ប្រសិនបើយុទ្ធនាការឃោសនានយោបាយមួយចង់កំណត់គោលដៅផ្សព្វផ្សាយរបស់ពួកគេទៅកាន់ស្រ្តីដែលចាប់អារម្មណ៍លើគម្ពីរប៊ីបក្រុមនយោបាយមកពីខាងអភិរក្សនិយមនិងបរិស្ថាន អាចទៅរកអ្នកជំនាញទីផ្សារណាមួយ និងឈ្មួញលក់ទិន្នន័យដែលជាអ្នកមានទិន្នន័យមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង នេះជាអ្វីដែលយុទ្ធនាការឃោសនាបោះឆ្នោតសភានៅរដ្ឋ New Hampshire របស់លោក Jim Bender បានធ្វើនៅឆ្នាំ២០១០ ដោយមានការជ្រោមជ្រែងពីក្រុមហ៊ុនទីផ្សារមួយឈ្មោះថា RapLeaf។១ ប៉ុន្តែ តើក្រុមហ៊ុន RapLeaf ដឹងបានយ៉ាងម៉េចថានរណាខ្លះចាប់អារម្មណ៍លើគម្ពីរប៊ីប និងព្រួយបារម្ភពីបញ្ហាបរិស្ថានផងនោះ? ហើយថាតើក្រុមហ៊ុនបចេ្ចកវិទ្យាផ្សព្វផ្សាយយុទ្ធនាការឃោសនាផ្សេងទៀតរកបានព័ត៌មាន ប្រភេទនេះតមរបៀបណាពីអ្នកបោះឆ្នោតរាប់លាននាក់ដែលពួកគេអះអាងថាមានទិន្នន័យនោះ?២ ចម្លើយចំពោះសំណួរខាងលើនោះគឺសេវាតាមដានដែលគេបានប្រើប្រាស់។ មានឧបករណ៍ជាច្រើនដែលត្រូវបានគេប្រើប្រាស់ដើម្បីតាមដានអ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើប្រាស់អ៊ីនធើណេត ឬចូលដំណើរការសេវាផ្សេងៗនៅលើអ៊ីនធើណេតក្នុងទូរស័ព្ទដៃ។៣ ឧបករណ៍ទាំងនេះត្រូវបានគេប្រើប្រាស់នៅទូទាំងបណ្តាសេវាឌីជីថល និងក្រុមហ៊ុនទីផ្សារ រួមមានឃុគឃី (Cookies) ភីកសែលតាមដាន (Tracking Pixels) ការថតស្នាមក្រយ៉ៅដៃរុករក (Browser Fingerprinting) ប៊ីខិន (Beacons) របស់វេបសាយ ការកំណត់គោលដៅអាយភី (IP Targeting) កន្លែងផ្ទុក HTML ទិន្នន័យជីភីអេស (GPS) និងជាច្រើនទៀត។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះសេវាតាមដានពាណិជ្ជកម្ម និងក៏ដូចជានៅក្នុងនយោបាយ។៤ ស្ទើរតែគ្រប់យុទ្ធនាការឃោសនានយោបាយទាំងអស់ ប្រើប្រាស់សេវានេះ។៥ ជាការពិតណាស់ យុទ្ធនាការឃោសនាជាច្រើនប្រូម៉ូតជាពិសេសនូវ ‘ឃុគឃីនយោបាយ’ ដែលជាផ្នែកមួយនៃទិន្នន័យអាចប្រើប្រាស់ដើម្បីផ្គូរផ្គងអត្តសញ្ញាណរបស់បុគ្គលណាម្នាក់នៅលើអនឡាញ ទៅនឹងព័ត៌មាន លម្អិតរបស់គេនៅក្រៅប្រព័ន្ធអនឡាញ ដូចជា ‘ការចុះឈ្មោះក្នុងគណបក្សនយោបាយ ប្រវត្តិនៃការបោះឆ្នោត ការបរិច្ចាគសប្បុរសធម៌ អាសយដ្ឋាន អាយុ រួមទាំងចំណង់ចំណូលចិត្តផងដែរ’។៦ នៅពេលដែលឯកសារអ្នកបោះឆ្នោតផ្គួបគ្នាជាមួយនឹងទិន្នន័យដែលទិញពីឈ្មួញទិន្នន័យ ដូចដែលនាយកប្រតិបត្តិនៃក្រុមហ៊ុនគោលដៅមួយបានពន្យល់ថា៖ ‘តាមរយៈការធ្វើការជាមួយវេបសាយប្រមាណជា១០០ វេបសាយ ដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយ និងដែលចុះឈ្មោះអ្នកប្រើប្រាស់របស់ពួកគេនោះ ក្រុមហ៊ុនអាចផ្គូរផ្គងទិន្នន័យក្រៅប្រព័ន្ធអនឡាញរបស់បុគ្គលម្នាក់ៗ ទៅនឹងអត្តសញ្ញាណលើអនឡាញរបស់បុគ្គលនោះបាន’។៧ ការផ្គូរផ្គងនេះអាចធ្វើទៅបានដោយសារតែវេបសាយយុទ្ធនាការឃោសនារក្សាសិទ្ធិនៅក្នុងការចែករំលែកព័ត៌មាន អ្នកចូលមើលវេបសាយរបស់ខ្លួន ទៅឲ្យភាគីទីបីដែលមិនបានចូលរួម ឬពាក់ព័ន្ធជាមួយ ដែលមានក្នុងភាសាច្បាប់ស្តីពីគោលការណ៍ឯកជនភាពរបស់ពួកគេ។៨ នៅក្នុងការបោះឆ្នោតសភានៅសហរដ្ឋអាមេរិកថ្មីៗនេះ អ្នកតាមដានដែលជាភាគីទីបីត្រូវបានរកឃើញនៅលើវេបសាយចំនួន ៨៧% នៃវេបសាយដែលមានទំនាក់ទំនងនឹងបេក្ខជននយោបាយ។៩ បទប្បញ្ញត្តិស្តីពីការការពារទិន្នន័យដែលមានជាធរមានអាចមិនមានប្រសិទ្ធិភាពដោយហេតុថា គ្មានវេបសាយរបស់បេក្ខជនណាមួយក្នុងចំណោមបេក្ខជនទាំង១១ ដែលឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំងនៅឆ្នាំ២០១៧ គោរពឲ្យបានពេញលេញនូវការទាមទារតាមច្បាប់របស់ប្រទេសទាក់ទងទៅនឹងការព្រមព្រៀង និងការប្រើប្រាស់ឃុគឃីនោះទេ។១០
នេះគឺជាផ្ទាំងរូបភាពនៅក្នុងវីដេអូមួយដែលបានចេញផ្សាយដោយ DSPolitical នៅលើគេហទំព័ររបស់វា។ សម្លេងដែលរ៉ាយរ៉ាប់នៅក្នុងវីដេអូបានបង្ហាញនូវចំណុចភ្ជាប់រវាង ឃុគឃី តាមដាន និងព័ត៌មានអ្នកបោះឆ្នោតថា៖ ‘ពួកយើងទាញយកឃុគឃី និងផ្គូតផ្គងវាជាមួយបញ្ជីអ្នកបោះឆ្នោត’។
ប្រភព៖ ‘DSPolitical Brings Technology It Pioneered in U.S. to UK’, DSPolitical, 17 February 2015.
↘ ឃុគឃី (Cookies) ៖ មិនមែនរាល់ឃុគឃីទាំងអស់សុទ្ធតែមិនល្អនោះទេ ជាការពិត ឃុគឃីត្រូវបានគេប្រើប្រាស់ត្រឹមត្រូវតាមច្បាប់ដោយវេបសាយជាច្រើនដើម្បីរក្សាទុកនូវព័ត៌មាន ដែលមានប្រយោជន៍ដូចជា ព័ត៌មាន លម្អិតនៃការចូល (Login) ចំណូលចិត្ត និងទំនិញដែលមាននៅក្នុងរទេះឥវ៉ាន់របស់អ្នក។១១ ឃុគឃី ដែលជាកម្មសិទ្ធិរបស់ភាគីទីមួយទាំងនេះធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់ ប៉ុន្តែឃុគឃី ដែលជារបស់ភាគីទីបីអាចមានលទ្ធភាពក្នុងការតាមដានការរុករករបស់អ្នកបាន។ ឃុគឃីរបស់ភាគីទីបីគឺជាការព្រួយបារម្ភមួយដ៏ខ្លាំងចំពោះរឿងពាក់ពន្ធ័នឹងឯកជនភាព ដោយសារតែឃុគឃីដែលមកពីក្រុមហ៊ុនតាមដានតែមួយដូចគ្នា អាចតាមដានវេបសាយជាច្រើន។ ជាឧទាហរណ៍ នៅក្នុងដំណើរការឆ្ពោះទៅការបោះឆ្នោតមួយ អ្នកបោះឆ្នោតម្នាក់អាចចង់ស្រាវជ្រាវពីបេក្ខជនតាមរយៈការចូលទៅមើលវេបសាយដែលពាក់ព័ន្ធ។ ទោះបីជាបេក្ខជន និងគណបក្សផ្សេងគ្នាក៏ដោយ ក៏វេបសាយទាំងនេះអាចបង្ហាញការផ្សព្វផ្សាយដោយប្រើសេវាដូចគ្នាបានដែរ។ ក្រុមហ៊ុនសេវាផ្សព្វផ្សាយនេះអាចតាមដានសកម្មភាពដូចជា ការបរិច្ចាគ ការចុះឈ្មោះព្រឹត្តិបត្រព័ត៌មាន ឬសូម្បីតែការចុចលើអ្វីមួយ។ បន្ទាប់មក ក្រុមហ៊ុនតាមដានអាចយោងនូវសកម្មភាពរុករករបស់អ្នកប្រើប្រាស់ ជាមួយនឹងប្រភពទិន្នន័យខាងក្រៅដែលពណ៍នាពីអ្នកបោះឆ្នោត។ បន្ទាប់ពីនោះ ការរុករកផ្សេងៗទៀតសូម្បីតែនៅលើវេបសាយដែលមើលទៅមិនមានអ្វីពាក់ព័ន្ធក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការការផ្សព្វផ្សាយដែលប្រូម៉ូតបេក្ខជន ឬ ទស្សនៈណាមួយ ដោយផ្អែកលើព័ត៌មាន ដែលប្រមូលបានដោយការតាមដានរបស់ឃុគឃីពេលដែលអ្នកបោះឆ្នោតបានរុករក ឬស្រាវជ្រាវតាំងពីដំបូងនៅក្នុងវេបសាយ។១២, ១៣
↘ ការតាមដានតាមភីកសែល (Tracking Pixels) ៖ ការតាមដានតាមភីកសែល មានលក្ខណៈជារូបភាពភីកសែលច្បាស់តែមួយដែលមាននៅក្នុងវេបសាយមួយចំនួន ប៉ុន្តែវាចេញមកពីភាគីទីបី។ ដោយសារតែអ្នកប្រើប្រាស់មិនអាចមើលឃើញវាបាន ការតភ្ជាប់ដែលហាក់ដូចជាដាច់ដោយឡែកនេះ អាចអនុញ្ញតឲ្យភាគីទីបីប្រមូលព័ត៌មាន ដែលមានសារប្រយោជន៍អំពីឧបករណ៍របស់អ្នកប្រើប្រាស់ដូចជាផ្នែករឹង (hardware) ការកំណត់ការរុករក និងអាសយដ្ឋានអាយភី (IP)។ ក្រៅអំពីប្រវត្តិនៃការរុករករបស់អ្នក ការតាមដានតាមភីកសែលអាចត្រូវបានប្រើប្រាស់ដើម្បីស្វែងរកថាអ៊ីមែលត្រូវបានបើក ឬក៏អត់។ យុទ្ធនាការឃោសនាក៏ប្រើប្រាស់វា ដើម្បីតាមដានមើលថាមានមនុស្សប៉ុន្មាននាក់ចាប់ផ្តើមការបរិច្ចាគតែមិនបានបរិច្ចាគរហូតដល់ចប់ ដូច្នេះពួកគេអាចកែសម្រួលទម្រង់ពាក្យបរិច្ចាគឲ្យមានភាពប្រសើរឡើង។១៤ NationBuilder ដែលជាកម្មវិធីយុទ្ធនាការឃោសនាដ៏ល្បីមួយ បានរៀបចំសេចក្តីណែនាំនៅក្នុងអនឡាញថា ‘តើខ្ញុំបន្ថែមការតាមដានតាមភីកសែលទៅកាន់វេបសាយរបស់ខ្ញុំដោយរបៀបណា?’១៥
នៅក្នុងការសិក្សាមួយធ្វើឡើងដោយ Ghostery អ្នកតាមដានជាភាគីទីបីពី Google, Facebook និង Twitter ត្រូវបានរកឃើញមាន ៧៥%, ៥៣% និង ៣០% នៃគេហទំព័រចំនួន៩៨១ ដែលមានពាក់ព័ន្ធជាមួយនឹងបេក្ខជនសភាអាមេរិក។
ប្រភព៖ ‘2018 Midterm Election Study’, Ghostery, 30 October 2018, accessed 11 March 2019.
↘ កម្មវិធីស្គេនស្នាមក្រយ៉ៅដៃរុករក៖ កម្មវិធីស្គេនស្នាមក្រយ៉ៅរុករកដៃគឺជាបចេ្ចកទេសមួយដែលផ្សំបញ្ចូលគ្នានូវការរុករក (ដូចជាម៉ោងតាមតំបន់ ភាសា គុណភាពបង្ហាញលើអេក្រង់ ឬពុម្ពអក្សរដែលបានតម្លើង) ដើម្បីកំណត់វា។ ឃុគឃីអាចត្រូវបានលុប ហើយបច្ចេកវិទ្យាតាមដានផ្សេងៗអាចត្រូវបានរាំងខ្ទប់ ប៉ុន្តែកម្មវិធី ស្គេនស្នាមក្រយ៉ៅរុករកគឺមានភាពឆ្លាតវៃជាង និងពិបាកគេចផុត។១៦
↘ ប៊ីខិន (Beacons)៖ ប៊ីខិនគឺជាឧបករណ៍មានរូបរាង ដែលចាប់យកដោយឥតខ្សែនូវវត្តមានឧបករណ៍ចល័តណាដែលនៅជិត។១៧ Beaconstac ដែលជាក្រុមហ៊ុនផលិតប៊ីខិនចល័តមួយ បានស្នើរសុំដាក់បញ្ចូលអ្នកស្ម័គ្រចិត្តជាមួយនឹងប៊ីខិនទៅក្នុងការប្រមូលផ្តុំធ្វើយុទ្ធនាការឃោសនានយោបាយដើម្បីប្រមូលទិន្នន័យពីឧបករណ៍ដែលនៅជិត ហើយដែលអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកចូលរួម។១៨, ១៩ បន្ទាប់មកវត្តមាននៃការចូលរួមនោះអាចត្រូវបានគួបផ្សំជាមួយចំណុចទិន្នន័យដែលប្រមូលបាន ឧទាហរណ៍ បានមកពីឈ្មួញទិន្នន័យដែលជាភាគីទីបី។២០, ២១
ផ្ទាំងបទបង្ហាញមួយបានលេចធ្លាយនៅលើ US News & World Report ដែលចេញមកពីយុទ្ធនាការឃោសនាប្រធានាធិបតីឆ្នាំ២០១៦ របស់ Jeb Bush បង្ហាញពីរបៀបដែលវា ‘កំណត់គោលដៅជាបន្តបន្ទាប់ដែលមិនមែនទៅលើគេហទំព័រ ឬឧបករណ៍នោះទេ តែទៅលើមនុស្ស’។
ប្រភព៖ ‘Jeb Bush’s Campaign Blueprint’, 29 October 2015.
↘ ការកំណត់គោលដៅអាយភី ការដាក់កម្រិតភូមិសាស្រ្ត និងបច្ចេកវិទ្យាផ្សេងទៀត៖ យុទ្ធនាការឃោសនាកំពុងតែពង្រីកខ្លួនឲ្យលើសពីឃុគឃីតាមដាន ឆ្ពោះទៅកាន់បចេ្ចកទេសដែលកាន់តែឆ្លាតវៃដូចជា ការកំណត់គោលដៅអាយភី និងការដាក់កម្រិតភូមិសាស្រ្ត។ ការកំណត់គោលដៅអាយភីមិនត្រឹមតែរកឃើញនូវការតភ្ជាប់ណមួយទៅនឹងអ៊ីនធឺណេតតែប៉ុណ្ណោះទេ តែវាក៏អាចបង្ហាញនូវទីតាំងភូមិសាស្រ្តប្រហាក់ប្រហែលផងដែរ។ យុទ្ធនាការឃោសនានយោបាយកំពុងតែកំណត់គោលដៅឧបករណ៍ដែលមាននៅក្នុងអាសយដ្ឋានអាយភី’។២២ ឧបករណ៍ចល័តជាច្រើនអាចត្រូវបានតាមដានតាមរយៈការកម្រិតភូមិសាស្រ្ត ដែលការតាមដានទីតាំងរបស់អ្នកប្រើប្រាស់ធ្វើឡើងផ្អែកតាមទិន្នន័យជីភីអេសរបស់ពួកគេ ឬការតភ្ជាប់ដែលកំណត់ដោយបច្ចេកវិទ្យាផ្សេងទៀតដូចជាប្ល៊ូធូស (Bluetooth) ហ្វាយហ្វាយ (Wifi) និងហ្វ្រេកង់វិទ្យុ។ ស្របពេលគ្នានេះដែរ បចេ្ចកទេសផ្សេងទៀតជាច្រើនក៏កំពុងតែរីកសាយភាយ ដែលតាមរយៈការវាយតម្លៃមួយធ្វើឡើងនាពេលថ្មីៗនេះបានរកឃើញថាមានបចេ្ចកវិទ្យាតាមដានចំនួន ៧០ ផ្សេងៗគ្នា ដែលប្រើសម្រាប់ប្រមូលនូវសកម្មភាពដូចជាការបើកអ៊ីមែលជាដើម។២៣
នៅប្រទេសកូឡុំប៊ី៖ កំឡុងពេលបោះឆ្នោតជាតិនៅកូឡុំប៊ីក្នុងឆ្នាំ ២០១៨ ការវិភាគអំពីវេបសាយដែលជាកម្មសិទ្ធិរបស់បេក្ខជននាំមុខគេមួយចំនួន បានបង្ហាញនូវការប្រើប្រាស់យ៉ាងទូលំទូលាយនូវឧបករណ៍តាមដានដោយភាគីទីបី ដោយក្នុងចំណោមវេបសាយរបស់បេក្ខជននាំមុខ២១នាក់ មានវេបសាយចំនួន៨ ដែលមានការតាមដាន Facebook ជាភាគីទីបី, ចំនួន១២វេបសាយមានការតាមដាន Twitter និងចំនួន១១ទៀតមានទម្រង់ខ្លះនៃការតាមដានលើទំព័របរិច្ចាគ។ ក្នុងចំណោម១វេបសាយរបស់គណបក្សនយោបាយ មាន៥វេបសាយដែលមានការតាមដាន Facebook, ៧មានការតាមដាន Twitter និង ៥ មានការតាមដានផ្សេងទៀតនៅលើទំព័របរិច្ចាគ។ ដូចដែលអ្នកបានផ្តល់បទសម្ភាសន៍អាណាមិកម្នាក់ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាសម្រាប់បេក្ខជនគណបក្សសេរីនិយមបានពន្យល់ថា៖ ‘ប្រសិនបើអ្នកចូលទៅកាន់វេបសាយ [ឈ្មោះបេក្ខជននយោបាយ] ហើយត្រឡប់មកកាន់ Facebook វិញ រូបភាពរបស់ពួកគេចាប់ផ្តើមលេចចេញមក។ គេធ្វើវាតាមរយៈការប្រើប្រាស់សុសវែរ (software)’ (ឈ្មោះសុសវែរតាមដាន Facebook ជាភាគីទីបី)។ អ្នកយុទ្ធសាស្រ្តឌីជីថលម្នាក់ទៀតក៏បានកត់សម្គាល់ដែរថា៖ ‘នៅក្នុងកម្រិតមនៃការធ្វើទីផ្សា អ្វីដែលមនុស្សធ្វើគឺ […] ចាប់ផ្តើម “ភ្ជាប់” ឃុគឃីទៅកាន់អ្នកចាប់ពីពេលដែលអ្នកបើកកុំព្យូទ័ររហូតដល់ពេលដែលអ្នកបិទ’។២៤
នៅទូទាំងសហភាពអឺរ៉ុប៖ ការស៊ើបអង្កេតមួយក្នុងឆ្នាំ២០១៨ បានរកឃើញថាវេបសាយរបស់គណបក្សនយោបាយអឺរ៉ុបមួយចំនួនមានភីកសែលតាមដានបង្កប់នៅជាមួយ។ គណបក្សបានភ្ជាប់វារវាងទ្វីបអឺរ៉ុប នឹងវិសាលគមនយោបាយ។ ការតាមដានតាមភីកសែលក្នុង Facebook ក៏ត្រូវបានគេរកឃើញផងដែរនៅលើវេបសាយចំនួន២ របស់ភ្នាក់ងារសហភាពអឺរ៉ុប។២៥ អ្នកកែសម្រួលឌីជីថលរបស់ Nordic Council បានពន្យល់ថា៖ ‘ពួកយើងបានតម្លើង Facebook ភីកសែលដើម្បីបង្ហាញមាតិកាដែលជាប់ទាក់ទងនៅលើ Facebook ទៅឲ្យអ្នកចូលមើលវេបសាយ។ វាច្រើនតែទាក់ទងនឹងឱកាសការងារឬការចេញផ្សាយដោយឥតគិតថ្លៃ និងព័ត៌មានអំពីប្រធានបទជាក់លាក់ដែលអ្នកប្រើប្រាស់បានបង្ហាញពីចំណាប់អារម្មណ៍នៅលើវេបសាយរបស់ពួកយើង’។២៦
កន្លងទៅថ្មីៗនេះ ការរុករកបានអនុវត្តន៍នូវការស្នើរសុំ ‘កុំតាមដាន, Do Not Track’ តែទោះជាយ៉ាងណាក្តីវាមិនមានជាការចងកាតព្វកិច្ចនោះឡើយ ដូចនេះអ្នកតាមដានអាចគ្រាន់តែមិនអើពើនឹងសំណើនោះបានយ៉ាងងាយស្រួល។ ការបន្ថែមកម្មវិធីរុករក និងកម្មវិធីបិទខ្ទប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្តល់នូវការការពារបានរឹងមាំជាង។ ដោយសារតែបច្ចុប្បន្ននេះ ឃុគឃីវាមានអត្ថប្រយោជន៍ខ្លាំងផងដែរ សម្រាប់គោលបំណងនៃការមិនតាមដាន ដែលមិនដល់ថ្នាក់ត្រូវរាំងខ្ទប់ឲ្យបានទាំងស្រុងនោះទេ ចំណែកឯការឌីហ្សាញការរុករក និងបទប្បញ្ញត្តិស្តីពីឯកជនភាពថ្មីៗនេះ កំពុងតែចាប់ផ្តើមរឹតត្បឹតភាពងាយប្រឈមនឹងគ្រោះថ្នាក់ជុំវិញបញ្ហាឯកជនភាពរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៧មក ឧបករណ៍ស្វែងរក Safari បានចាត់វិធានការរឹតត្បឹតចំពោះឃុគឃី ហើយ Firefox ក៏បានបន្ថែមផ្នែកមួយ ‘ការផ្ទុក Facebook ឬ Facebook Container’ ដែលហាមឃាត់មិនឲ្យបណ្តាញសង្គមធ្វើការតាមដានអ្នកប្រើប្រាស់ជុំវិញប្រព័ន្ធវេបសាយ។២៧, ២៨ នៅសហភាពអឺរ៉ុប យោងតាមច្បាប់ស្តីពីការការពារទិន្នន័យទូទៅ (General Data Protection Regulation) វេបសាយត្រូវទាមទារនូវការយល់ព្រមដើម្បីឲ្យឃុគឃីអាចដំណើរចូលទៅកាន់វេបសាយ ទោះជាមានមតិជាច្រើនលើកឡើងថាវាគ្រាន់តែបង្កជាឧបសគ្គនៅក្នុងការដំណើរការចូលមាតិកាតែប៉ុណ្ណោះ និងមិនមែនជាការសម្រេចចិត្តដ៏មានសារៈសំខាន់ជុំវិញបញ្ហាឯកជនភាពអ្វីនោះទេ។២៩ ការយល់ឃើញអំពីឯកជនភាពរបស់អ្នកបោះឆ្នោតកំពុងតែធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងការដែលយុទ្ធនាការឃោសនានយោបាយមួយចំនួនដោះស្រាយជាមួយនឹងព័ត៌មានអ្នកបោះឆ្នោត ដោយមានខ្លះបានផ្តល់នូវកម្រិតតម្លាភាពទាក់ទងនឹងការប្រមូលទិន្នន័យ ដែលមានទាំងការអនុញ្ញាតឲ្យអ្នកបោះឆ្នោតបញ្ជូនសេចក្តីស្នើរសុំកែតម្រូវផងដែរ។៣០ សេវាកម្មមួយចំនួនចាប់ផ្តើមមានតម្លាភាពជាងមុន៖ Google អនុញ្ញាតឲ្យអ្នកប្រើប្រាស់ពិនិត្យមើលនូវរាល់ព័ត៌មាន ដែលក្រុមហ៊ុនមានជាច្រើនអំពីពួកគេសម្រាប់គោលបំណងនៃការផ្សព្វផ្សាយ។៣១ ទោះជាមានការវិវត្តនេះយ៉ាងណាក៏ដោយ ទំនួលខុសត្រូវជាច្រើននៅតែធ្លាក់មកលើអ្នកប្រើប្រាស់ដដែលដើម្បីជៀសវាងនូវការតាមដាន។ សមាគម The Electronic Frontier Foundation ដែលជាស្ថាប័នមិនរកប្រាក់កម្រៃធ្វើការការពារឯកជនភាពឌីជីថល មានឧបករណ៍សម្រាប់ប្រើដោយមិនគិតថ្លៃហៅថា Panopticlick ដែលបង្ហាញអ្នកប្រើប្រាស់ប្រសិនបើការរុករករបស់ពួកគេរាំងខ្ទប់ភាគីទីបី និងប្រសិនបើស្នាមក្រយ៉ៅដៃរុករករបស់ពួកគេមានលក្ខណៈប្លែក។៣២
↘ ការតាមដានអាចជួយរារាំងអ្នកប្រើប្រាស់ក្នុងការមើលឃើញការផ្សព្វផ្សាយដូចគ្នាដដែលៗ។៣៤
↘ ការផ្គូរផ្គងតាមរយៈឃុគឃី អាចធ្វើឲ្យអ្វកធ្វើយុទ្ធនាការឃោសនានយោបាយ ដកចេញនូវអ្នកបោះឆ្នោតណាដែលមិនចូលរួមសកម្មក្នុងនយោបាយ ដោយមិនឲ្យពួកគេឃើញនូវការផ្សព្វផ្សាយនយោបាយ។៣៥, ៣៦
↘ ការតាមដានអាចជួយរកឃើញការចុចឆបោក ដែលជាការអនុវត្តមួយដែលមនុស្សម្នាក់ ឬក៏ស្រ្គីបស្វ័យប្រវត្តិចុចម្តងហើយម្តងទៀតទៅលើការផ្សព្វផ្សាយបង់ប្រាក់ ដោយគ្មានចំណាប់អារម្មណ៍ពិតប្រាកដទៅលើវាទាល់តែសោះ តែអាចរកប្រាក់ចំណូលសម្រាប់វេបសាយ ឬទាញយកប្រាក់ចំណូលពីអ្នកផ្សព្វផ្សាយ។៣៧
↘ ប្រសិនបើប្រើប្រាស់នៅក្នុងបរិបទដែលមានតម្លាភាពនិងការគោរពឯកជនភាពខ្ពស់ នោះការតាមដានពីភាគីទីបីអាចពង្រឹងគោលការណ៍ប្រជាធិបតេយ្យ ដូចជាការប្រូម៉ូតការផ្ញើសារ Get Out The Vote ជាឧទាហរណ៍ស្រាប់។
រូបភាពមួយនៃអ្នកតាមដានដែលមានសក្តានុពលនៅលើគេហទំព័រគណបក្សនយោបាយនៅចក្រភពអង់គ្លេសចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧ ផ្អែកតាមការស៊ើបអង្កេតមួយដោយ Tactical Tech។ គេហទំព័ររបស់គណបក្សការងារមានចំនួនអ្នកតាមដានច្រើនជាងចំនួនដែលមាននៅលើគេហទំព័ររបស់គណបក្សអភិរក្សនិយម។
ប្រភព៖ Tactical Tech, 2017.
↘ បរិមាណនៃការធ្វើបដិរូបកម្មនៅក្នុងការផ្សព្វផ្សាយ និងការទំនាក់ទំនងនាពេលបច្ចុប្បន្ន មានការប្រឈមនឹងការពង្វៀងការយល់ឃើញរបស់អ្នកបោះឆ្នោតទៅលើអាទិភាព និងរបៀបវារៈរបស់បេក្ខជននយោបាយ។
↘ ដំណើរការនៃការព្រមព្រៀងគឺមានភាពស្មុគស្មាញ និងអូសបន្លាយពេលគ្មានទីបញ្ចប់។ នៅពេលដែលអ្នកប្រើប្រាស់ យល់ព្រមទទួលយកឃុគឃីពីភាគីទីបីនៅលើវេបសាយណាមួយ អ្នកប្រើប្រាស់ប្រឈមនូវការដែលមិនអាចគ្រប់គ្រងបានថាព័ត៌មាន ណា និងតាមវិធីណាដែលព័ត៌មាន របស់ខ្លួនត្រូវបានគេប្រើប្រាស់នាពេលខាងមុខ ហើយក៏មិនអាចស្វែងរកនាពេលក្រោយទៀតបានថាព័ត៌មាន របស់ពួកគេបានយកទៅប្រើប្រាស់នៅទីណាខ្លះ។ ការបន្ថែមនូវការយល់ព្រមគឺជាចំណុចរសើបយ៉ាងខ្លាំង គឺនៅពេលដែលការយល់ព្រមត្រូវបានផ្តល់ឲ្យដើម្បីចែករំលែកទិន្នន័យនៅក្នុងបរិបទដែលមិនទាក់ទងនឹងនយោបាយទេ និងនៅពេលដែលការប្រមូលទិន្នន័យក្រោយមកត្រូវបានចែករំលែកទៅឲ្យតួអង្គនយោបាយណាម្នាក់។ បន្ថែមពីនេះទៅទៀត ការសុំអ្នកប្រើប្រាស់ដើម្បីចូលដំណើរការ (ឧទាហរណ៍៖ ចុច ‘ទទួលយកឃុគឃីទាំងអស់ដើម្បីចូលទៅកាន់វេបសាយបាន’) គឺមិនមែនជាការព្រមព្រៀងដែលមានន័យអ្វីនោះទេ។ ការយល់ព្រម មានអត្ថន័យលុះណាតែវាជាជម្រើសពិតប្រាកដ មិនមែនគ្រាន់តែផ្តល់ឲ្យដើម្បីគោលបំណងចូលទៅកាន់វេបសាយណាមួយទេនោះទេ។៣៨
បភាពស្រ្គីននេះបង្ហាញថាសេវាតាមដានពីភាគីទីបីដូចជាឃុគឃីគឺជាអនាមិក ប៉ុន្តែក្រុមហ៊ុនដូចជា LiveRamp ជាដើមនេះធ្លាប់មានប្រវត្តិធ្វើការជាមួយយុទ្ធនាការឃោសនានយោបាយ និងផ្តល់ជូនសេវាផ្គូរផ្គងអត្តសញ្ញាណឃុគឃីផងដែរ។៣៣
ប្រភព៖ ‘Data Matching with Identity Graph’, LiveRamp, accessed 26 February 2019.
↘ ការផ្សព្វផ្សាយដែលមានលក្ខណៈបុគ្គល អាចធ្វើធ្វើឲ្យយុទ្ធនាការឃោសនាបង្ហាញការផ្សព្វផ្សាយដែលពាក់ព័ន្ធទៅកាន់អ្នកបោះឆ្នោត ប៉ុន្តែការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតមិនចង់ឲ្យការផ្សព្វផ្សាយនយោបាយ តម្រូវទៅតាមចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។៣៩
១ Emily Steel, ‘អ្នកត្រួសត្រាយគេហទំព័រ បញ្ជាក់អ្នកប្រើប្រាស់តាមរយៈឈ្មោះ’, Wall Street Journal, ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១០, ផ្នែកបច្ចេកវិទ្យា, https://www.wsj.com/articles/SB10001424052702304410504575560243259416072.
២ Sasha Issenberg, ‘នេះអាចជាការបោះឆ្នោតនៅពេលមានការផ្សាយពាណិជ្ជកម្មតាមគេហទំព័រ ផ្លាស់ប្តូរអ្វីៗទាំងអស់។ តើមានអ្វីកើតឡើង?’, ទស្សនាវដ្តី Slate, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២
៣ ‘IAB ឃុគឃីឌីជីថលចល័តដែលសាមញ្ញ ', ចូលមើលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩, https://www.iab.com/wp-content/uploads/2015/08/IABDigitalSimplified-MobileCookies.pdf.
៤ ‘ការតាមដានអ្នកតាមដាន៖ លទ្ធផលដំបូង’, ចូលមើលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩, http://cyberlaw.stanford.edu/blog/2011/07/tracking-trackers-early-results.
៥ Charles Duhigg, ‘យុទ្ធនាការឃោសនាជជីកពីជីវិតផ្ទាល់ខ្លួនដើម្បីឲ្យពួកគេចេញទៅបោះឆ្នោត Get Out the Vote’, កាសែត New York Times, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១២, https://www.nytimes.com/2012/10/ 14/us/politics/campaigns-mine-personal-lives-to-get-out-vote.html, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៩
៦ Jessica Leber, ‘យុទ្ធនាការឃោសនាដើម្បីតាមដានអ្នកបោះឆ្នោតដោយប្រើប្រាស់ “ឃុគឃីនយោបាយ”’, MIT Technology Review, ចូលមើលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩, https://www.technologyreview. com/s/428347/campaigns-to-track-voters-with-political-cookies/.
៧ Leber, ‘យុទ្ធនាការឃោសនាដើម្បីតាមដានអ្នកបោះឆ្នោតដោយប្រើប្រាស់ “ឃុគឃីនយោបាយ”
៨ ‘សវនកម្មសម្ព័ន្ធភាពទំនុកចិត្តតាមអនឡាញ (Online Trust Alliance Audit) រកឃើញ ៧៤% នៃគេហទំព័ររបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមិនគោរពឯកជនភាពរបស់ជនជាតិអាមេរិក | Online Trust Alliance’, ចូលមើលនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩, https://otalliance.org/news-events/press-releases/online-trust-alliance-audit-finds-74-us-presidential-candidates%E2%80%99-websites.
៩ ‘Google Ad Trackers ត្រូវបានរកឃើញមានចំនួន ៥៧% នៅលើគេហទំព័រយុទ្ធនាការឃោសនានយោបាយ’, ចូលមើលនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩, https://www.mediapost.com/publications/article/ 327297/google-ad-trackers-found-on-57-of-political-campaign.html.
១០ Varoon Bashyakarla, 'ប្រទេសបារាំង៖ ការរំលោភបំពានទិន្នន័យនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ', ចូលមើលនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩, https://ourdataourselves.tacticaltech.org/posts/overview-france/.
១១ Simon Hill, ‘ប្រវត្តិនៃឃុគឃី និងឥទ្ធិពលរបស់វាលើឯកជនភាព’, Digital Trends, ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៥, https://www.digitaltrends.com/computing/history-of-cookies-and-effect-on-privacy/. ១២ John Wilander, ‘ការការពារការតាមដានសម្ងាត់’, WebKit (ប្លក់), ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧, https://webkit.org/blog/7675/intelligent-tracking-prevention/.
១៣ ‘ឃុគឃីកណ្តាល (Cookie Central) - តើមានអ្វីខុសប្រក្រតី?’, ចូលមើលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩, http://www.cookiecentral.com/cookie5.htm.
១៤ ‘ការផ្លាស់ប្តូរលក្ខណៈពិសេសថ្មីនៃការតាមដានសម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត’, ActBlue Blog, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣, https://blog.actblue.com/2013/07/01/new-feature-conversion-tracking-foronline-ads/.
១៥ ‘តើខ្ញុំអាចបន្ថែមភីកសែលតាមដាននៅក្នុងគេហទំព័ររបស់ខ្ញុំយ៉ាងដូចម្តេច?’, NationBuilder, ចូលមើលនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩, https://nationbuilder.com/abrahamhuie/how_do_i_add_a_tracking_pixel_to_my_site.
១៦ Rebecca Greenfield, 'តើ Google អាចតាមដានអ្នកដោយគ្មានឃុគឃីបានយ៉ាងដូចម្តេច?’, Quartz, ចូលមើលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩, https://qz.com/125470/google-cantrack-you-without-cookies/.
១៧ តើបច្ចេកវិទ្យាប៊ីខិនអាចធ្វើអ្វីបានខ្លះសម្រាប់ការធ្វើទីផ្សារយុទ្ធនាការឃោសនាបោះឆ្នោត?’, ចូលមើលនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩, https://www.techware.co.in/what-beacons-cando-for-your-election-campaign-or-public-political-party-meetings.php.
១៨ ‘Beacon-Hardware-Datasheet’, ចូលមើលនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩, https://resources.beaconstac.com/pdf/beacon-hardware-datasheet.pdf.
១៩ ‘តើបច្ចេកវិទ្យាប៊ីខិនកំពុងផ្លាស់ប្តូរទីផ្សារយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងដូចម្តេច?’, ចូលមើលនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩, https://blog.beaconstac.com/2018/04/how-beacon-technology-is-reshaping-election-campaign-marketing/.
២០ ‘តើទិន្នន័យអ្វីដែលប៊ីខិនមួយអាចប្រមូលបាន? - Multichannel Merchant’, ចូលមើលនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩, https://multichannelmerchant.com/marketing/data-can-beacon-actually-collect/.
២១ Graham Kates, ‘យុទ្ធនាការឃោសនារបស់លោក ត្រាំ ផ្លាស់ប្តូរគោលការណ៍ឯកជនភាពរបស់គេហទំព័របន្ទាប់ពីមានការចោទជាសំណួរពីសារព័ត៍មាន CBS News’, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.cbsnews.com/news / trump-campaign-changes-privacy-policy-after-cbs-news-questions/.
២២ ‘ការកំណត់គោលដៅនយោបាយនៅក្នុងពិភពក្រោយឃុគឃី’, AdExchanger, ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨, https://adexchanger.com/politics/political-targeting-post-cookie-world/.
២៣ Brian Merchant, ‘តើការតាមដានការបើកអ៊ីមែលក្តោបក្តាប់គេហទំព័រដោយស្ងាត់ៗបានយ៉ាងដូចម្តេច’, Wired, ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧, https://www.wired.com/story/how-email-opentracking-quietly-took-over-the-web/.
២៤ Fundacion Karisma, ‘¿Cómo se usaron los datos personales de los colombianos en la pasada campaña legislativa?’, Fundación Karisma (ប្លក់), បកប្រែពីភាសាអេស្ប៉ាញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨, https://karisma.org.co/como-se-usaron-los-datos-personales-de-los-colombianos-en-la-pasada-campana-legislativa/.
២៥ Peter Treffer, ‘[ការស៊ើបអង្កេត] Tory និងគេហទំព័រ National Front បានលាក់បាំងភីកសែលតាមដាន ហ្វេសប៊ុក’, ចូលមើលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩, https://euobserver.com/justice/141589.
២៦ Treffer, ‘[ការស៊ើបអង្កេត] Tory និងគេហទំព័រ National Front បានលាក់បាំងភីកសែលតាមដានហ្វេសប៊ុក’
២៧ Liam Tung, ‘ប្រព័ន្ធប្រតិបត្តិការ IOS 11 ចេញហើយនៅថ្ងៃនេះដោយភ្ជាប់នូវការប្រឆាំងនឹងការតាមដាន Safari៖ នេះជាមូលហេតុដែលអ្នកផ្សាយពាណិជ្ជកម្មស្អប់វា’, ZDNet, ចូលមើលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩, https://www.zdnet.com/article/ios-11-rolls-out-today-with-safari-anti-tracking-heres-why-advertisers-hate-it/.
២៨ ‘Facebook Container Extension៖ គ្រប់គ្រងនូវវិធីដែលអ្នកកំពុងត្រូវបានតាមដាន- The Firefox Frontier’,ចូលមើលនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩, https://blog.mozilla.org/firefox/facebook-container-extension/.
២៩ ‘ការយល់ព្រមពីឃុគឃី (Cookie Consent)| វិធីដើម្បីទទួលបានការយល់ព្រមត្រឹមត្រូវសម្រាប់គេហទំព័ររបស់អ្នក | Cookiebot’, ចូលមើលនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.cookiebot.com/en/cookie-consent/.
៣០ Dave Maass, ‘ភាពឯកជនរបស់អ្នកបោះឆ្នោត: អ្វីដែលអ្នកត្រូវដឹងអំពីការប្រើប្រាស់ឌីជីថលរបស់អ្នកក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៦’, Electronic Frontier Foundation, ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦, https://www.eff.org/deeplinks/2016/02/voter-privacy-what-you-need-knowabout-your-digital-trail-during-2016-election, ចូលមើលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
៣១ ‘ការកំណត់ការផ្សព្វផ្សាយពាណិជ្ជកម្ម’ ចូលមើលនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩, https://adssettings.google.com/anonymous
៣២ 'Panopticlick', ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://panopticlick.eff.org/.
៣៣ ‘ករណីសិក្សាអំពីការផ្ញើរសារបដិវត្ត’, ចូលមើលនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩, https://lp.liveramp.com/rs/320-CHP-056/images/Revolution%20 Messaging%20%20Case%20Study.pdf.
៣៤ ‘ការផ្សព្វផ្សាយពាណិជ្ជកម្ម - ឯកជនភាព និងល័ក្ខខ័ណ្ឌ - Google’, ចូលមើលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩, https://policies.google.com/technologies/ads
៣៥ Matt Petronzio, 'តើការកំណត់គោលដៅការផ្សព្វផ្សាយពាណិជ្ជកម្មអាចសន្សំប្រាក់យុទ្ធនាការឃោសនាបានរាប់លានដុល្លារដែរឬទេ?’, Mashable, ចូលមើលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩, https://mashable.com/2012/10/02/online-ads-politics/.
៣៦ Leber, ‘យុទ្ធនាការឃោសនាដើម្បីតាមដានអ្នកបោះឆ្នោតដោយប្រើប្រាស់ “ឃុគឃីនយោបាយ”’
៣៧ ‘ការផ្សព្វផ្សាយពាណិជ្ជកម្ម - ឯកជនភាព និងល័ក្ខខ័ណ្ឌ - Google’
៣៨ Lois Beckett, ‘របៀបដែលក្រុមហ៊ុន Microsoft និង Yahoo កំពុងលក់ការចូលមើលទៅកាន់អ្នកឲ្យទៅអ្នកនយោបាយ’, ProPublica, ចូលមើលនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩, https://www.propublica.org /article/how-microsoft-and-yahoo-are-selling-politicians-access-to-you.
៣៩ Joseph Turow, et al., ‘ជនជាតិអាមេរិកាំងបានបដិសេធទាំងស្រុងលើការផ្សាយពាណិជ្ជកម្មនយោបាយដែលបានសម្រិតសម្រាំងឡើង’, ចូលមើលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩, http://web.asc.upenn.edu/news/Turow_Tailored_Political_Advertising.pdf.