ការរំលោភបំពាន, ការលេចធ្លាយ និង ការលួចយកទិន្នន័យ៖ ភាពប្រឈមនឹងគ្រោះថ្នាក់នៃទិន្នន័យរបស់អ្នកបោះឆ្នោត

តើការរំលោភបំពាន, ការលេចធ្លាយ និង ការលួចយកទិន្នន័យមានអ្វីខ្លះ?

សព្វថ្ងៃនេះ ទិន្នន័យរបស់អ្នកបោះឆ្នោតបានក្លាយជាគោលដៅនៃ ការលួច និងការបំពានផ្សេងៗក្នុងរូបភាពដូចជា ការលួចយកទិន្នន័យកាតក្រេឌីតរបស់អ្នកប្រើប្រាស់ផងដែរ និងងាយប្រឈមនៅក្នុងបរិបទហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពឌីជីថលដែលទន់ខ្សោយផងនោះ។ តាមពិតបញ្ហាទាំងនេះ វាបានក្លាយជាកា ព្រួយបារម្ភជាសាកលរួចទៅហើយ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន ផ្សព្វផ្សាយព័ត៌មាន ដោយផ្តោតតែទៅលើការលួច និងការ រំលោភបំពានទិន្នន័យក្នុងការបោះឆ្នោតតាមរយៈការលេចធ្លាយនូវអ៊ីម៉ែលតែប៉ុណ្ណោះ១ ការចូលរួមរបស់ថ្នាក់ជាតិ នៅក្នុងយុទ្ធនាការឃោសនាបំភ្លៃព័ត៌មានយុទ្ធនាការឃោសនា២ ឬ ហេដ្ឋារចនាសម្ព័ន្ធដែលគ្មានសុវត្ថិភាព (ដូចជាភាពងាយរងគ្រោះក្នុងសុសវែរបោះឆ្នោត៣) ទិន្នន័យអ្នកបោះឆ្នោត ត្រូវបានមើលឃើញថាប្រឈមនឹងហានិភ័យផងដែរ។ ទិន្នន័យអ្នកបោះឆ្នោតអាចត្រូវបានលាតត្រដាងដោយការលួចយក ពីសំណាក់អ្នកដែលមានបំណងអាក្រក់ ការលេចធ្លាយដោយចៃដន្យ កម្សោយនៃការកំណត់សុវត្ថិភាពទិន្នន័យ ឬ ការលួចតាមរយៈហាតវែររបស់កំព្យូទ័រ។ ទោះបីជាមានការលាត ត្រដាងនេះក្តី ក៏ទិន្នន័យរបស់អ្នកបោះឆ្នោតជារឿយៗរួមបញ្ចូលនូវ ព័ត៌មានដែលមានលក្ខណៈរស៊ើប និងដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបាន។ ទោះបីជាក្នុងទិន្នន័យរបស់អ្នកបោះឆ្នោតអាចប្រៀបបានជាទ្រព្យនយោបាយសកម្មក្តី ក៏វាអាចជាបច្ច័យអាក្រក់ផងដែរ។ លិខិតបញ្ជាក់អត្តសញ្ញាណអ៊ីនធឺណេតជាង៣ពាន់លាន និងទិន្នន័យផ្ទាល់ខ្លួនប្រភេទផ្សេងៗទៀត ត្រូវបានលួចដោយពួក Hacker និងពីរភាគបីនៃជនរងគ្រោះ មិនបានដឹងថាទិន្នន័យរបស់ ពួកគេត្រូវបានកែសម្រួល នេះបើយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ និង McAfee៤។ ក្នុងចំណោមករណីនៃការរំលោភបំពានលើទិន្នន័យបុគ្គលដែលលេចធ្លោជាងគេមួយចំនួន រួមបញ្ចូលការរំលោភបំពានទិន្នន័យនៅ ទីភា្នក់ងាររាយការណ៍ឥណទានឈ្មោះថា Equifax ដែលក្នុងនោះទិន្នន័យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អតិថិជនអាមេរិកចំនួន១៤៣លាននាក់ត្រូវបានលាតត្រដាង; ការលួច កំណត់ត្រាអតិថិជនរបស់ក្រុមហ៊ុនយ៉ាហ៊ូ (Yahoo) ដែលវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង១ ពាន់លាននាក់ និង “ការរំលោភបំពានលើទិន្នន័យរបស់ក្រុមហ៊ុនមួយដែលឈានមុខគេនៅអាហ្រ្វិកខាងត្បូងដែលហេតុការណ៍នោះបណ្តាលឱ្យ [ព័ត៌មាន ដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបាន] ប្រជាជនប្រមាណ៣១លាននាក់ រួមមានប្រធានាធិបតី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីនគរបាលត្រូវបានបាត់បង់។ ទិន្នន័យទាំងនោះរួម មានប្រាក់ចំណូល អាសយដ្ឋាន និងលេខទូរស័ព្ទ”។៥

4_upguard_voterprojections

រូបភាពស្គ្រីនមួយនៃការបញ្ចេញទិន្នន័យអ្នកបោះឆ្នោតរបស់ Deep Root Analytics RNC ដែលរកឃើញដោយ​អ្នកវិភាគហានិភ័យបច្ចេកវិទ្យារបស់ UpGuard ដែលមានឈ្មោះថា Chris Vickery បានបង្ហាញលេខ ‘RNC ID’ និងគំរូពិន្ទុពីការចូលចិត្តរបស់អ្នកបោះឆ្នោតដែលគាំទ្រគោលនយោបាយណាមួយ។
ប្រភព៖ Dan O’Sullivan. “The RNC Files: Inside the Largest US Voter Data Leak.” UpGuard, accessed 4 September 2018

តើទិន្នន័យប្រភេទណាខ្លះដែលមានការជាប់ពាក់ព័ន្ធ?

ទិន្នន័យរបស់អ្នកបោះឆ្នោតដែលត្រូវបានកែសម្រួលជាទូទៅចេញពីប្រភពចំនួនពីរ៖ ↘ បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតផ្លូវការ៖ ថ្វីត្បិតតែបញ្ជីអ្នកចុះឈ្មោះ បោះឆ្នោតរបស់ប្រទេសមួយចំនួនមានភាពខុសៗគ្នា ការចុះឈ្មោះបោះឆ្នោតភាគច្រើន នៅក្នុងបញ្ជីរួមមានឈ្មោះរបស់អ្នកបោះឆ្នោត កាលបរិច្ឆេទកំណើត និងទីលំនៅបច្ចុប្បន្ន ដែលព័ត៌មានទាំងនេះអាចនឹងត្រូវបានរាយការណ៍ដោយបុគ្គលផ្ទាល់ខ្លួន ឬត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិពីស្ថាប័នរដ្ឋ ឬពីស្ថាប័នរដ្ឋាភិបាលតែម្តង។ ដោយផ្អែកលើរចនាសម្ព័ន្ធជាតិ និតិវិធីនៃការចុះឈ្មោះបោះឆ្នោតជាផ្លូវការអាចត្រូវបានធ្វើឡើងនៅថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋាន។ ដោយឡែកនៅក្នុងសហរដ្ឋអាមេរិក អាស្រ័យតាមរដ្ឋនីមួយៗ ព័ត៌មានរបស់អ្នកចុះឈ្មោះបោះឆ្នោតទាំងនោះគឺត្រូវបានរក្សាទុកនៅលើបញ្ជីឌីជីថល និងអាចត្រូវបានផ្ញើរអ៊ីមែលទៅឲ្យអ្នកដែលទិញ ព័ត៌មានរបស់អ្នកបោះឆ្នោតទាំងនោះ។៦ ការចុះឈ្មោះបោះឆ្នោតអាច នឹងត្រូវបានគេធ្វើមជ្ឈការទៅថ្នាក់ជាតិ តួយ៉ាងដូចជានៅចក្រភព អង់គ្លេសដែលបញ្ជីព័ត៌មានចុះឈ្មោះរបស់អ្នកបោះឆ្នោត អាចនឹង ត្រូវបានគេទាញយកបានជាឯកសារដែលមានទម្រង់ផ្សេងៗ និងជាទម្រង់ឯកសារដែលបានបោះពុម្ភ។៧

↘ ទម្រង់ឯកសារអ្នកបោះឆ្នោត៖ ឯកសាររបស់អ្នកបោះឆ្នោត ត្រូវបានបង្កើតឡើងដោយផ្ទៃក្នុងគណបក្សនយោបាយ ឬ ដោយអ្នកពិគ្រោះយោបល់ទិន្នន័យនយោបាយសម្រាប់គោលបំណងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ ឯកសាររបស់អ្នកបោះឆ្នោតរួមមាន ព័ត៌មានទំនាក់ទំនងលម្អិត ជាទូទៅទាញចេញពីប្រភពសាធារណៈ ឬពីកំណត់ត្រារបស់រដ្ឋាភិបាល ដូចជាការធ្វើ ជំរឿន ឬការចុះឈ្មោះអ្នកបោះឆ្នោត ដែលជារឿយៗវាត្រូវបានគេធ្វើឲ្យប្រសើរឡើងតាមរយៈការប្រើប្រាស់សំណុំទិន្នន័យរបស់ភាគីទីបី។ សំណុំទិន្នន័យទាំងនេះត្រូវបានប្រមូលផ្តុំពីប្រភពចម្រុះគ្នាជាច្រើន រាប់ចាប់តាំងពីអតិថិជនអនឡាញ និងក្រៅអនឡាញ និងទិន្នន័យ អាកប្បកិរិយាពីឈ្មួញកណ្តាល, ទិន្នន័យឥណទានពីការិយាល័យឥណទាន,៨ រហូតដល់ទិន្នន័យស្ទង់មតិពីអ្នកស្ម័គ្រចិត្តនៅក្នុងយុទ្ធនាការឃោសនា។ ជាញឹកញាប់ ឯកសារអ្នកបោះឆ្នោតត្រូវបានគ្រប់គ្រងដោយប្រព័ន្ធវេទិកាសុសវែរដែលមានកម្មសិទ្ធិ និងមានឯកទេសខាងធ្វើយុទ្ធនាការឃោសនាដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ឧទាហរណ៍

↘ការរំលោភបំពាន នៅហុងកុង៖ កាលពីខែមីនាឆ្នាំ២០១៧ កុំព្យូទ័រយួរដៃ២គ្រឿង ដែលជារបស់មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតហុងកុងត្រូវបាន គេលួចក្នុងកំឡុងពេលពិព័រណ៍ AsiaWorld-Expo ។ នៅក្នុងហាតវែររបស់កុំព្យូទ័រទាំងនោះ មានផ្ទុកនូវព័ត៌មានអ្នកចុះឈ្មោះបោះឆ្នោតហុងកុង ៣.៧៨លាននាក់ ហើយព័ត៌មានជាច្រើនរួម មានឈ្មោះ អាសយដ្ឋាន លេខអត្តប័ណ្ណ លេខទូរស័ព្ទ និងទីតាំងនៃមណ្ឌលបោះឆ្នោតដែលប្រជាជនហុងកុងបានទៅចុះឈ្មោះបោះឆ្នោត។៩ លើសពីនេះទៅទៀត ឈ្មោះអ្នកបោះឆ្នោតចំនួន ១.១៩៤នាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុងក៏ត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រយួរដៃទាំងនោះដែរ។ ទោះបីជាទិន្នន័យទាំងនោះត្រូវបានគេរាយការណ៍ថាបានបម្លែងទៅជាកូដនីកម្មរួចរាល់ក៏ដោយ អ្នកស៊ើបអង្កេតលើករណីនៃការលួចនេះ មិនបានចេញរបាយការណ៍ណាមួយច្រានចោលនូវលទ្ធភាពដែលថាឧប្បត្តិហេតុនេះ គឺជាលទ្ធផលនៃការងារផ្ទៃក្នុង។១០ នៅប្រទេសហ្វីលីពីន៖ កាលពីឆ្នាំ២០១៦ តាមអ្វីដែលត្រូវបានគេ ពិពណ៌នាថាជា “ការរំលោភបំពានទិន្នន័យដែលទាក់ទងនឹងរដ្ឋាភិបាលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសហ្វីលីពីន” ក្នុងនោះគេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីនបានក្លាយជាមុខសញ្ញានៃការវាយប្រហារតាមអ៊ីនធឺណេត។១១ ស្របពេលគ្នានោះដែរ គេហទំព័រមួយបានផ្សាយផ្ទាល់នៅលើអ៊ីនធឺណេតដោយអះអាងថាមូលទិន្នន័យទំហំ៣៤០ជីហ្គាបៃ មានផ្ទុកនូវព័ត៌មានអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន៥៥លាននាក់។១២ របាយការណ៍ផ្សេងៗទៀតបានធ្វើឲ្យចំនួនអ្នករងផលប៉ះពាល់ដោយការលេចធ្លាយទិន្នន័យនេះកើនដល់៧0លាននាក់។ ទិន្នន័យដែលត្រូវបានរំលោភបំពានរួមមាន ឈ្មោះ ថ្ងៃ ខែឆ្នាំកំណើត អាសយដ្ឋានអ៊ីមែល ឈ្មោះពេញរបស់ឪពុកម្តាយ និងក្នុងករណីខ្លះទៀតមានព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន និង សញ្ញាសម្គាល់ស្នាមម្រាមដៃ ដែលទិន្នន័យទាំងអស់នោះត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណេត។ ការវាយប្រហារទៅលើគេហទំព័រ និងការលួចទិន្នន័យនេះ ត្រូវបានគេអះអាងធ្វើឡើងដោយ Anonymous Philippines និង LulzSec Philippines។១៣

1_anonymous_phil

រូបភាពស្គ្រីនមួយនៃវេបសាយរបស់គណកម្មការបោះឆ្នោតនៃប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឲ្យខុសពីទម្រង់ដើម ដែលជាផ្នែកមួយនៃការរំលោភបំពានទិន្នន័យអ្នកបោះឆ្នោតដោយអាណាមិកជនជាតិហ្វីលីពីន នៅក្នុងឆ្នាំ២០១៦។
ប្រភព៖ http://www.comelec.gov.ph, 27 March 2016.

↘ ការលេចធ្លាយ នៅប្រទេសលីបង់៖ នៅក្នុងខែមេសាឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ថាស្ថានទូតលីបង់បានបង្ហាញពីទិន្នន័យបុគ្គលរបស់ពលរដ្ឋលីបង់ដែលរស់នៅបរទេស។ ស្ថានទូតលីបង់ប្រចាំនៅប្រទេសអារ៉ាប់រួមបានផ្ញើអ៊ីមែលទៅកាន់ពលរដ្ឋលីបង់របស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសនេះ ដែលមានភ្ជាប់នូវបញ្ជីព័ត៌មានផ្ទាល់ខ្លួន រួមមានព័ត៌មានផ្ទាល់ខ្លួនលម្អិតនៃពលរដ្ឋលីបង់ ច្រើនជាង ៥,០០០នាក់ដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយស្នើឲ្យអ្នកចុះឈ្មោះបោះឆ្នោតទាំង នោះត្រូវធ្វើការបញ្ជាក់នូវព័ត៌មានរបស់ពួកគេ។ ស្រដៀងគ្នានេះដែរ ស្ថានទូតលីបង់ប្រចាំការនៅទីក្រុងឡាអេ ក៏បានផ្ញើអ៊ីមែលទៅកាន់ពលរដ្ឋរបស់ខ្លួនច្រើនជាង ២០០នាក់ដែលមានភ្ជាប់នូវបញ្ជីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោតដែលជាពលរដ្ឋលីបង់ រស់នៅប្រទេសហូឡង់។ លើសពីនេះទៅទៀត អ្នកដែលបានផ្ញើឯកសារអ៊ីម៉ែលបានបញ្ចូលអាសយដ្ឋានអ្នកទទួលទាំងអស់នៅក្នុង Cc: ជំនួសដោយការប្រើប្រាស់ Bcc:។ ចំពោះករណីខាងលើទាំងពីរនេះ ព័ត៌មានផ្ទាល់ខ្លួនដែលមាននៅក្នុង សៀវភៅបញ្ជីចុះឈ្មោះបោះឆ្នោត រួមមានឈ្មោះពេញរបស់អ្នកបោះឆ្នោតនីមួយៗ ឈ្មោះឪពុកម្តាយ ភេទ ថ្ងៃខែឆ្នាំកំណើត សាសនា ស្ថានភាពគ្រួសារ និងអាសយដ្ឋាន។១៤ នៅប្រទេសម៉ិកស៊ិក៖ នៅឆ្នាំ២០១៦ អ្នកស្រាវជ្រាវសុវត្ថិភាព ទិន្នន័យលោក Chris Vickery បានរកឃើញបញ្ជីឈ្មោះអ្នកបោះ ឆ្នោតម៉ិកស៊ិកដែលមានកំណត់ត្រាផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោតម៉ិកស៊ិកចំនួន៨៧លាននាក់នៅក្នុងមូលទិន្នន័យមួយ ដែលមានប្រព័ន្ធកំណត់ខ្សោយ នៅលើគេហទំព័ររបស់ Amazon Web Service ។ ១៥ ទិន្នន័យដែលលេចធ្លាយនេះរួមមាន ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងលេខអត្តសញ្ញាណប័ណ្ណ ហើយត្រូវបានគេរកឃើញតាមរយៈការអនុវត្ត បច្ចេកទេសសន្តិសុខព័ត៌មានវិទ្យា។ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងមួយត្រូវបានធ្វើឡើងដោយវិទ្យាស្ថានបោះឆ្នោតជាតិ បានធ្វើការផាកពិន័យទៅលើគណបក្សនយោបាយម៉ិកស៊ិក Movimiento Ciudadano នូវទំហំទឹកប្រាក់ចំនួន១,៨លានដុល្លារអាមេរិកពាក់ពន្ធ័នឹងការធ្វេសប្រហែសក្នុងការធានាឲ្យបានខ្ជាប់ខ្ជួននូវបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលខ្លួនធ្វើការចំលងទុក។១៦ នៅសហរដ្ឋអាមេរិក៖ នៅឆ្នាំ២០១៧ ក្រុមអ្នកស្រាវជ្រាវពាក់ព័ន្ធ នឹងសុវត្ថិភាពតាមអ៊ីនធឺណិតនៅ UpGuard បានរកឃើញមូលទិន្នន័យដែលមិនបានកំណត់ត្រឹមត្រូវមួយ ដែលក្នុងនោះវាមានមានផ្ទុកព័ត៌មានលម្អិតពី អ្នកបោះឆ្នោតជនជាតិអាមេរិកចំនួន១៩៨ លាននាក់។ ទិន្នន័យដែលលេចធ្លាយទាំងនោះរួមមានឈ្មោះពេញរបស់អ្នកបោះឆ្នោត ថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោត អាស័យដ្ឋានផ្ទះ និងអ៊ីមែល លេខទូរស័ព្ទ បេក្ខភាពគណបក្សដែលបានចុះឈ្មោះ ព័ត៌មានស្ថានភាពប្រជាសាស្ត្រស្តីពីសញ្ជាតិដែលរាយការណ៍ដោយខ្លួនឯង ស្ថានភាពនៃការចុះឈ្មោះរបស់អ្នកបោះឆ្នោត និងសូម្បីតែព័ត៌មាន ស្តីពីថាតើពួកគេស្ថិតនៅក្នុងបញ្ជីសហព័ន្ធ "Do Not Call" ឬមិនមែន។ វាក៏រួមបញ្ចូលផងដែរនូវទិន្នន័យដែល ត្រូវបានគេចាត់ជាប្រភេទផ្សេងៗគ្នាដូចជា “ទិន្នន័យតាមជាតិសាសន៍” និង “សាសនា” នៃបណ្តាអ្នកបោះឆ្នោតដែលមានសក្តានុពល។ ការលេចធ្លាយនេះរួមមានទិន្នន័យពីក្រុមហ៊ុនធ្វើ ឲយុទ្ធនាការឃោសនារួមមានដូចជាក្រុមហ៊ុន Deep Root Analytic, TargetPoint Consulting, Inc. និង Data Trust ដែលក្រុមហ៊ុនទាំងអស់នេះមានកិច្ចសន្យាការងារជាមួយគណៈកម្មាធិការជាតិសាធារណរដ្ឋ។ បន្ថែមពីនេះ មូលដ្ឋានទិន្នន័យដែលត្រូវបានរក្សាទុកដោយមិនមានសុវត្ថិភាព មានទំហំផ្ទុកដល់ទៅ 1.1 តេរ៉ាបៃ ត្រូវបានរកឃើញនៅលើម៉ាស៊ីនស៊ើរវើររបស់ Amazon ហើយថែមទាំងអាចឲ្យគេចូលទៅប្រើប្រាស់បានទៀតផង។ នៅចុងបញ្ចប់ ការលេចធ្លាយនេះបានបង្ហាញ ទិន្នន័យព័ត៌មានលម្អិតរបស់អ្នកចុះឈ្មោះបោះឆ្នោតអាមេរិក ប្រមាណជិត២០០លាននាក់។១៧

2_lebanon_email

SMEX ទទួលបានរូបភាពស្គ្រីននៃអ៊ីមែលមួយដែលផ្ញើរដោយស្ថានទូតលីបង់ ភ្ជាប់ជាមួយតារាងអ្នកដែលបានចុះឈ្មោះបោះឆ្នោត។
ប្រភព៖ "Lebanese Embassies Expose the Personal Data of Registered Voters Living Abroad.” SMEX: Channeling Advocacy, 6 April, 2018. ↘ ការលួចចូល នៅប្រទេសតួគី៖ នៅឆ្នាំ២០១៦ អ្នកលួចទិន្នន័យ ដែលមិនបញ្ចេញឈ្មោះម្នាក់ បានបង្ហោះនូវឯកសារដែលអាចទាញយកបានទំហំ ៦.៦ ជីហ្គាបៃ ដែលឯកសារនោះត្រូវបានគេឲ្យឈ្មោះ ថា “មូលដ្ឋានទិន្នន័យស្តីពីសញ្ជាតិពលរដ្ឋទួរគី” ដែលក្នុងឯកសារនោះ បង្ហាញថាមានផ្ទុកទិន្នន័យបុគ្គលរបស់ពលរដ្ឋតួគីប្រហែលជា៥០លាននាក់ រាប់បញ្ចូលទាំង ឈ្មោះ អាសយដ្ឋាន នាមត្រកូលរបស់ឪពុកម្តាយ ទីកន្លែងកំណើត ថ្ងៃខែឆ្នាំកំណើត និងលេខអត្តសញ្ញាណបណ្ណ។ ខណៈពេលដែល ទិន្នន័យដែលរងផលប៉ះពាល់ហាក់ដូចជាកើតឡើងតាំងពីឆ្នាំ២០០៨ លោក Isik Mater ដែលជាសកម្មជនជនជាតិតួគីគាំពារ ឯកជនភាព បានផ្តល់សម្ភាសន៍ទៅឲ្យ Wired ថា៖ “ខ្ញុំបានស្វែងរកឈ្មោះរបស់ខ្ញុំ នៅក្នុងបញ្ជីនោះ និងភ្លាមនោះខ្ញុំបានឃើញនូវទិន្នន័យអំពីគ្រួសាររបស់ខ្ញុំទាំងអស់…វាមិនអាស្រ័យទៅលើថាតើទិន្នន័យនោះវាមានតាំងពីឆ្នាំ២០០៨នោះទេ អ្វីដែលជាបញ្ហានោះគឺខ្ញុំនៅតែមានឈ្មោះ នាមត្រកូល អាស័យដ្ឋានដដែល និងលេខអត្តសញ្ញាណប័ណ្ណដដែល ដូច្នេះវាមានន័យថាទិន្នន័យដែលលេចធ្លាយ វានៅតែឆ្លុះ បញ្ចាំងព័ត៌មានលម្អិតពីខ្ញុំ និងមនុស្សជាច្រើនទៀតយ៉ាងជាក់ច្បាស់ ដែលធ្វើឲ្យការលេចធ្លាយទិន្នន័យនេះមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ពាក់ពន្ធ័នឹងទិន្នន័យបុគ្គលរបស់ប្រជាជន។”១៩ នៅសហរដ្ឋអាមេរិក៖ នៅខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនស្រាវជ្រាវសម្ងាត់ពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតចំនួន២ បានរាយការណ៍ថា ព័ត៌មានលម្អិតនៃអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជា៣៥លាននាក់នៅសហរដ្ឋអាមេរិក ត្រូវបានគេដាក់លក់នៅលើទីផ្សាងងឹតនៃវេទិកាការលួចគេហទំព័រ ដ៏ល្បីល្បាញមួយ។ ទិន្នន័យផ្ទុកទាំងនេះ រួមមានបញ្ជី អ្នកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៨ សម្រាប់រដ្ឋយ៉ាងតិច១៩ នៅសហរដ្ឋអាមេរិក។ អ្នកស្រាវជ្រាវបានរាយការណ៍បន្ថែមទៀតថា សមាជិកនៃវេទិកាលួចគេហទំព័រ បានធ្វើការរួមគ្នាដើម្បីប្រមូលលុយសម្រាប់មូលទិន្នន័យនីមួយៗ។ ទោះជាឯកសាររបស់អ្នកបោះឆ្នោតរបស់រដ្ឋទាំងនេះត្រូវបានគេចាត់ទុកថាមានលក្ខណៈជា “សាធារណៈ” និងសម្រាប់លក់ ក៏រដ្ឋភាគច្រើនកំណត់ការចូលមើលទិន្នន័យទាំងនោះចំពោះស្ថាប័នស្របច្បាប់មួយចំនួនដូចជា អ្នកធ្វើយុទ្ធនាការ ឬអ្នកស្រាវជ្រាវ និងត្រូវបានហាមឃាត់ចំពោះការបោះពុម្ពផ្សាយឡើងវិញ។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថា យោងទៅតាមចរិតលក្ខណៈនៃទិន្នន័យដែលអាចរកបាននោះ ឈ្មួញលក់ដូរខុសច្បាប់ “អាចមានលទ្ធភាពក្នុងការចូលប្រើ និង/ ឬ មានទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាលនៃរដ្ឋនីមួយៗ”។២០ ### តើខ្ញុំដឹងយ៉ាងដូចម្តេចថាវាប៉ះពាល់ដល់ខ្ញុំ? ការរំលោភបំពាន ការលេចធ្លាយ និងការលួចទិន្នន័យរបស់អ្នកបោះឆ្នោត ហាក់បីដូចជាទទួលបានការចាប់អារម្មណ៍តិចតួចពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ជំនួសវិញដោយការចាប់អារម្មណ៍ជាសាធារណៈដែលជាញឹកញាប់ផ្តោតទៅលើព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ដែល​ធ្វើឡើងដោយរដ្ឋ២១ ឬគណបក្សនយោបាយណាមួយ នៅក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ ឬ សូម្បីតែនៅក្នុងការបោះឆ្នោតទ្រង់ ទ្រាយតូច។២២ ជារឿយៗទិន្នន័យរបស់អ្នកបោះឆ្នោតដែលត្រូវបាន កែសម្រួល ត្រូវបានបង្ហាញតាមរយៈអត្ថបទប្លុករបស់អ្នកជំនាញ អ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ីនធឺណិត ឬប្រភេទគេហទំព័រដែល សរសេរលម្អិតពីប្រធានបទអ្វីមួយ ដែលក្នុងរូបភាពនេះវាកាន់តែធ្វើឲ្យអ្នកមើលដែលមិនមែនជាអ្នកជំនាញអ្វីនោះ ពិបាកយល់ដឹងបន្ថែមទៀតថាតើនៅពេលណា និងកន្លែងណា ដែល ការរំលោភបំពានទិន្នន័យរបស់អ្នកបោះឆ្នោតបានកើតឡើង នេះមិន រាប់បញ្ចូលទាំងការរងផលប៉ះពាល់ផ្ទាល់ទៅលើពួកគេតែម្តងផង។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុធំៗដែលធ្លាប់កើតឡើង ដូចជា ការលេចធ្លាយទិន្នន័យព័ត៌មានលម្អិតអំពីអ្នកបោះឆ្នោតជិត២០០លាននាក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ដែលពេលនោះអត្ថបទសារព័ត៌មាន គឺជាប្រភពព័ត៌មានដែលអាចមើលបានភាគច្រើនបំផុត។
នៅក្នុងអត្ថបទដែលស្រាវជ្រាវនិងសរសេរដោយ​ Anomali Labs និង Intel471 ត្រូវបានរកឃើញថាបញ្ជីឈ្មោះអ្នកបោះឆ្នោតមិនស្របច្បាប់របស់​រដ្ឋចំនួន១៩​ក្នុងសហរដ្ឋអាមេរិក បានផ្សព្វផ្សាយនៅលើបណ្តាញទំព័រខ្មៅហេកឃ័រ។
ប្រភព៖ Anomali Labs. “Estimated 35 Million Voter Records For Sale on Popular Hacking Forum.” Anomali, accessed 7 March 2019.

ចំនុចគួរពិចារណា

↘ ការធ្វើឲ្យបែកធ្លាយ ការលួចចូល ឬការរំលោភបំពានទិន្នន័យរបស់អ្នកបោះឆ្នោតមិនទាន់ត្រូវបានទទួលស្គាល់ជាសាធារណៈនៅឡើយទេ ថាវាជាប្រភពទិន្នន័យមួយសម្រាប់គេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនានយោបាយតាមឌីជីថល។ ចរិតលក្ខណៈនៃវិធីសាស្ត្រទទួលបានទិន្នន័យរបស់អ្នកបោះឆ្នោតដូចដែលមានក្នុង ឧទាហរណ៍ខាងលើទាំងនេះ វាបានឆ្លុះបញ្ចាំងពីការយល់ដឹងតិចតួចពាក់ពន្ធ័ទៅនឹងតើ ការលេចធ្លាយ ការលួចចូល និងការរំលោភ បំពានលើទិន្នន័យរបស់អ្នកបោះឆ្នោតមានតួនាទីអ្វីខ្លះក្នុងដំណើរ ការបោះឆ្នោត។ ទោះជាយ៉ាងណា អ្វីដែលយើងដឹងគឺថាមានការ រាយការណ៍អំពីក្រុមលួចទិន្នន័យ ដែលស្ថិតក្រោមហេតុផល នយោបាយដូចជា Andrés Sepúlveda នៅអាមេរិកឡាទីន និង ករណីមួយចំនួនដែលទិន្នន័យរបស់អ្នក បោះឆ្នោតត្រូវបានគេប្រើប្រាស់ដើម្បីយកទៅរំខាននៅក្នុងដំណើរការបោះឆ្នោត។២៤

↘ ទំហំជម្រៅ និងបរិបទប្រទេសដែលមានការរំលោភបំពាន ការលេចធ្លាយ និងការលួចទិន្នន័យរបស់អ្នកបោះឆ្នោតមានលក្ខណៈ ខុសៗគ្នានៅតាមករណីផ្សេងៗគ្នា ដែលវាធ្វើឲ្យមានការពិបាកខ្លាំង ក្នុងការសនិ្នដ្ឋានជារួមមួយអំពីផលប៉ះពាល់ពេញលេញរបស់វា។ ក្នុងករណីខ្លះវិញ វាត្រូវបានគេអះអាងថាទិន្នន័យដែលត្រូវបានកែ សម្រួលនោះវាមានភាពចាស់កំរិល ហើយដូច្នេះតម្លៃរបស់វាក៏ធ្លាក់ ចុះ ខណៈករណីផ្សេងទៀត ទិន្នន័យដែលត្រូវបានរំលោភបំពានទាំង នោះមានផលប៉ះពាល់ធ្ងន់ធ្ងរ។ ឧទាហរណ៍ជាក់ស្តែងដូចជា នៅខែ តុលា ឆ្នាំ២០១៨ អ្នកស្រាវជ្រាវស្តីពីសុវត្ថិភាពក្នុងអ៊ិនធើណិត ម្នាក់អាចចូលទៅមើលឧបករណ៍ផ្ទុកទិន្នន័យភ្ជាប់ទៅអ៊ីនធឺណេតដែលមិនមានការការពារត្រឹមត្រូវ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rice Consulting ជាក្រុមហ៊ុនរៃអង្គាសប្រាក់មួយរបស់សហរដ្ឋអាមេរិក ដែលបានជួលដោយគណបក្សប្រជាធិបតេយ្យ។២៥ ជាមួយគ្នានឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករៃអង្គាសថវិកា ដែលរាប់ចាប់តាំងពីលេខទូរស័ព្ទ ឈ្មោះ អ៊ីមែល និងអាសយដ្ឋាន ប្រៃសណីយ៍ មូលទិន្នន័យនេះមានផ្ទុកនូវឯកសារកិច្ចសន្យា កំណត់ ហេតុក្នុងកិច្ចប្រជុំ ទិន្នន័យបម្រុងទុកក្នុងកុំព្យូទ័រ និងព័ត៌មានលម្អិត របស់បុគ្គលិក។ អ្វីដែលគួរឱ្យកត់សម្គាល់ពីករណីនេះថែមទៀតនោះ គឺវាក៏មានផងដែរនូវព័ត៌មានលម្អិតនៃការអាក់សេសទៅកាន់ (NGP) ដែលជាប្រពន្ធ័គ្រប់គ្រងមូលទិន្នន័យរបស់អ្នកបោះឆ្នោត ប្រើប្រាស់ដោយគណបក្ស ប្រជាធិបតេយ្យ។

↘ នៅទីបំផុតតម្លៃ នៃទិន្នន័យរបស់អ្នកបោះឆ្នោតគឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ប្រសិនបើវាត្រូវបានដាក់បង្ហាញ នៅលើបណ្តាញអ៊ីនធឺណិតដោយបើកចំហ។ ជាទូទៅគេមើលឃើញ ថាមានការខ្វះខាតនៃការត្រួតពិនិត្យ ទៅលើរបៀបដែលទិន្នន័យ ទាំងនេះត្រូវបានគេរក្សាទុក ធានាសុវត្ថិភាព និងគ្រប់គ្រង។ យុទ្ធនាការឃោសនានយោបាយ អ្នកជំនាញប្រឹក្សាទិន្នន័យ និងអ្នក ផ្តល់សេវាកម្មទិន្នន័យ ត្រូវមានកាតព្វកិច្ចចម្បងក្នុងការ គ្រប់ គ្រងទិន្នន័យឲ្យមានសុវត្ថិភាពដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ យោងតាមការផ្លាស់ប្តូរមួយចំនួនស្តីពីច្បាប់ការពារទិន្នន័យ នៅសហភាពអឺរ៉ុបស្ថាប័នដែលគ្រប់គ្រងទិន្នន័យត្រូវមានទំនួលខុសត្រូវខ្ពស់បំផុតមិនត្រឹមតែចំពោះការលេចធ្លាយទិន្នន័យ ឬការរំលោភបំពានទិន្នន័យនោះឡើយ ប៉ុន្តែក៏មានកាតព្វកិច្ចក្នុងការរាយការណ៍ឲ្យបានទាន់ពេលវេលាផងដែរនៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើង។ យោងតាមការស្ទង់មតិទៅលើឧស្សាហកម្មធ្វើយុទ្ធនាការឃោសនា អ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនៅតែព្រមានថា “ភាគច្រើននៃឧស្សាហកម្មទាំង នោះមិនបានយកចិត្ត ទុកដាក់ឲ្យបានគ្រប់គ្រាន់ចំពោះការគំរាមកំហែងនោះទេ [ការជ្រៀតជ្រែកតាមឌីជីថលក្នុងការបោះឆ្នោត]” ហើយការអនុវត្តដែល មិនមានសុវត្ថិភាពធ្វើឡើងដោយបុគ្គលដែលជាអ្នកប្រឹក្សាយោបល់គឺជា “បណ្តាញដ៏ផុយស្រួយ” ក្នុងការធានាទៅលើសុវត្ថិភាពទិន្នន័យរបស់អ្នកបោះឆ្នោតនិងភាពត្រឹមត្រូវនៃការបោះឆ្នោត។២៦

១ Matt Burgess, 'ការលួចយកអ៊ីម៉ែលរបស់លោក អេម៉ានុយអែលម៉ាក្រុង បានព្រមានយើងថា ព័ត៌មានក្លែងក្លាយគឺជាសត្វដែលវិវត្តដ៏កាចសាហាវ’ Wired UK, ៨ ខែឧសភា ឆ្នាំ២០១៧, ចូលមើលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩, https://www.wired.co.uk/article/france-election-macron-email-hack.

២ Andy Greenberg, 'អ្វីគ្រប់យ៉ាងដែលយើងដឹងអំពីការលួច (hacking playbook) នៅក្នុងការបោះឆ្នោតរបស់ប្រទេសរុស្ស៊ី', Wired, ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧, https://www.wired.com/story/russia-electionhacking-playbook/.

៣ Timothy Revell, ‘ការលួចយកនូវបន្ទប់បោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកដោយចំណាយពេលតិចជាង៩០នាទី’, New Scientist, ចូលមើលនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩, https://www.newscientist.com/article/2142428-hacking-a-us-electronic-voting-booth-takes-less-than-90-minutes/.

៤ James Lewis, 'ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត', មជ្ឈមណ្ឌលយុទ្ធសាស្ត្រ & ការសិក្សាអន្តរជាតិ, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://www.csis.org/analysis/economic-impact-cybercrime.

៥ Lewis, ‘ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត’.

៦ ‘PA Full Voter Export’, ក្រសួងការបរទេសនៃរដ្ឋ Pennsylvania, ចូលមើលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩, https://www.pavoterservices.pa.gov/Pages/PurchasePAFULLVoterExport.aspx. ‘ព័ត៍មានអំពីឯកសាររអ្នកបោះឆ្នោតនៅតាមបណ្តារដ្ឋ’, ក្រសួងការបរទេសនៃរដ្ឋ Montana, ចូលមើលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩, https://sosmt.gov/elections/voter-file/.

៧ ‘ការផ្គត់ផ្គង់នៅក្នុងការចុះឈ្មោះបោះឆ្នោត’, គណៈកម្មការរៀបចំការបោះឆ្នោត, ចូលមើលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩, https://www.electoralcommission.org.uk/__data/assets/df_file/0005/162824/List-of-people-entitled-to-be-supplied-with-theelectoral-register.pdf.

៨ Drew DeSilver, "សំណួរនិងចម្លើយ៖ ការកើនឡើងនូវការប្រើប្រាស់ “ឯកសារអ្នកបោះឆ្នោត” នៅក្នុងការសិក្សាអំពីអ្នកបោះឆ្នោតសហរដ្ឋអាមេរិក, 'មជ្ឈមណ្ឌលស្រាវជ្រាវ Pew (ប្លក់), ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨, http://www.pewresearch.org/fact-tank/2018/02/15/voter-files-study-qa/.

៩ Ng Kang-chung,“ អ្នកឃ្លាំមើលបញ្ហាឯកជនភាពរិះគន់ការិយាល័យរៀបចំការបោះឆ្នោតចំពោះការរំលោភបំពានទិន្នន័យដ៏ច្រើន', South China Morning Post, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧, https://www.scmp.com/news/hong-kong/politics/article/2098002/hongkong- privacy-watchdog-blasts-electoral-office-massive.

១០ Clifford Lo, ‘ការលួចកុំព្យូទ័រយួរដៃរបស់ការិយាល័យបោះឆ្នោតអាចជាករណី “កិច្ចការផ្ទៃក្នុង”, South China Morning Post, ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧, https://www.scmp.com/news/hong-kong/law-crime/article/2082894/hong-kong-election-laptop-theft-may-havebeen-inside-job.

១១ Tina G. Santos, ‘៥៥ លាននាក់ប្រឈមហានិភ័យនៅក្នុង “Comeleak”, ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦, http://technology.inquirer.net/47759/55m-at-risk-in-comeleak.

១២ James Temperton, ‘ការរំលោភបំពានទិន្នន័យនៅប្រទេសហ្វីលីពីន ឥឡូវនេះអាចស្វែងរកតាមអ៊ីនធឺណិតបាន’ Wired UK, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦, https://www.wired.co.uk/article/philippines-databreach-comelec-searchable-website.

១៣ Leisha Chi Lee Dave, ‘ការលួចទិន្នន័យការបោះឆ្នោតនៅប្រទេសហ្វីលីពីន “ការលេចធ្លាយទិន្នន័យ”’, BBC News, ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦, https://www.bbc.com/news/technology-36013713.

១៤ ‘ស្ថានទូតលីបង់បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចុះឈ្មោះបោះឆ្នោតដែលរស់នៅក្រៅបរទេស', SMEX: ការតស៊ូមតិតាមឆានែល, ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨, https://smex.org/lebanese-embassies-expose-the-personal-data-of-registered-voters-livingabroad/.

១៥ Andrii Degeler, 'អ្នកជំនាញរបស់ Infosec បាននិយាយថា កំណត់ត្រាអ្នកបោះឆ្នោតម៉ិកស៊ិករាប់លានត្រូវបានលេចធ្លាយនៅលើ Cloud របស់ក្រុមហ៊ុន Amazon', Ars Technica, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦, https://arstechnica.com/information-technology/2016/04/millions-of-mexican-voter-records-leakedamazon-cloud/.

១៦ Carina García, ‘Aprueban multa de 34 millones para Movimiento Ciudadano por filtrar padrón’, El Universal', ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨, https://www.eluniversal.com.mx/nacion/politica/aprueban-multa-de-34-millones-para-movimientociudadano-por-hackeo-de-padron.

១៧ Dan O’Sullivan, 'ឯកសាររបស់ The RNC៖ នៅពីក្នុងការលេចធ្លាយទិន្នន័យអ្នកបោះឆ្នោតអាមេរិកដ៏សន្ធឹកសន្ធាប់', UpGuard (ប្លក់), ចូលមើលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨, https://www.upguard.com/ breaches/the-rnc-files.

១៨ Robert Tait, ‘អ្នកលួចទិន្នន័យបានអះអាងថា ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពលរដ្ឋទួរគីចំនួន ៥០ លាននាក់បានបែកធ្លាយលើអ៊ីនធឺណិត’, The Telegraph, ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦, https://www.telegraph.co.uk/news/2016/04/04/personal-details-of-50-million-turkish-citizens-leakedonline-ha/.

១៩ Andy Greenberg, ‘សេចក្តីសង្ខេបអំពីការលួច៖ ការរំលោភបំពាននៅប្រទេសតួកគីបញ្ចេញព័ត៌មានពលរដ្ឋរបស់ខ្លួនលើសពីពាក់កណ្តាល, Wired, ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦, https://www.wired.com/2016/04/hack-briefturkey-breach-spills-info-half-citizens/.

២០ ‘ប្រមាណជា ៣៥ លានកំណត់ត្រាអ្នកបោះឆ្នោតត្រូវបានដាក់លក់លើវេទិកាការលួចទិន្នន័យដ៏ល្បីល្បាញ’, Anomali Labs, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.anomali.com/blog/ estimated-35-million-voter-records-for-sale-on-popular-hacking-forum.

២១ Craig Timberg និង Tony Romm, 'យុទ្ធនាការឃោសនាផ្សព្វផ្សាយព័ត៌មានបំភ្លៃផ្តោតលើការដេញថ្លៃព្រឹទ្ធសភារបស់ Roy Moore ដែលអាចជាការរំលោភលើច្បាប់ នេះបើតាមការលើកឡើងរបស់អគ្គព្រះរាជអាជ្ញានៃរដ្ឋអាឡាបាម៉ា, The Washington Post, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨, https://www.washingtonpost.com/technology/2018/12/27/disinformation-campaign-targeting-roymoores-senate-bid-may-have-violated-law-alabama-attorney-general-says/.

២៣ “អ្នក Hacker តាមអ៊ីនធឺណិត Andrés Sepúlveda បានបង្ហាញឲ្យឃើញពីរបៀបដែលគាត់បានបន្លំចូលក្នុងការបោះឆ្នោតនៅទូទាំងអាមេរិកឡាទីនតាមលក្ខណៈឌីជីថល ' The Independent ចូលមើលនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ https://www.independent.co.uk/news/world/americas/political-cyberhackerandres-Sepulveda-show-how-he-digital-rigged-ការបោះឆ្នោត-នៅទូទាំងប្រទេស - a6965161.html ។

២៤ 'DA៖ ពួក Hacker បានជ្រៀតចូលក្នុងការចុះឈ្មោះអ្នកបោះឆ្នោតក្នុងឆ្នាំ ២០១៦ តាមរយៈគេហទំព័ររបស់រដ្ឋ ដែលបោះឆ្នោត', KQED, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧, https://www.kqed.org/news/11579541/hackerspenetrated-voter-registrations-in-2016-through-states-election-site; Latanya Sweeney, Ji Su Yoo, និង Jinyan Zang, ' ការលួចអត្តសញ្ញាណអ្នកបោះឆ្នោត៖ ការដាក់ស្នើការផ្លាស់ប្តូរការចុះឈ្មោះអ្នកបោះឆ្នោតតាមអ៊ីនធឺណិតដើម្បីរំខានដល់ការបោះឆ្នោត ', Technology Science នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៧, /a / ២០១៧០៩០៦០១ / ។

២៥ Bob Diachenko,“លើសពីការរំលោភបំពានលើទិន្នន័យ៖ ការរៃអង្គាសប្រាក់តាមបែបប្រជាធិបតេយ្យរបស់ក្រុមហ៊ុន 'ចូលមើលនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ https://blog.hacken.io/morethan-just-a-data-breach-a-dem-fundraising-firm-exposure។

២៦ Sean Miller “អ្នកប្រឹក្សាយោបល់ភាគច្រើនមានសុទិដ្ឋិនិយមអំពីអនាគតនៃឧស្សាហកម្មទិន្នន័យនេះ ប៉ុន្តែក្នុងឆ្នាំ ២០២០ ក្តីព្រួយបារម្ភលេចឡើង', យុទ្ធនាការ និងការបោះឆ្នោត, ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩, https: //www.campaignsandelections.com/campaign-insider/consultants-mostlyoptimistic- on-industry-s-future-but-2020-worries-loom។