ទិន្នន័យអំពីទម្លាប់នៅក្នុងការមើលទូរទស្សន៍របស់អ្នកអាចបង្ហាញពីព័ត៌មានដ៏ច្រើនសន្ធឹក អំពីចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ បែបបទរស់នៅ និងជំនឿរបស់អ្នកដែលទាំងអស់នេះអាចឲ្យអ្នកយុទ្ធសាស្រ្តនយោបាយយកទៅប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនា។ ការផ្សព្វផ្សាយនៅលើទូរទស្សន៍តែងតែជាមធ្យោបាយដ៏សំខាន់មួយសម្រាប់យុទ្ធនាការឃោសនានយោបាយ ប៉ុន្តែភាពជឿនលឿនរបស់ទូរទស្សន៍ (Advanced TV) ដែលមានដូចជាទូរទស្សន៍អាចផ្សាយផ្ទាល់ (streaming) និងសេវាកម្មផ្តល់ជូនតាមរយៈអ៊ីនធឺណេត ធ្វើឲ្យអ្នកធ្វើយុទ្ធនាការឃោសនាមានលទ្ធភាពថ្មីក្នុងការផ្សព្វផ្សាយនយោបាយ និងការកំណត់គោលដៅក្រុមតូចៗ (microtargeting)ដែលអាចតម្រូវទៅតាមអ្នកមើលម្នាក់ៗ។ ជាទូទៅ ការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ដែលមានការវិវត្តខ្ពស់ (Advanced TV) ត្រូវបានហៅថា ‘ទូរទស្សន៍ដែលអាចប្រាស្រ័យបាន (Addressable TV)’ ជាពាក្យប្រើនៅក្នុងបច្ចេកទេសឧស្សាហកម្ម អនុញ្ញាតឲ្យការផ្សព្វផ្សាយអាចបញ្ជូនដោយផ្ទាល់ទៅកាន់ផ្ទះនីមួយៗ ជាជាងការគ្របដណ្តប់ពាសពេញប្រជាសាស្រ្តដូចជាទីក្រុង ឬតំបន់ ដូចការផ្សព្វផ្សាយតាមទូរទស្សន៍ធម្មតានោះទេ។ ពិសេសជាងនេះទៅទៀតនោះ Addressable TV ធ្វើឲ្យអ្នកធ្វើយុទ្ធនាការកំណត់គោលដៅការផ្សព្វផ្សាយទៅលើទូរទស្សន៍ដោយមានភាពច្បាស់លាស់ដូចគ្នានឺងតាមអ៊ីនធឺណេត ដែលបង្ហាញតាមទូរស័ព្ទចល័ត និងផ្ញើរតាមប៉ុស្តិ៍ប្រៃសណីយ៍ ។ ការធ្វើបែបនេះនៅតែត្រូវចំណាយថ្លៃ ប៉ុន្តែមតិមួយចំនួនអះអាងថាការចំណាយលើការផ្សព្វផ្សាយតាមទូរទស្សន៍ធម្មតាត្រូវបានគេប៉ាន់ស្មានតម្លៃទាបជាងតម្លៃជាក់ស្តែង ពីព្រោះតែកង្វះខាតនូវភាពច្បាស់លាស់។១,២ នៅក្នុងសៀវភៅសរស្តីពី Addressable TV ភ្នាក់ងាររាយការណ៍ពីអតិថិជនរបស់ Experian អះអាងថា៖ ‘Addressable TV គឺផ្តោតលើបុគ្គល មិនមែនកម្មវិធីនោះឡើយ។ អ្នកនិងអ្នកជិតខាងរបស់អ្នកអាចកំពុងតែមើលកម្មវិធីដូចគ្នា ប៉ុន្តែតាមរយៈឥទ្ធិពល របស់ Addressable TV ធ្វើឲ្យអ្នកនិងអ្នកជិតខាងរបស់អ្នកមើលឃើញការផ្សព្វផ្សាយផ្សេងៗគ្នា’។៣
Advanced TV បញ្ជូនមាតិកានៅលើអ៊ីនធឺណេតអ្នកផ្គត់ផ្គង់មួយ ទៅកាន់ឧបករណ៍តភ្ជាប់មួយ ជាជាងទៅកាន់បណ្តាញប្រើខ្សែកាប (cable networks) ។ ឧបករណ៍តភ្ជាប់ទាំងនេះរួមមាន ទូរទស្សន៍វ័យឆ្លាត និងអាចតភ្ជាប់សំណុំឧបករណ៍ (set-top boxes) ដូចជា Roku ឬ Apple TV និង ឧបករណ៍ហ្គេមដូចជា PlayStation ឬ Xbox។ ជំនាន់បន្ទាប់នៃការផ្សព្វផ្សាយតាមទូរទស្សន៍ដែលហៅថា ‘addressable ឬអាចប្រាស្រ័យបាន’ នេះគឺដោយសារអ្នកផ្សព្វផ្សាយឥឡូវនេះអាចលើកឡើងពីតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់ម្នាក់ៗ ចំណែកឯនៅក្នុងនយោបាយវិញ ការសន្និដ្ឋានទាំងនេះអាចធ្វើទៅបានតាមរយៈទិន្នន័យ។ ការផ្សព្វផ្សាយនៅលើ Addressable TV សម្រេចបាននូវភាពច្បាស់លាស់ទាំងនៅ កម្រិតបុគ្គល និងតាមគ្រួសារ ដោយប្រើប្រាស់បង្គុំទិន្នន័យច្បាស់លាស់។ Adam Gaynor អតីតអ្នកលក់ Dish Media Sales VP បាននិយាយថា៖ ‘Addressable TV មិនអាចដំណើរការទៅបានដោយគ្មានទិន្នន័យនោះទេ’។៤ ទិន្នន័យទាំងនោះយកមកពីប្រភពបី៖៥ ↘ ទិន្នន័យដោយភាគីទីមួយ៖ ទិន្នន័យផ្ទៃក្នុងដែលអ្នកផ្សព្វផ្សាយប្រមូលពីអ្នក ដូចជាការមើល ការបង់ប្រាក់ និងប្រវត្តិនៃការជាវ (subscription)។ ↘ ទិន្នន័យដោយភាគីទីពីរ៖ ព័ត៌មានដែលចែករំលែកពីដៃគូ និងសហការី។ ក្នុងបរិបទនៃការផ្សព្វផ្សាយនយោបាយ ទិន្នន័យដោយភាគីទីពីរអាចជាទិន្នន័យដែលបានមកពីគណកម្មាធិការសកម្មភាពបោះឆ្នោត ឬជាក្រុមផ្តោតលើបញ្ហាណាមួយ ដោះដូរគ្នាជាមួយយុទ្ធនាការរបស់បេក្ខជន ដើម្បីធ្វើឲ្យគោលបំណងនយោបាយប្រសើរឡើង។ ↘ ទិន្នន័យដោយភាគីទីបី៖ ទិន្នន័យដែលបានទិញមកពីប្រភពដោយឡែកគ្នា (រួមមានឈ្មួញកណ្តាលទិន្នន័យដូចជា Acxiom, Experian, LiveRamp, Neustar ឬប្រភពផ្សេងៗទៀត មានឯកទេសផ្នែកទិន្នន័យនយោបាយ) ឬផ្តល់ឲ្យដោយក្រុមហ៊ុនប្រឹក្សាយោបល់ដែលជួយនៅក្នុងការទិញការផ្សព្វផ្សាយ។ ព័ត៌មានទាំងនេះមានច្រើនប្រភេទ ប៉ុន្តែជារឿយៗសម្រាប់គោលបំណងនយោបាយគឺមានបញ្ចូលនូវព័ត៌មានអំពីអ្នកងាយស្រួលបញ្ចុះបញ្ចូលកម្រិតណា និងអ្នកមានទំនោរនឹងបោះឆ្នោតកម្រិតណា។ ក្រុមហ៊ុនផ្សព្វផ្សាយតាមបែបឌីជីថលមួយមានឈ្មោះថា Altice Media Solutions ផ្តល់ឲ្យយុទ្ធនាការឃោសនានូវសមត្ថភាពក្នុងការកំណត់គោលដៅអ្នកបោះឆ្នោតតាមរយៈ Addressable TV ដោយប្រើព័ត៌មានប្រជាសាស្រ្តមូលដ្ឋាន ដូចជាជាតិពិន្ធុរបស់ពួកគេ ព្រមទាំងព័ត៌មានលម្អិតអាថ៍កំបាំងផ្សេងទៀតដូចជាជំហររបស់ពួកគេចំពោះបញ្ហាចម្រូងចម្រាស់ណាមួយ។៦ ទិន្នន័យផ្ទាល់ខ្លួន ប្រជាសាស្រ្ត ភូមិសាស្រ្ត និងទិន្នន័យអាកប្បកិរិយាទាំងអស់នេះត្រូវបានបូកបញ្ចូលគ្នា និងវិភាគដើម្បីវាយតម្លៃថាអ្នកជាគោលដៅដ៏សមស្របសម្រាប់ការផ្សព្វផ្សាយនយោបាយ មួយដែរឬទេ។៧,៨ Ben Tata អតីតប្រធានផ្នែកលក់របស់ Cablevision Media Sales ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ Addressable TV ដ៏ឈានមុខមួយ បានកត់សម្គាល់ថា៖ ‘វាពិតជាអស្ចារ្យណាស់ដែលគ្រប់ប្រភេទអតិថិជនដែលយើងធ្វើការជាមួយ ក្នុងនោះដែរ នយោបាយប្រហែលជាមានភាពស្មុគស្មាញបំផុតនៅក្នុងការប្រើប្រាស់ទិន្នន័យ។ លោក បានប្រៀបប្រដូចAddressable TV ទៅនឹងការស្ទង់មតិតាមផ្ទះ(casncassing)ដែលយុទ្ធនាការ ‘គោះទ្វាតាមផ្ទះនីមួយៗ និងដឹងអំពីប្រវត្តិបោះឆ្នោតរបស់ម្ចាស់ផ្ទះមុននឹងពួកគេគោះទ្វា ដោយពួកគេអាចអនុវត្តន៍គោលការណ៍ទាំងនោះដូចគ្នា ចំពោះទូរទស្សន៍ផងដែរ’។៩
Altice Media Solutions ផ្តល់ជូននូវលទ្ធភាពនៅក្នុងការកំណត់គោលដៅលើអ្នកបោះឆ្នោតតាមរយៈ Addressable TV ដោយប្រើប្រាស់មិនត្រឹមតែព័ត៍មានប្រជាសាស្រ្តជាបឋមនោះទេ តែក៏ប្រើនូវព័ត៍មានអំពីជាតិពិន្ធុ និងការបញ្ចុះបញ្ចូលផ្នែកនយោបាយផងដែរ ក្នុងចំណោមព័ត៍មានផ្សេងៗទៀត។ ប្រភព៖, Source
Mitú ៖ Mitú ដែលជាបណ្តាញផ្សព្វផ្សាយមានប៉ុស្តិ៍ជាច្រើនបាន សម្ភោធយុទ្ធនាការដើម្បីផ្តោតលើការធ្វើឲ្យជនជាតិឡាទីនក្នុងសត្សវត្សបច្ចុប្បន្នដែលនិយាយពីរភាសា និងរស់នៅក្នុងសហរដ្ឋអាមេរិកបើកមើលការប្រកួតវាយកូនបាល់ Major League Baseball។ តាមការអង្កេត ពួកគេទទួលបានជោគជ័យយ៉ាងខ្លាំង ដែលក្រោយមកនៅខែឧសភា ឆ្នាំ២០១៦ ពួកគេបានដំណើរការផ្តួចផ្តើមនយោបាយមានឈ្មោះថា ‘Take Action, Commit Others’ ដើម្បីបង្កើនចំនួនអ្នកបោះឆ្នោតក្នុងចំណោមក្រុមគោលដៅដូចគ្នា។ ជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងនៃការគៀងគរនយោបាយ ប-ណ្តាញនេះបានរៀបចំជំនួបមួយរវាងលោក Barack Obama និង Gina Rodriguez ដែលជាតារាសម្តែងស្រីជនជាតិភើតតូរីកូ (Puerto Rican) កាត់អាមេរិកាំង។ ជាចុងក្រោយ វាបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានចំនួន ៧៥ លានព័ត៌មាន។ បណ្តាញផ្សព្វផ្សាយដែលមានប៉ុស្តិ៍ជាច្រើនដូចជា mitú កំពុងតែបង្កើននូវមុខងាររបស់ខ្លួន រវាងអ្នកផ្សព្វផ្សាយ និងបណ្តាញផ្សេងៗ (ឧទាហរណ៍ Facebook, YouTube, Pinterest, Snapchat) ដែលធ្វើឲ្យវាមានភាពឥតខ្ចោះសម្រាប់ការជះឥទ្ធិពលនយោបាយ ជាពិសេសនៅក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងដែលប្រើប្រាស់បណ្តាញសារព័ត៌មានតាមមធ្យោបាយផ្សេងៗលើសពីទូរទស្សន៍ធម្មតា។១០
D2 ៖ នៅក្នុងឆ្នាំ២០១៤ D2 Media Sales បានក្លាយជា ‘បណ្តាញផ្សព្វផ្សាយនៃ Addressable TV តាមផ្ទះដ៏ធំជាងគេ’ នៅសហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នានូវ បណ្តាញផ្កាយរណបរបស់អាមេរិកឈ្មោះ DISH ជាមួយនឹង DirecTV។១១ បណ្តាញផ្សព្វផ្សាយរបស់ D2 Media បញ្ជូនការផ្សព្វផ្សាយដែលអាចប្រាស្រ័យបានទៅកាន់ផ្ទះចំនួនជិត២១ លាន។១២ ក្រុមហ៊ុនបានបង្កើតភាពជាដៃគូជាមួយអ្នកផ្គត់ផ្គងទិន្នន័យសម្រាប់គណបក្សធំៗទាំងពីរនៅអាមេរិក ដែលមានដូចជា i360 និង Deep Root Analytics ដែលសេវាទាំងពីរនេះប្រើសម្រាប់យុទ្ធនាការសាធារណរដ្ឋ និង TargetSmart ប្រើសម្រាប់បេក្ខជនឆ្វេងនិយម។១៣,១៤,១៥ នៅក្នុងឆ្នាំ ២០១៦ D2 Media បានធ្វើការផ្សព្វផ្សាយឲ្យយុទ្ធនាការឃោសនានយោបាយលើសពី១០០យុទ្ធនាការនយោបាយ។១៦
អ្នកមើលទូរទស្សន៍ភាគច្រើនមិនបានគិតអំពីការពិតដែលថាទម្លាប់នៃការមើល និងចំណង់ចំណូលចិត្តរបស់ពួកគេ អាចជា និងពេលខ្លះត្រូវបានប្រើប្រាស់ដើម្បីរៀបចំនូវវិធីទាក់ទង និងបញ្ចុះបញ្ចូលដែលយុទ្ធនាការឃោសនានយោបាយធ្វើមកលើពួកគេ។ ហេតុផលមួយផ្នែកដោយសារតែការវិវត្តនេះគឺថ្មី ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍នេះ។ ទោះជាពាក្យ ‘ការកំណត់គោលដៅតាមទូរទស្សន៍ដែលមានការវិវត្តខ្ពស់ (Advanced TV Targeting)’ ជាដំបូងត្រូវបានប្រើនៅឆ្នាំ 1990 នៅក្នុង MIT Media Lab ក្តី ក៏វាមិនទទួលបានការចាប់អារម្មណ៍ដូចពេលបច្ចុប្បន្ននេះដែរ។១៧ មានកត្តាបីដែលសម្រួលដល់ដំណើរការនៃការផ្សព្វផ្សាយតាម Addressable TV នោះគឺវដ្តនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០១៦ និងការស្វែងរកអត្ថប្រយោជន៍ពីការប្រកួតប្រជែងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងការវិវត្តនៃសមត្ថភាពរបស់ភ្នាក់ងារផ្សព្វផ្សាយ និងប្រហែលជាដោយសារតែទំនោរក្នុងរយៈពេលវែង ក៏ដូចជា ‘ការរួបរួមនៃឧស្សាហកម្មសារព័ត៌មាន’។១៨ តាមចំនួនមាតិកាដែលផ្ញើតាមអាយភី (IP) នៅលើបណ្តាញដែលមានតម្រូវការខ្ពស់ និងដែលស្របទៅតាមតម្រូវការបានឈានទៅដល់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ។ ទូរទស្សន៍ដែលអាចប្រាស្រ័យបាន (Addressable TV) បានក្លាយជាជម្រើសសម្រាប់អ្នកយុទ្ធសាស្រ្តនយោបាយ។ ជាការពិត យោងតាម D2 Media Sales ‘វដ្តនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ជាយុទ្ធនាការប្រធានាធិបតីដំបូងគេមួយ ដែលអាចកំណត់គោលដៅអ្នកបោះឆ្នោតតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ដែលអាចប្រាស្រ័យបាន Addressable TV’។១៩ រវាងវដ្តនៃការបោះឆ្នោតឆ្នាំ២០១៤ និងឆ្នាំ២០១៦ ការប្រើប្រាស់ Addressable TV បានកើនឡើងចំនួន៦០%។២០ Addressable TV កំពុងតែពង្រីកខ្លួនទៅកាន់តំបន់អាមេរិកឡាទីន និងអឺរ៉ុប ប៉ុន្តែការយកវាទៅប្រើនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រៅសហរដ្ឋអាមេរិក ហាក់ដូចជាមានភាពយឺតយ៉ាវជាង។២១,២២,២៣
↘ ពេលដែលអនុវត្តន៍នៅក្នុងកាលៈទេសៈមានកំហិតជាក់លាក់នោះ Addressable TV អាចបញ្ជូនការផ្សព្វផ្សាយដែលត្រូវនឹងចំណាប់អារម្មណ៍របស់អ្នកមើល។ ↘ ក្រុមហ៊ុនដែលផ្តល់សេវា Addressable TV អះអាងថាវាអាចពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ តាមរយៈការបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការឃោសនានយោបាយ និងជម្រុញការចូលរួមក្នុងនយោបាយផងដែរ។ ↘ ទោះជាយ៉ាងណា ការផ្សព្វផ្សាយដែលបង្ហាញទៅផ្ទះបុគ្គលនីមួយៗប្រើប្រាស់ការឆ្លុះបញ្ចាំងពីការដឹងរបស់យុទ្ធនាការចំពោះបុគ្គលម្នាក់ៗដែលរស់នៅក្នុងផ្ទះនោះដូចជាចំណេះដឹង ដែលអាចទាញយកតាមរយៈមធ្យោបាយជ្រៀតជ្រែក ឬមធ្យោបាយនានាសម្រាប់សម្របសម្រួលភាពឯកជន។ នៅពេលដែលអ្នកបោះឆ្នោតត្រូវបានបញ្ចូលទៅក្នុងយុទ្ធនាការផ្សព្វផ្សាយ នោះការផ្សព្វផ្សាយដែលអាចប្រាស្រ័យបាន គឺជាតំណាងនៃ ‘ការផ្លាស់ប្តូរពីការកំណត់ទៅលើក្រុមទៅជាការកំណត់ទៅលើមនុស្ស’ ដូចដែលប្រធាន និងជានាយកប្រតិបត្តិភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឌីជីថល Bully Pulpit Interactive បានលើកឡើងយ៉ាងដូច្នោះដែរ។២៤ គម្លាតដ៏ធំមួយរវាងការអនុវត្តរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការការពារទិន្នន័យបង្ហាញឲ្យឃើញនូវការព្រួយបារម្ភមួយ។ ទាំងប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់បានទទួលស្គាល់នូវភាពរសើបនៃព័ត៌មានផ្ទាល់ខ្លួនដែលអនុវត្តន៍ដោយ Advanced TV និងដើម្បីជាការឆ្លើយតបការសម្រាប់ ពង្រឹងការអនុវត្តបានអនុម័ត។២៥ ↘ ការកំណត់គោលដៅក្នុងកម្រិតគ្រួសារនៃការផ្សព្វផ្សាយនយោបាយអាចរួមចំណែកយ៉ាងងាយស្រួលផងដែរទៅលើឥទ្ធិពលនៃ Filter Bubble ដោយអ្នកបោះឆ្នោតម្នាក់ៗអាចយល់ពីបេក្ខភាព និងយុទ្ធនាការរបស់បេក្ខភាពទាំងនោះខុសៗគ្នាទៅតាមព័ត៌មានដែលពួកគេទទួលផ្តល់ឲ្យ។ ↘ ទិន្នន័យអំពីគ្រួសារនីមួយៗដែលអ្នកផ្សព្វផ្សាយមាន មិនថាតាមរយៈការអង្កេតដោយផ្ទាល់ ឬការប៉ាន់ស្មាន ប្រហែលជាមិនត្រឹមត្រូវ ឬផុតកំណត់ ដែលនាំទៅរកការចងក្រងឯកសារនយោបាយ និងយុទ្ធនាការផ្សព្វផ្សាយដែលល្អដែរ បើតែវាគ្រាន់តែមិនត្រឹមត្រូវ ឬជាការខូចខាតដ៏ធ្ងន់ធ្ងរបំផុត។ នេះគឺជាបញ្ហាសំខាន់មួយសម្រាប់ Addressable TV ដោយសារតែ Addressable TV ជាវិឌីសាស្រ្តថ្មី ទើបវាខ្វះខាតនូវស្តង់ដារសម្រាប់ឧស្សាហកម្មជាមួយនឹងការគោរពនូវវិធីសាស្រ្តជាក់លាក់ជាប្រព័ន្ធ(metric)សម្រាប់កំណត់ជាមូលដ្ឋាន។ ↘ ការលើកកម្ពស់ការយល់ដឹងអំពីការចុចចូល (logging) និងការប្រើប្រាស់ទិន្នន័យនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីប្រាប់សារនយោបាយអាចនាំទៅរកលទ្ធផលគួរឲ្យភ័យខ្លាចមួយក្នុងចំណោមអ្នកបោះឆ្នោត។
១ Brett Hurwitz, ‘ការយល់ច្រឡំធំបំផុតចំនួន ៣ អំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាម Addresable TV’ Broadcasting & Cable, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.broadcastingcable.com/blog/three-big-misconceptions-about-addressabletv- advertising.
២ Jamie Power, "កុំជឿអ្វីគ្រប់យ៉ាងដែលអ្នកបានឮអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាម Addressable TV’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://adage.com/article/media/perception-reality-ddressable-tv today/315351/.
៣ ‘Addressable TV៖ ទាញថាមពលពីទិន្នន័យរបស់ទស្សនិកជនដើម្បីការកំណត់គោលដៅពីមួយទៅមួយ’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.experian.com/assets/ marketing-services/white-papers/audience-iq-addressable-tv-wp.pdf.
៤ Andy Plesser, ‘(វីដេអូ) Election Sweet Spot Making Addressable Hum, DISH’s Gaynor’, Huffington Post (ប្លក់), ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦. https://www.huffingtonpost.com/andy-plesser/video-election-sweet-spot_b_12735720.html.
៥ ‘ទស្សនិកជន-Iq-Addressable-Tv-Wp.Pdf’.
៦ ‘ការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, http://www. alticemediasolutions.com/amslocal/political-advertising-0.
៧ Samantha Bookman, ‘Cablevision ចូលកាន់តែស៊ីជម្រៅទៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាម Addressable TV និង DAI ជាមួយនឹង Google Partnershi[ | FierceVideo’, ចូលមើលនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩, https://www.fiercevideo.com/cable/cablevision-dives-deeper-intoaddressable- tv-ads-and-dai-google-partnership.
៨ Anthony Crupi, ‘Cablevision “TAPP” ឆ្ពោះទៅកាន់ឥទ្ធិពលនៃ Addressable Advertising’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, ttps://adage.com/article/media/cablevision-tapps-power-addressable-advertising/298339/.
៩ BeetTV, Cablevision មើលឃើញយុទ្ធនាការឃោសនានយោបាយទទួលយកលីនេអ៊ែរ, Addressable TV Together, ចូលមើលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.youtube.com/watch?v=FtGGHuPnbjY.
១០ RTL AdConnect, ‘សរុបវីដេអូនៃព័ត៌មានគន្លឹះឆ្នាំ ២០១៧’, ចូលមើលនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩, http://files.chinagoabroad.com/Public/uploads/content/files/201804/TVKF%202017.pdf.
១១ Meg James, ‘DirecTV, បណ្តាញ Dish Network ប្រកួតប្រជែងដើម្បីទទួលបានប្រាក់ពីនយោបាយជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មតម្រូវតាមអតិថិជន’, latimes.com, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.latimes.com/entertainment/envelope/cotown/la-et-ct-politicalads-satellite-directv-dish-network-20140819-story.html.
១២ Deep Root Analytics, ‘Deep Root Analytics ធ្វើការជាមួយ D2 Media Sale ដើម្បីផ្តល់ជូនផ្នែកអ្នកចូលរួមនយោបាយនិងការតស៊ូមតិចំនួន២៦ផ្នែកដល់ការកំណត់គោលដៅការផ្សព្វផ្សាយពាណិជ្ជកម្មទៅឲ្យ Dish & DirecTV Households’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.prnewswire.com/news-releases/deep-root-analytics-teams-upwith-d2-media-sales-to-offer-26-proprietary-political--advocacy-audiencesegments-to-target-tv-ads-to-dish--directv-households-300330085.html.
១៣ ‘Data Dictionary DISH/DirecTV’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, http://www.i-360.com/wp-content/uploads/2017/10/Data-Dictionary-D2.pdf.
១៤ Deep Root Analytics, ‘Deep Root Analytics ធ្វើការជាមួយ D2 Media Sale ដើម្បីផ្តល់ជូនផ្នែកអ្នកចូលរួមនយោបាយនិងការតស៊ូមតិចំនួន២៦ផ្នែកដល់ការកំណត់គោលដៅការផ្សព្វផ្សាយពាណិជ្ជកម្មទៅឲ្យ Dish & DirecTV Households’
១៥ ‘ជំហានរបស់បេក្ខជនគណបក្សបក្សប្រជាធិបតេយ្យឆ្ពោះទៅកាន់អនាគតនៃការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយជាមួយ D2 Media Sales’, Clarity Campaign Labs, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, http://www.claritycampaigns.com/news/2014/8/11/d2media-sales.
១៦ Steve Ellwanger, ‘DISH & DirecTV Venture (D2 Media) ផ្តល់ជូននូវការផ្សព្វផ្សាយពាណិជ្ជកម្មតាមAddressable TV ដល់យុទ្ធនាការឃោសនានយោបាយច្រើនជាង ១០០ ក្នុងឆ្នាំ ២០១៦ - Beet.TV’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.beet.tv/2016/09/mark-failla.html.
១៧ Adam Lowy និង Doug Fleming, ‘សេចក្តីណែនាំអំពីការកំណត់គោលដៅ Advanced TV’, IAB - ផ្តល់អំណាចដល់ទីផ្សារនិងប្រព័ន្ធផ្សព្វផ្សាយឧស្សាហកម្មដើម្បីលូតលាស់នៅក្នុងសេដ្ឋកិច្ចឌីជីថល, ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៨, https://www.iab.com/news/advanced-tv-targeting-guide.
១៨ ‘AOL៖ យើងនឹងឈានដល់ចំណុចកំពូលសម្រាប់ Addressable TV នៅឆ្នាំនេះ’, MediaVillage, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.mediavillage.com/article/aol-well-reach-the-tipping-point-foraddressable-tv-this-year/.
១៩ ‘DISH & DirecTV Venture (D2 Media) ផ្តល់ជូននូវការផ្សព្វផ្សាយពាណិជ្ជកម្មតាមAddressable TV ដល់យុទ្ធនាការឃោសនានយោបាយច្រើនជាង១០០ ក្នុងឆ្នាំ២០១៦ - Beet.TV’
២០ Ross Benes, ‘ការផ្សព្វផ្សាយពាណិជ្ជកម្មគោលដៅតាមទូរទស្សន៍មានតួនាទីមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត’, Digiday (ប្លក់), ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៦, https://digiday.com/media/targeted-politics-ads/.
២១ ‘ប្រព័ន្ធផ្សព្វផ្សាយ Sky និង Virgin Media បង្កើនសុវត្ថិភាពម៉ាកនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម’, Virgin Media, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.virginmedia.com/corporate/media-centre/press-releases/skyand-virgin-media-announce-strategic-partnership-to-accelerate-brand-safetargeted-tv-advertising.html.
២២ ‘Addressable TV’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, http://www.smartcliptv.com/wp-content/uploads/2016/04/Infographic-Addressable-TV.pdf.
២៣ Agustin Bertran, ‘Movistar នឹងនាំយកការផ្សព្វផ្សាយពាណិជ្ជកម្មតាម Addressable TV ទៅកាន់តំបន់ អាមេរិកឡាទីន’, NexTV News, ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩, http://nextvnews.com/movistar-will-bring-addressable-tv-advertising-tolatin-america/.
២៤ Philip Elliot, ‘ការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយថ្មីតាមទូរទស្សន៍អាចកំណត់គោលដៅផ្ទះបុគ្គល | PBS NewsHour’, ចូលមើលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩, https://www.pbs.org/newshour/nation/new-political-tv-ads-can-targetindividual-homes.
២៥ Kristina Irion និង Natali Helberger, ‘ទូរទស្សន៍ Smart TV និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ៖ ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុងការផ្លាស់ប្តូរទីផ្សារជាក់ស្តែង’, Telecommunications Policy ៤១, លេខ៣ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧): ១៧០–៨៤, https://doi.org/10.1016/j.telpol.2016.12.013.