វើការនៅលើបណ្តាញច្រើន និងអាចផ្តល់ការឆ្លើយតបមានលក្ខណៈបុគ្គលទៅកាន់អ្នកប្រើប្រាស់ដែលកំពុងឈែតជាមួយពួកគេ។៧, ៨ ពួកគេក៏មានភាពទាក់ទាញផ្នែកហិរញ្ញវត្ថុផងដែរ៖ នៅក្នុងខែមេសា ឆ្នាំ២០១៦ “ហ្វេសប៊ុកបានបើកឲ្យប្រើប្រាស់នូវវេទិការផ្ញើសារដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ទៅដល់អ្នកអភិវឌ្ឍន៍រូបយន្ត ដែលវាមិន គ្រាន់តែជាជម្រើសសន្សំសំចៃជាងការផ្ញើរសារក្នុងទ្រង់ទ្រាយធំ តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតឲ្យយុទ្ធនាការឃោសនានយោបាយទាញយកផលចំណេញពីទិន្នន័យផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ដែលមាននៅក្នុងហ្វេសប៊ុក។៩, ១០ យុទ្ធនាការក៏មានបំណងចង់ប្រើរូបយន្តផងដែរ ដោយសារតែវាអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនបាន។ 'ឈែតរូបយន្ត មានសមត្ថភាពអាចសួរអ្នកប្រើឲ្យជ្រើសរើសជម្រើសណាមួយ ឬអាចឆ្លើយសំណួរជាក់លាក់ណាមួយ' នេះ បើយោងតាមការពន្យល់ពីអ្នកជំនាញផ្នែកទំនាក់ទំនងម្នាក់ដែល ‘ក្នុងន័យនេះ រូបយន្តអាចបង្កើតមូលទិន្នន័យបានភ្លាមៗ និងអាចផ្តល់ស្ថិតិអំពីចំណូលចិត្ត ការស្នើសុំ និងចម្ងល់របស់ប្រជាជន។’១១ ក្នុងករណីផ្សេងទៀត រូបយន្តអាចកំណត់គោលដៅអ្នកប្រើប្រាស់ជាមួយការស្ទង់មតិ ដើម្បីវាស់ស្ទង់ពីការឆ្លើយតបទៅនឹងបញ្ហា ដែលអនុញ្ញាតឲ្យយុទ្ធនាការឃោសនាអាចធ្វើការប្រមូលទិន្នន័យបន្ថែមបាន។ ឈែតរូបយន្ត ក៏កំពុងតែពេញនិយមកាន់តែខ្លាំងឡើងផងដែរ ព្រោះវាអាចត្រូវបានគេបញ្ចូលទៅក្នុងការគៀងគរការចូលរួម ឲ្យកាន់តែរលូន ដោយពួកវាមិនតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែង ឬគំនិតផ្តួចផ្តើមពីអ្នកបោះឆ្នោតឡើយ។ បន្ទាប់ពីការបញ្ចេញមតិយោបល់សាមញ្ញលើអត្ថបទមួយ អ្នកបោះឆ្នោតអាចត្រូវបានគេសួរដើម្បីឆ្លើយសំណួរ បញ្ជូនទៅកាន់ការស្ទង់មតិ ស្នើរឲ្យចូលរួមវិភាគទាន និងសកម្មភាពច្រើនទៀតតាមរយៈរូបយន្ត។ រូបយន្តប្រើក្នុងការកំណត់គោលដៅយុទ្ធនាការឃោសនានយោបាយការពិតមានលក្ខណៈជាមូលដ្ឋាននៅឡើយ។ ឧទាហរណ៍ ក្រុមហ៊ុនទើបតែចាប់ផ្តើមដំណើរការមួយនៅប្រទេសបារាំង បានបង្កើតរូបយន្តមួយប្រភេទ ដែលអាចឆ្លើយតបសាររបស់អ្នកប្រើប្រាស់ភ្ជាប់ជាមួយនឹងសម្រង់សម្តីមួយក្នុងចំណោមសម្រង់សម្តីទាំង១០០ របស់លោក ដូណាល់ ត្រាំ (និងសង្កេតពីអត្រានៃការចូលរួមខ្ពស់)។១២ រូបយន្តផ្សេងទៀតដែលគេហៅថា ‘Dein Selfie mit Van der Bellen (ឌីន Selfie មីលវ៉ាន់ឌែលឡេន)’ (រូបថតសេលហ្វីរបស់អ្នកជាមួយនឹង [បេក្ខជន-និងប្រធានាធិបតីប្រទេសអូទ្រីសបច្ចុប្បន្ន] គឺ AlexanderVan der Bellen) បានជួយអ្នកប្រើប្រាស់បន្ថែមរូបភាពរបស់ Van der Bellen ទៅក្នុងរូបភាពគណនីហ្វេសប៊ុករបស់ពួកគេ។១៣ ឈែតរូបយន្ត ប្រើក្នុងនយោបាយជំនាន់ក្រោយទំនងជាកាន់តែទំនើប ជាពិសេសទាក់ទងនឹងសមត្ថភាពក្នុងការប្រមូលទិន្នន័យផ្ទាល់ខ្លួនបានកាន់តែច្រើនជាងមុន។ យុទ្ធនាការឃោសនាទាំងនោះទំនងជាទាញផលចំណេញក្នុងការប្រើបច្ចេកវិទ្យាដូចគ្នានេះ និងធ្វើឲ្យវាកាន់តែមានភាពជឿនលឿនក្នុងការកែច្នៃភាសាធម្មជាតិដែល Google, Amazon និងក្រុមហ៊ុន Microsoft ធ្លាប់ប្រើរូបយន្តរបស់ពួកគេឱ្យកាន់តែដូចមនុស្ស។១៤ Adam Meldrum ដែលជាសហគ្រិននិងជាអ្នកឯកទេសផ្នែគប្រើប្រាស់បច្ចេកវិទ្យាអេអាយនិងឈែតរូបយន្ត នៅក្នុងយុទ្ធនាការឃោសនានយោបាយ ចង់ប្រើប្រាស់ ឈែតរូបយន្ត ’ដើម្បីបង្កើតទំនាក់ទំនងធម្មជាតិជាមួយអ្នកបោះឆ្នោត’។១៥ ទស្សនវិស័យរបស់គាត់ជារឿងធម្មតានៅក្នុងវិស័យឧស្សាហកម្មនេះ គឺដើម្បីធ្វើឱ្យ ឈែតរូបយន្ត ឆ្លើយតបឲ្យដូចជាមនុស្ស”; ហើយបើមានការកែលំអគ្រប់គ្រាន់នោះ រូបយន្តអាចជួយសំរួលអន្តរកម្មក្នុងយុទ្ធនាការឃោសនាឲ្យមានលក្ខណៈដើមសុទ្ធសាធដែលខុសពីទម្រង់របស់ពួកគេនាពេលបច្ចុប្បន្ន - ដែលមានលក្ខណៈមិនខុសគ្នាប៉ុន្មានពី 'គេហទំព័រទីផ្សារមួយដែលល្បីល្បាញ’។១៦,​១៧ ដូចគ្នានេះដែរ អ្នកស្រាវជ្រាវនៅ MIT Media Lab កំពុងព្យាយាមដើម្បីបង្កើតរូបយន្តបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពឆ្លើយតបដូចជាគូសន្ទនាដែលជាមនុស្សយ៉ាងដូច្នោះដែរ។ នៅក្នុងបរិបទនយោបាយ ការប្រើប្រាស់រូបយន្ត “ដែលមានការយល់ដឹងអំពីគោលជំហររបស់បេក្ខជននយោបាយណាមួយក៏ដូចជាឥរិយាបថជាក់ស្តែងរបស់ពួកគេ ការសន្ទនាជាក់ស្តែងអាចអនុញ្ញាតឲ្យអ្នកបោះឆ្នោតសួរសំនួរដែលជាក់លាក់ខ្លាំងទៅកាន់សហគមន៍របស់ពួកគេ ហើយអាចទទួលបានចម្លើយដែលបានកំណត់ឆ្លើយតបមកវិញ។១៨ ហេតុផលនៅពីក្រោយការស្រាវជ្រាវនេះ គឺដើម្បីអង្កេតឲ្យលម្អិតថាតើបច្ចេកវិទ្យាឌីជីថលទាំងនេះបានបង្ហាញពី “គំនិត ចំណាប់អារម្មណ៍ និងអត្តសញ្ញាណផ្ទាល់ខ្លួន” របស់ពួកយើងគ្រប់គ្រាន់សម្រាប់ឲ្យរូបយន្តដែលបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ត្រាប់តាមពួកយើងដែរឬយ៉ាងណា។១៩ ប្រសិនបើវាអាចធ្វើទៅបាន យុទ្ធនាការឃោសនាប្រហែលជានឹងប្រើបច្ចេកវិទ្យា “អត្តសញ្ញាណដែលអាចផ្លាស់ប្តូរបាន” ដើម្បីជះឥទ្ធិពលលើមតិយោបល់ និងបង្កើតភាពរំជើបរំជួលក្នុងចំណោមមនុស្សដែលវាគិតថាជាអ្នកគាំទ្របេក្ខជននយោបាយរបស់ពួកគេ។២០,២១

5_19-us-state-voter-list

រូបភាពស្គ្រីនមួយពី @mssg ​ដែលជាក្រុមហ៊ុនមួយផ្តល់នូវ ឈែតរូបយន្ត អនឡាញ ដើម្បីជម្រុញការចុះឈ្មោះអ្នកបោះ ឆ្នោត និងកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញការចេញទៅបោះឆ្នោត (get out the vote)។


ប្រភព៖ https://www.atmssg.Com/Vote, accessed 28 February 2019.

5_19-us-state-voter-list

ទស្សនាវដ្តី ឈែតរូបយន្ត ដែលជាប្រភពឧស្សាហកម្មមួយ បានបោះពុម្ពផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “រូបយន្ត គឺលើសពីម៉ាស៊ីនបង្កើត “ព័ត៌មានក្លែងក្លាយ” ទៅទៀត និងដាក់រូបភាពដែលបង្កើតឡើងដោយ ឈែតរូបយន្ត គឺ ‘រូបសេលហ្វីរបស់អ្នកជាមួយ Van der Bellen”។ រូបភាពទាំងនេះ គឺជាផ្នែកមួយនៃហ្វេសប៊ុក ឈែតរូបយន្ត ដែលបង្កើតឡើងនៅឯ Hackathon។


Source: ‘Bots Are More Than “Fake News” Machines’, Chatbots Magazine, 23 February 2017.

↘ បច្ចេកវិទ្យាតាមដានចលនាភ្នែក (Eye Tracking) យុទ្ធនាការនយោបាយមួយចំនួនបានចាប់ផ្តើមកែតម្រូវការផ្សាយពាណិជ្ជកម្មរបស់ខ្លួនផងដែរ ដោយផ្អែកលើការយល់ដឹងដែលបានមកពីការស្រាវជ្រាវលើចលនាភ្នែក (Eye Tracking)។ នៅក្នុងការស្រាវជ្រាវនេះ ក្រុមមនុស្សមួយក្រុមត្រូវបានគេជ្រើសរើសយកមកធ្វើការតាមដានចលនាភ្នែកនៅក្នុងបន្ទប់ពិសោធន៍ដើម្បីធ្វើការកត់ត្រាទុក រួមមានទាំងការធ្វើពិសោធនៅក្នុងបន្ទប់ពិសោធន៍ ក៏ដូចជាការប្រើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ អត្ថបទប្លុកមួយពីក្រុមហ៊ុន Discida ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មតាមដានចលនាភ្នែកឲ្យយុទ្ធនាការឃោសនានយោបាយ ធ្វើការសង្ខេបវិធីសាស្ត្រនេះដូចខាងក្រោម៖ ការតាមដានចលនាភ្នែកគឺជាបច្ចេកទេសដ៏ប្រសើរមួយ ដែលអនុញ្ញាតឲ្យអ្នកមើលឃើញពីអ្វីដែលត្រូវបាន(ឬមិនត្រូវបានគេកត់សំគាល់) និងពីកម្រិតនៃការយកចិត្តទុកដាក់ទៅលើអ្វីមួយ។ ប្រសិនបើអ្នកបោះឆ្នោតមិនបានមើលរូបភាព ឬពាក្យគន្លឹះសំខាន់ណាមួយទេ មានន័យថារូបភាព ឬពាក្យគន្លឺះនោះបរាជ័យក្នុងការផ្ញើរសាររបស់ខ្លួន។ អត្ថប្រយោជន៍នៃការតាមដានចលនាភ្នែកលើសពីបច្ចេកទេសដទៃទៀតដូចជាការពិភាក្សាក្រុម (FGD) នោះគឺសមត្ថភាពក្នុងការឆ្លើយតបដោយស្វ័យប្រវត្តិទៅកាន់អ្នកបោះឆ្នោត។ ក្នុងន័យនេះ អ្នកបោះឆ្នោតមិនចាំបាច់ធ្វើការរំលឹកឡើងវិញពីអ្វីដែលពួកគេបានមើលនោះទេ ហើយពួកគេក៏មិនរងឥទ្ធិពលពីសមាជិកណាផ្សេងនៅក្នុងក្រុមក្នុងការឆ្លើយតបនោះដែរ ឬកាលដែលពួកគេព្យាយាមឆ្លើយតបក្នុងមធ្យោបាយដើម្បីផ្គាប់ចិត្តអ្នកសម្ភាសន៍។ វិធីសាស្ត្រតាមដានចលនាភ្នែក បានផ្តល់នូវព័ត៌មានសំខាន់ៗនៅក្នុងរយៈពេលពីរ ឬបីវិនាទីដំបូងតាមរយៈការអង្កេតថាតើពួកគេបានមើលទៅទីតាំងណាមុនគេ ហើយតើពួកគេនឹងមើលទៅកាន់កន្លែងណាបន្ទាប់ទៀត? ហើយតើកន្លែងណាដែលអ្នកបោះឆ្នោតនៅសម្លឹងមើលយូជាងគេ?២២ បច្ចេកវិទ្យានេះអនុញ្ញាតឲ្យគណបក្សនយោបាយ ឬបេក្ខជននយោបាយណាមួយ កែតម្រូវដល់ការផ្សព្វផ្សាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតដើម្បីឲ្យមានលទ្ធផលវិជ្ជមានជាអតិបរមា។ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យនៃទីក្រុងវីយែន (University of Vienna) បានបង្ហាញផ្ទាំងផ្សព្វផ្សាយរបស់គណបក្ស Austrian Green Party (ខាងសេរី) និងគណបក្ស Austrian Freedom Party (ខាងអភិរក្ស) នៅក្នុងពេលតែមួយទៅកាន់អ្នកបោះឆ្នោតដែលមកពីខាងសេរី និងអភិរក្ស ហើយបន្ទាប់មកធ្វើការសង្កេតមើលពីចលនាភ្នែករបស់ពួកគេ។ ជាលទ្ធផល ការសិក្សាបានរកឃើញថាមនុស្សចំណាយពេលច្រើនសម្លឹងមើលផ្ទាំងផ្សព្វផ្សាយដែលស្របទៅនឹងទស្សនៈនយោបាយរបស់ពួកគេផ្ទាល់។ ខណៈដែលវាមើលទៅហាក់បីដូចជាពាក់ពន្ធ័នឹងវិចារណញាណរបស់មនុស្ស យុទ្ធនាការឃោសនានយោបាយអាចប្រើប្រាស់វាជាហេតុផលទៅលើការសម្រេចចិត្តជាច្រើន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបោះឆ្នោត ដូចជាការផ្សព្វផ្សាយ ’ទំនោរនយោបាយពិតប្រាកដរបស់អ្នកបោះឆ្នោត ឬបន្ថែមការផ្សព្វផ្សាយដែលមានចរិតលក្ខណៈនយោបាយដោយឡែកពីគ្នា។ ជាលទ្ធផល ការផ្តល់សេវាកម្មតាមដានចលនាភ្នែកនឹងកាន់តែរីកចម្រើនថែមទៀតផ្ទាល់ខ្លួនដូចដែលពួកគេបានធ្វើឱ្យប្រសើរឡើងសម្រាប់ក្រុមតូចៗ កាន់តែច្រើនឡើង។ ជាឧទាហរណ៍ បច្ចេកវិទ្យាតាមដានចលនាភ្នែកក៏បានបង្ហាញដែលថាបុរសនិងស្ត្រីសម្លឹងមើលទៅផ្នែកផ្សេងៗគ្នានៃការផ្សព្វផ្សាយពាណិជ្ជកម្ម។២៣

5_19-us-state-voter-list

រូបភាពស្គ្រីនមួយនៃ ឈែតរូបយន្ត របស់គណបក្សការងាររបស់ចក្រភពអង់គ្លេស ដែលដំណើរការដោយក្រុមហ៊ុន Chatfuel មានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ។ Chatfuel មានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ដែលមានអត្រាបើកមើលសារចំនួន ៨០% នៅលើរូបភាពរបស់ខ្លួនលើ Facebook Messenger។


ប្រភព៖ ‘The Labour Party Chatbot’, accessed 28 February 2019.

↘ ការយល់ដឹងតាមកុំព្យូទ័រ (Cognitive Computing) ការផ្លាស់ប្តូរនៅក្នុងបច្ចេកវិទ្យាទាំងនេះបានត្រួសត្រាយផ្លូវក្នុងការបង្កើតឲ្យមានវិធីសាស្ត្រដើម្បីស្វែងយល់ពីអ្នកបោះឆ្នោតឲ្យកាន់តែ លម្អិត កាន់តែលឿន និងកាន់តែច្បាស់ថែមទៀត។ ឧស្សាហកម្មខាងផ្នែកទីផ្សារ បានប្រឹងប្រែងស្វែងយល់បន្ថែមនូវវិធីសាស្ត្រ ការយល់ដឹងតាមកុំព្យូទ័រ តាមរយៈធ្វើការសិក្សាទៅលើខួរក្បាលរបស់មនុស្ស ដើម្បីស្វែងយល់ថា តើការរក្សាអារម្មណ៍ បម្រែបម្រួលអារម្មណ៍ និងការផ្ចង់ការយកចិត្តទុកដាក់ ត្រូវបានប៉ះពាល់ដូចម្តេចខ្លះដោយប្រព័ន្ធផ្សព្វផ្សាយដែលមនុស្សទទួលបានទាំងដឹងខ្លួន និងទាំងមិនដឹងខ្លួន។២៤ អត្ថបទប្លុកមួយរបស់សេវាប្រៃសណីយ៍សហរដ្ឋអាមេរិកដែលមានចំនងជើងថា “តើម៉ាឃិធីងពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ មានអត្ថន័យដូចម្តេចចំពោះយុទ្ធនាការឃោសនានយោបាយ” បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវដោយអះអាងថា ‘ផ្ទាំងផ្សព្វផ្សាយដែលមានមុខមនុស្សត្រូវបានអ្នកមើលចងចាំច្រើនជាងផ្ទាំងផ្សព្វផ្សាយដែលមានរូបភាពធម្មតា ឬពាក្យ’។ អត្ថបទប្លុកនោះក៏បានអះអាងដែរថា ការធ្វើយុទ្ធនាការដោយផ្ទាល់ (ឧទាហរណ៍៖ ការផ្ញើអ៊ីមែលទៅផ្ទាល់) មានភាពប្រសើរជាងក្នុងការផ្សព្វផ្សាយឲ្យគេបានស្គាល់ពីបេក្ខភាពនយោបាយ ដោយសារតែនៅពេលប្រៀបធៀបរវាងការផ្ញើអ៊ីមែលទៅផ្ទាល់ ជាមួយនឹងការផ្សព្វផ្សាយក្នុងទម្រង់ផ្សេងទៀត ការផ្ញើអ៊ីមែលទៅផ្ទាល់បានបង្ហាញពីកម្រិតខ្ពស់ជាងនៃការ ‘រំលឹកឡើងវិញ (Recall) ការចង់បាន (Desirability) និង ភាពពេញចិត្ត (Likability)’។ នៅពេលដែលបញ្ចូលគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការផ្ញើអ៊ីមែលទៅផ្ទាល់ (Physical mail) បានទាក់ទាញកម្រិតការយកចិត្តទុកដាក់ដល់ទៅ ៣៩% ច្រើនជាងប្រព័ន្ធផ្សព្វផ្សាយតែឯងទៅទៀត។២២

5_19-us-state-voter-list

រូបភាពទាំងនេះយកចេញពីគេហទំព័រ DeliverTheWin.com បង្កើតឡើងដោយសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (United States Postal Service)។ វាពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់យុទ្ធនាការឃោសនាតាមអ៊ីមែលផ្ទាល់។ គេហទំព័រមានផ្នែកមួយដែលផ្តោតលើទីផ្សារពាក់ព័ន្ធនឹងផ្លូវចិត្ត និងរបៀបដែលការស្រាវជ្រាវថ្មីៗនេះបានបង្ហាញពីប្រសិទ្ធភាពរបស់វានៅក្នុងយុទ្ធនាការឃោសនានយោបាយ។


ប្រភព៖ ‘What Neuromarketing Means for Political Campaigns – USPS Deliver the Win’, accessed 18 February 2019.

↘ អ៊ីនធឺណេតនៃវត្ថុ (Internet of Things) បរិមាណ ព័ត៌មានដែលអាចរកបានសម្រាប់យុទ្ធនាការឃោសនានយោបាយមានការកើនឡើងយ៉ាងគំហុក។ ចំនួននៃឧបករណ៍ដែលតភ្ជាប់ទូទាំងពិភពលោកត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងលើស ៣០កោដិត្រឹមឆ្នាំ២០២០ និងយុទ្ធនាការឃោសនាទាំងនោះបានធ្វើការកំណត់ទៅលើឧបករណ៍ដែលតភ្ជាប់រួចហើយ ដើម្បីទាញយកតម្លៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីឧបករណ៍ដូចជាទូរទស្សន៍ សំណុំឧបករណ៍ (set-top boxes) និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ។២៦, ២៧ នាពេលអនាគត ប្រភេទឧបករណ៍បំពងសម្លេងឆ្លាតវៃ (IoT Smart Speakers) ដូចជា Amazon’s Echo, Google Home, robotic vacuums, smart beds ហើយនឹងឧបករណ៍ផ្សេងទៀត ដែលត្រូវបានគេរំពឹងថាអាចចាប់យកទិន្នន័យពាក់ព័ន្ធនឹងឥរិយាបទរបស់មនុស្សបានកាន់តែច្រើន។២៨ តើសមាជិកនៃគ្រួសារមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពដែរឬទេ? យុទ្ធនាការឃោសនាមិនចាំបាច់ធ្វើការទស្សន៍ទាយមុនទៀតទេ នៅពេលដែលប្រព័ន្ធរោទិ៍ឆ្លាតវៃអាចធ្វើការឆ្លើយសំនួរជំនួសពួកគេបាន។ អ្នកសារព័ត៌មានម្នាក់បានទាយមុនថា “នៅក្នុងលទ្ធិប្រជាធិបតេយ្យ អ៊ីនធើណេតនៃវត្ថុ (IoT) នឹងផ្លាស់ប្តូរពីរបៀបដែលយើងក្នុងនាមជាអ្នកបោះឆ្នោតមានឥទ្ធិពលលើរដ្ឋាភិបាល និងរបៀបដែលរដ្ឋាភិបាលមានឥទ្ធិពល (និងធ្វើការតាមដាន) ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ’តាមរយៈឧបករណ៍ចាប់សញ្ញា (sensor) ដែលដំណើរការ’ឥតឈប់ឈរ’ ។២៩, ៣០ ដោយសារតែភាគច្រើននៃឧបករណ៍ទាំងនេះត្រូវបានគេបំបាក់នៅក្នុងផ្ទះ ដូច្នេះទិន្នន័យដែលយើងចែករំលែកជាមួយពួកវាទំនងជាមានភាពកាន់តែជិតស្និទ្ធ ជាងទិន្នន័យដែលយើងចែករំលែកជាមួយឧបករណ៍ ដែលយើងកំពុងតែប្រើប្រាស់សព្វថ្ងៃ។៣១ ជារួមទៅ ការអភិវឌ្ឍថ្មីៗទាំងនេះត្រូវបានគេជឿជាក់ថា នឹងជួយជំរុញកិច្ចប្រឹងប្រែងនៃយុទ្ធនាការឃោសនានយោបាយ ក្នុងការកំណត់គោលដៅអ្នកបោះឆ្នោតឲ្យកាន់តែមានភាព ច្បាស់លាស់ និងលម្អិតជាងមុនតាមដែលអាចធ្វើទៅបាននៅក្នុងកម្រិតណាមួយ។

ឧទាហរណ៍

នៅសហរដ្ឋអាមេរិក៖ នៅខែវិច្ឆិកា ឆ្នាំ២០១៦ រូបយន្តឆ្លើយឆ្លងសាររបស់ហ្វេសប៊ុក (Facebook Messenger Bot) ត្រូវបានបង្កើតឡើងដោយ @mssg ហើយត្រូវបានចុះឈ្មោះជាតំណាងក្រុមនយោបាយចំនួន៣ក្រុម រួមមាន Connecticut House Democratic Campaign Committee, The Pennsylvania Common Sense Political Action Committee and Bazta Arpaio ដែលជាយុទ្ធនាការឃោសនាជាលក្ខណៈសហគមន៍នៅអារីហ្សូណាដើម្បីបោះឆ្នោតទំលាក់លោក Sheriff Joe Arpaio ដែលត្រូវបានចោទប្រកាន់ពីបទការអនុវត្តដោយមានលក្ខណៈរើសអើង។ រូបយន្តបានសាកសួរអ្នកបោះឆ្នោតអំពីអាស័យដ្ឋានរបស់ពួកគេ ហើយបានបញ្ជូននូវទីតាំងបោះឆ្នោតទៅកាន់អ្នកបោះឆ្នោតទាំងនោះ។ ខណៈដែលគេហទំព័រជាច្រើនបានស្វែងរកទីតាំងស្ទង់មតិបោះឆ្នោតដែលមាននៅពេលនោះ រូបយន្តរបស់ @mssg បានផ្តល់នូវគុណសម្បត្តិមួយចំនួនដូចជា៖ កត្តាគុណភាពថ្មី ភាពងាយស្រួលនៃបទពិសោធន៍ប្រើប្រាស់តាមទូរស័ព្ទដៃ និងឱកាសក្នុងការធ្វើពិសោធន៍។ ការដាក់ឲ្យប្រើរូបយន្តរបស់ @mssg ត្រូវបានគេផ្គូផ្គងវាជាមួយគេហទំព័រមួយ ដើម្បីធ្វើការប្រៀបធៀបសាកល្បងរូបយន្ត។ ដូចដែលលោក Beth Becker ដែលជាម្ចាស់ក្រុមហ៊ុនម្នាក់ដែលបានជួយជ្រោមជ្រែងក្នុងការធ្វើឲ្យមានភាពរីកចម្រើនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ បានធ្វើការឆ្លុះបញ្ចាំងថា “ការប្រមូលទិន្នន័យតាមរយៈការសន្ទនានេះ គឺពិតជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព ហើយនិយាយពីលទ្ធផលដែលទទួលបានវិញនោះគឺអស្ចារ្យណាស់”។ យើងអាចប្រមូលរាល់ទិន្នន័យ និងគ្រប់ប្រភេទពីអ្នកប្រើប្រាស់ទាំងអស់ ដូចជាអាស័យដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត។ ល។ ហើយថ្មីៗនេះដែរ ហ្វេសប៊ុកក៏បានអនុញ្ញាតឲ្យមានការបង់ប្រាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈកម្មវិធីសារឆ្លើយឆ្លង ហើយក្នុងន័យនេះវាគ្រាន់តែជារឿងពេលវេលាតែប៉ុនណោះ មុនពេលដែលអង្គការមួយចំនួនអាចធ្វើការប្រមូលវិភាគទានតាមរយៈវិធីសាស្ត្រដូចគ្នានេះ។ នៅប្រទេសកាណាដា៖ ក្នុងរយៈពេលប៉ុន្មានខែមុនឈានដល់ការបោះឆ្នោតសហពន្ធ័នៅឆ្នាំ២០១៥ ក្រុមហ៊ុនសិក្សាទីផ្សារ Mediative បានធ្វើការប្រមូលផ្តុំអ្នកចូលរួមទំហំតូចមួយដែលមានបុរសប្រាំនាក់ និងស្ត្រីប្រាំនាក់ហើយត្រូវបានគេរាយការណ៍ថាបានប្រើបច្ចេកវិទ្យាតាមដានចលនាភ្នែកដើម្បី ‘អង្កេតទៅលើដំណើរការនៃសភាពមិនដឹងខ្លួន និងការសម្រេចចិត្តរបស់អ្នកចូលរួម ដើម្បីយល់ថាតើផ្នែកណាមួយនៃប្លង់គេហទំព័ររបស់ [យុទ្ធនាការឃោសនា] ដែលរំញោចសៀគ្វីខួរក្បាលមូលដ្ឋានរបស់អ្នកឲ្យចូលរួម ឆ្លើយតបនឹងការយកចិត្តទុកដាក់ ញាណ និងអារម្មណ៍’។ ក្នុងការអនុវត្តនេះ គេបានប្រើគេហទំព័រមួយចំនួនដែលជាកម្មសិទ្ធិរបស់គណបក្សធំៗនៃប្រទេសកាណាដាចំនួន៥ ដែលមានឈ្មោះក្នុងឆាកនយោបាយ ហើយការសិក្សាបានអះអាងថា ដោយមិនគិតពីអ្វីផ្សេងទៀត ក្នុងចំណោមអ្នកចូលរួម បុរសចំណាយពេល ច្រើនក្នុងការមើលឡូហ្គោ ខណៈពេលដែលស្ត្រីបានចំណាយពេលភាគច្រើនមើលទៅកាន់ប្លង់រូបថតគ្រួសារ។ ទន្ទឹមគ្នានេះដែរ គេហទំព័រខ្លះមិនបានផ្តោត ការយកចិត្តទុកដាក់ទៅលើភ្នែកដូចគេហទំព័រផ្សេងទៀតឡើយមានន័យថាមានចំនុច ច្រើនទៀតគួរត្រូវបានកែលំអ។ អត្ថបទប្លុកនោះបានបញ្ចប់ដោយសរសេរថា “យោងទៅតាមការរកឃើញនៃការសិក្សារបស់យើង វាហាក់ដូចជាបង្ហាញថាលោក Justin Trudeau ពិតជាមានភាពពេញនិយមខ្លាំងចំពោះស្ត្រី ខណៈដែលសមាជិកភាពរបស់គណបក្សអភិរក្សមានការពេញនិយមក្នុងចំណោមបុរស ដែលបញ្ជាក់ផងដែរថា រូបភាពបង្ហាញនៅក្នុងប្លុកអាចមានលក្ខណៈច្រឡំគ្នា ដូចដែល NPD បានបង្កើតឲ្យមានអារម្មណ៍អព្យាក្រឹតមួយ និងគណបក្ស Green Party នឹងអាចទាក់ទាញអ្នកបោះឆ្នោតជាស្ត្រីបានច្រើន។ ទុករឿងលេងសើចដោយឡែក សូមអ្នកទាំងអស់កុំភ្លេចទៅបោះឆ្នោតដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យប្រសើរឡើង!”៣៣ ទោះបីជាមានមនុស្សមួយចំនួនអាចនឹងសួរអំពីប្រសិទ្ធភាព និងសុក្រឹត្យភាពនៃបច្ចេកវិទ្យា តាមដានចលនាភ្នែក វាបានឆ្លុះបញ្ចាំងឲ្យឃើញបន្ថែមទៀតពីការសំរេចចិត្ត នៅក្នុងយុទ្ធនាការឃោសនានយោបាយដែលកាន់តែមានលក្ខណៈឥតខ្ចោះ។

តើធ្វើដូចម្តេចទើបអាចដឹងថាវិធីសាស្ត្រនេះត្រូវបានប្រើមកលើខ្ញុំ?

ខណៈពេលដែលបច្ចេកវិទ្យាជាច្រើនដែលបានពិពណ៌នានៅទីនេះមិនទាន់មានភាពពេញនិយមខ្លាំងក៏ពិតមែន ប៉ុន្តែវាទំនងជាទទួលបានភាពពេញនិយមនៅពេលខាងមុខជាក់ជាមិនខាន។ បើឈែតរូបយន្តទទួលបានជោគជ័យក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកបោះឆ្នោត ទៅថ្ងៃមុខវាពិតជាលំបាកក្នុងការបែងចែកឲ្យដាច់ថាវា ជាមនុស្សឬក៏មិនមែន។ លើសពីនេះទៀត វាកាន់តែធ្វើឲ្យយើងមិនដឹងពីមធ្យោបាយណាមួយ ថាតើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬគេហទំព័រ ដែលយើងប្រើប្រាស់ត្រូវបានគេបំពាក់បច្ចេកវិទ្យាតាមដានចលនាភ្នែក ឬ ឧបករណ៍ការយល់ដឹងតាមកុំព្យូទ័រ ដែលមានគោលបំណងដើម្បីតាមដានចលនាភ្នែក ឬចិត្តរបស់យើងភ្ជាប់ទៅកាន់សារ ឬរូបភាពជាក់លាក់ណាមួយ។ វត្តមាននៃការតភ្ជាប់ឧបករណ៍ IoT នៅក្នុងផ្ទះរបស់យើង មិនមានន័យថា យើងក្លាយជាកម្មវត្ថុមួយនៃកិច្ចខិតខំប្រឹងប្រែងកំណត់គោលដៅជាក់លាក់ដោយយុទ្ធនាការឃោសនានយោបាយនោះឡើយ ទោះបីជាមានការចង់ទាញប្រយោជន៍ពីសំណាក់ឧបករណ៍ IoT ប្រើប្រាស់នៅក្នុងផ្ទះសម្រាប់គោលបំណងនយោបាយ បង្ហាញថាវានឹងមានការផ្លាស់ប្តូរក៏ដោយ។

ចំណុចគួរពិចារណា

↘ ប្រសិនបើការអនុវត្តធ្វើឡើងដោយគោរពឯកជនភាព និងមានតម្លាភាពត្រឹមត្រូវនោះ បច្ចេកវិទ្យា ឈែតរូបយន្ត ដ៏ទំនើបនេះ អាចចូលរួមចំណែកក្នុងការសាកសួរ និងឆ្លើយសំណួរជាក់លាក់ណាមួយចំពោះតម្រូវការនៃអ្នកបោះឆ្នោត។ ឧទាហរណ៍ អ្នកបោះឆ្នោតអាចចូលរួមការសន្ទនាអំពីផលប៉ះពាល់នៃគោលនយោបាយដែលសក្តានុពលណាមួយ ទៅលើអាជីវកម្មរបស់ពួកគេ។

↘ រូបយន្តជួយបញ្ជៀសកំហុសឆ្គងរបស់មនុស្ស នៅក្នុងការងារសាមញ្ញមួយចំនួនដូចជាការស្វែងរកទីតាំងបោះឆ្នោត។

↘អ្នកនយោបាយដែលមានចេតនាអាក្រក់អាចប្រើទិន្នន័យផ្ទាល់ខ្លួនដើម្បីបញ្ជ្រៀបការឃោសនាប្រជាភិថុតទៅកាន់អ្នកប្រើប្រាស់ និងលើកកម្ពស់ទស្សនៈជ្រុលនិយមណាមួយ។ រូបយន្តដោយគ្មានការអាក់សេសទៅកាន់ទិន្នន័យផ្ទាល់ខ្លួន ត្រូវបានគេរកឃើញថាធ្លាប់បានធ្វើដូច្នេះរួចទៅហើយទៅលើរឿងនេះ។

↘ បច្ចេកវិទ្យា ឈែតរូបយន្ត ដ៏ទំនើបអាចត្រូវបានគេផលិតឡើងដើម្បីធ្វើត្រាប់ទៅលើជំហររបស់បេក្ខជនណាមួយ និងជំរុញឲ្យមានការបំផ្លើសលើសេចក្តីអះអាងណាមួយ។ ជាថ្មីម្តងទៀតក្នុងករណីនេះ អ្នកបោះឆ្នោតប្រហែលជាមិនដឹងថាតើពួកគេកំពុងទាក់ទងជាមួយរូបយន្ត ឬមនុស្សឡើយ។

↘ ឧបករណ៍ IoT មានភាពប្រថុយប្រថានក្នុងការបង្កើតគំរូនៃការរក្សាទិន្នន័យការត្រួតពិនិត្យសកម្មភាពតាមអ៊ិនធឺណេត និងសកម្មភាពតាមឌីជីថលសម្រាប់ការយល់ដឹងផ្នែកនយោបាយ។ អ្នកសិក្សាម្នាក់បានអត្ថាធិប្បាយថា “ឧបករណ៍ IoT ជាបណ្តាញឃ្លាំមើលមួយដ៏ធំ” ។៣៥, ៣៦

↘ ប្រសិនបើបច្ចេកទេសទាំងនេះត្រូវបានបញ្ចូលគ្នា ដូចជាការបញ្ចូលគ្នារវាងរូបយន្ត និងការកំណត់គោលដៅទ្រង់ទ្រាយតូច បញ្ហាអក្ខរកម្មឌីជីថលសម្រាប់អ្នកបោះឆ្នោត និងភាពស្មុគស្មាញដែលនិយ័តករ (អ្នកធ្វើច្បាប់) ត្រូវប្រឈមនោះ នឹងមានការកើនឡើង។

១ Jeff Chester និង Kathryn C. Montgomery, ‘ឧស្សាហកម្មដែលមានឥទ្ធិពល៖ នយោបាយឌីជីថលសហសម័យនៅសហរដ្ឋអាមេរិក’, ចូលមើលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩, https: // ourdataourelf.tacticaltech.org/media/ttc-influence-industry-usa.pdf.

២ Rose Acton, ‘អនាគតដែលមានលក្ខណៈផ្ទាល់ខ្លួនបំផុតនៃយុទ្ធនាការឃោសនានយោបាយ’, CapX, ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨, https://capx.co/the-hyper-personalised-future-of-oliticalcampaigning/.

៣ Issie Lapowsky, ‘នេះជារបៀបដែលរូបយន្ត (Bots) ជម្រុញការសន្ទនានៅកំឡុងពេលនៃព្រឹត្តិការណ៍ព័ត៌មាន’, Wired, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨, https://www.wired.com/story/new-tool-shows-howbots- drive-conversation-for-news-events/.

៤ Jamie Susskind, ‘មតិយោបល់ | Chatbots គឺជាគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យ’, The New York Times, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨, ផ្នែក. មតិយោបល់, https://www.nytimes.com/2018/12/04/ opinion / chatbots-ai-democracy-free-speech.html.

៥ Fabio Chiusi និង Claudio Agosti, ‘ឧស្សាហកម្មដែលមានឥទ្ធិពល៖ ទិន្នន័យផ្ទាល់ខ្លួន និងឥទ្ធិពលនយោបាយនៅប្រទេសអ៊ីតាលី’, ចូលមើលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://ourdataourselves. tacticaltech.org/media/ttc-influence-industry-italy.pdf.

៦ Lisa-Maria Neudert, ‘ការបោះឆ្នោតនាពេលអនាគតអាចនឹងត្រូវបានផ្លាស់ប្តូរដោយបញ្ញា និងអាវុធរបស់ Chatbots’, MIT Technology Review, ចូលមើលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.technologyreview.com/s/611832/future-elections-may-be-swayed-byintelligent-weaponized-chatbots/.

៧ Vyacheslav Polonski, ‘តើបញ្ញាសិប្បនិម្មិតយកឈ្នះប្រជាធិបតេយ្យបានយ៉ាងដូចម្តេច’, The Conversation, ចូលមើលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩, http://theconversation.com/howartificial-intelligence-conquered-democracy-77675.

៨ Alex Boedigheimer, ‘ហេតុផល ៥ យ៉ាងដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកគួរតែប្រើប្រាស់ Chatbots’, IMGE, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨, https://imge.com/news/5-reasons-why-your-politicalcampaign-should-use-chatbots/.

៩ Deepak Puri, ‘របៀបបង្កើតមិត្តភក្តិក្លែងក្លាយ និងជះឥទ្ធិពលលើមនុស្សលើផ្នែកនយោបាយជាមួយនឹង Botnets’, CIO, ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧, https://www.cio.com/article/3188011/election-hacking/how-tomake-fake-friends-and -influence-people-politically-with-botnets.html.

១០ Nancy Scola, ‘របៀបដែល Chatbots កំពុងធ្វើអាណានិគមលើផ្នែកនយោបាយ’, POLITICO, ចូលមើលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩, https://www.politico.com/story/2016/10/chatbots-are-invadingpolitics-229598.

១១ Irene Del Carmen Pérez-Merbis, ‘រូបយន្ត (Bots) គឺលើសពីម៉ាស៊ីនបង្កើត “ព័ត៌មានក្លែងក្លាយ" ទៅទៀត’, ទស្សនាវដ្តី Chatbots, ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧, https://chatbotsmagazine.com/bots-arenot- per-se-fake-news-machines-c62a2fb6f571.

១២ Thomas Maître, ‘ការពិសោធន៍ Chatbot របស់លោក ដូណាល់ ត្រាំ’, ទស្សនាវដ្តី Chatbots, ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦, https://chatbotsmagazine.com/donald-trump-chatbotexperiment-f027b9a1caea.

១៣ Del Carmen Pérez-Merbis, ‘រូបយន្ត (Bots) គឺលើសពីម៉ាស៊ីនបង្កើត “ព័ត៌មានក្លែងក្លាយ" ទៅទៀត’

១៤ Neudert, ‘ការបោះឆ្នោតនាពេលអនាគតអាចនឹងត្រូវបានផ្លាស់ប្តូរដោយបញ្ញា និងអាវុធរបស់ Chatbots’

១៥ Nick Fouriezos, ‘ជួបជាមួយនឹង Chatbot របស់ GOP និង បញ្ញាសិប្បនិមិ្មតរបស់ Guru’, OZY, ចូលមើលនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩, http://www.ozy.com/rising-stars/the-gops-chatbotand-artificial-intelligence-guru/92254.

១៦ Scola, ‘របៀបដែល Chatbots កំពុងធ្វើអាណានិគមលើផ្នែកនយោបាយ’

១៧ Fouriezos, ‘ជួបជាមួយនឹង Chatbot របស់ GOP និង បញ្ញាសិប្បនិមិ្មតរបស់ Guru’

១៨ Neil Hughes, ‘Chatbots ដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ត្រូវបានព្យាករណ៍ថានឹងក្លាយទៅជា ការកំណត់គោលដៅអ្នកបោះឆ្នោតធំបន្ទាប់’, One World Identity (ប្លក់), ចូលមើលនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៩, https: //oneworldidentity.com/personalized-politician-chat-bots-predicted-next-big-thingtargeting-voters/.

១៩ Neil Hughes, ‘អ្នកស្រាវជ្រាវស្វែងរកអត្តសញ្ញាណឌីជីថលតាមរយៈការវិភាគអន្តរកម្មតអ៊ីមែលនៅលើអនឡាញ’, One World Identity (ប្លក់), ចូលមើលនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩, https://oneworldidentity.com/researchers-seek-mimic-digital-identities-analyzing-emailonline-interactions/.

២០ Hughes, ‘អ្នកស្រាវជ្រាវស្វែងរកអត្តសញ្ញាណឌីជីថលតាមរយៈការវិភាគអន្តរកម្មតអ៊ីមែលនៅលើអនឡាញ’

២១ Hughes, ‘Chatbots ដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ត្រូវបានព្យាករណ៍ថានឹងក្លាយទៅជា ការកំណត់គោលដៅអ្នកបោះឆ្នោតធំបន្ទាប់’

២២ ‘ភ្នែកមានវា | ការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយដែលកាន់តែមានប្រសិទ្ធិភាព - Discida’, ចូលមើលនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩, https://www.discida.com/2014/09/more-effective-political-ads/.

២៣ Hicham Damahi, ‘ផែនទីតាមដានចលនាភ្នែកទាំង ៥ បង្ហាញពីកន្លែងដែលជនជាតិកាណាដាមើល នៅពេលមើលគេហទំព័ររបស់គណបក្សកំឡុងពេលនៃការបោះឆ្នោតសហព័ន្ធ’, Mediative (ប្លក់), ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥, http://www.mediative.com/5-eye-tracking-heat-maps-revealwhere-canadians-look-when-reviewing-parties-websites-during-the-federalelection/. ២៤ ‘ការតភ្ជាប់ដើម្បីការធ្វើសកម្មភាព - របាយការណ៍វិទ្យាសាស្ត្រផ្លូវចិត្តរបស់កាណាដា Post’, International Post Corporation, ចូលមើលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.ipc.be/sector-data/directmarketing/research-analysis/reports/connecting_for_action.

២៥ ‘តើទីផ្សារចិត្តសាស្រ្ត (Neuromarketing) មានន័យដូចម្តេចចំពោះយុទ្ធនាការឃោសនានយោបាយ - USPS Deliver the Win’, ចូលមើលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.deliverthewin.com/whatneuromarketing-means-for-political-campaigns/.

២៦ ‘IoT៖ លេខឧបករណ៍ដែលបានតភ្ជាប់នៅទូទាំងពិភពលោកឆ្នាំ ២០១២-២០២៥’, Statista, ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.statista.com/statistics/471264/iot-number-ofconnected-devices-worldwide/.

២៧ Jordan Lieberman, ‘មេរៀនឌីជីថលនៃការបោះឆ្នោតឆ្នាំ២០១៨’, ចូលមើលនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.campaignsandelections.com/campaign-insider/the-digitallessons- of-election-2018.

២៨ Brittney Borowicz, ‘The Internet of Things កំពុងផ្លាស់ប្តូរទិដ្ឋភាពនយោបាយ’, ចូលមើលនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩, http://blog.gridconnect.com/blog/general/theinternet-of-things-is-transforming-the-political-landscape.

២៩ Phil Howard, ‘នយោបាយមិនដឹងថាអ្វីដែលប៉ះទង្គិចវានោះទេ’, The Agenda, ចូលមើលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩, https://www.politico.com/agenda/story/2015/06/philip-howard-on-iottransformation- 000099.

៣០ ‘ផលប៉ះពាល់នៃ IoT លើប្រព័ន្ធនយោបាយ | ប្លក់ផ្ទាល់ខ្លួនរបស់ Mark Skilton’, ចូលមើលនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.markskilton.com/single-post/2016/10/27/Impactof-IoT-on-political-systems.

៣១ Borowicz, ‘The Internet of Things កំពុងផ្លាស់ប្តូរទិដ្ឋភាពនយោបាយ’

៣២ ‘ពួកយើងបានដាក់ឲ្យដំណើរការ Bot ដើម្បីជួយអង្គភាពនានាក្នុងការនាំមនុស្សឲ្យទៅតាមទីតាំងបោះឆ្នោតរបស់ពួកគេ’, ទស្សនាវដ្ដី Chatbots, ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://chatbotsmagazine.com/we-launched-a-bot-to-help-organizations-get-people-totheir-voting-location-5c8b4da6b447.

៣៣ ផែនទីតាមដានចលនាភ្នែកទាំង៥ បង្ហាញពីកន្លែងដែលជនជាតិកាណាដាមើល នៅពេលមើលគេហទំព័ររបស់គណបក្សកំឡុងពេលនៃការបោះឆ្នោតសហព័ន្ធ’

៣៤ ‘តើ Bots របស់ Twitter និងអ្នកគាំទ្ររបស់លោក ត្រាំ ធ្វើឲ្យ #ReleaseTheMemo ល្បីល្បាញខ្លាំងបានយ៉ាងដូចម្តេច - POLITICO’, ចូលមើលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.politico.eu/article/how-twitter-bots-and-trump-fans-made-releasethememo-go-viral/.

៣៥ ‘ទិន្នន័យនយោបាយ និង Internet of Things’, Silicon Republic, ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦, https://www.siliconrepublic.com/enterprise/internet-of-things-ethics-security.

៣៦ បុគ្គលិករបស់ Connected World, ‘នយោបាយនៅក្នុងពិភពនៃអ៊ិ Internet of Things’, Connected World (ប្លក់), ចូលមើលនៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៩, https://connectedworld.com/article/politics-inan-internet-of-things-world/.