ទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើរសារតាមទូរស័ព្ទ៖ ការធ្វើយុទ្ធនាការផ្សព្វផ្សាយដោយស្វ័យប្រវត្តិ

អ្វីជាការទូរស័ព្ទស័្វយប្រវត្តិ និងការផ្ញើរសារតាមទូរស័ព្ទ?១

មានការវិវត្តនូវវិធីសាស្រ្តយុទ្ធនាការជោសនាដែលមានតាំងពីយូរណាស់មកហើយនៃការប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទ ដែលភាពជឿនលឿនរបស់បច្ចេកវិទ្យាបានបង្កើតឲ្យមាននូវបច្ចេកទេសនេះដែលអាចប្រើប្រាស់ នៅក្នុងវិសាលភាពនិងទំហំកាន់តែធំជាងមុន។ ការកើនឡើងនូវការចូលទៅកាន់ទិន្នន័យអ្នកបោះឆ្នោត ផ្តល់នូវមធ្យោបាយបន្ថែមទៀតដល់សេវាទូរស័ព្ទស្វ័យប្រវត្តិនិងសេវាផ្ញើសារតាមទូរស័ព្ទ៣ ដើម្បីស្វែងរកការចូលរួម និងវិភាគអ្នកបោះឆ្នោត។ ឧបករណ៍ទាំងនេះ ក៏អាចត្រូវបានប្រើសម្រាប់ប្រមូលទិន្នន័យបន្ថែមពីអ្នកបោះឆ្នោត ដូចជាលទ្ធភាពរបស់ពួកគេក្នុងការចូលរួមកម្មវិធីយុទ្ធនាការឃោសនា ឬក៏គោលជំហររបស់ពួកគេលើបញ្ហា ឬបេក្ខជនជាក់លាក់ណាមួយ។ ↘ ទូរស័ព្ទស័្វយប្រវត្តិ៖ សេវាកម្មទូរស័ព្ទ ធ្វើការហៅចេញទៅកាន់លេខទូរស័ព្ទតាមបញ្ជីដោយស្វ័យប្រវត្តិ ក្នុងគោលបំណងដើម្បីផ្ញើសារដែលបានថតទុករួចជាស្រេច ឬនៅក្នុងសេណារីយ៉ូដែលមាន បច្ចេកទេសទំនើបទៀតនោះ គឺអាចរហូតដល់ធ្វើការហៅចេញតាមការផ្សាយផ្ទាល់ទៀតផង។ លើសពីនេះទៀត មុខងារបទាំងនេះអាចជួយបង្កើនការបែងចែកប្រភេទអ្នកបោះឆ្នោតតាមរយៈការស្ទង់មតិនិងនិងការសម្ភាសន៍។៤ គួបផ្សំជាមួយនឹងអ្នកស្ម័គ្រចិត្តសេវាធនាគារតាមទូរស័ព្ទ ទូរស័ព្ទស្វ័យប្រវត្តិ គឺជាឧបករណ៍សំខាន់មួយសម្រាប់យុទ្ធនាការ ដើម្បីបង្កើនប្រជាប្រិយភាពរបស់បេក្ខជនឬគណបក្ស។ ↘ ការផ្ញើសារ៖ ដូចជាការទូរស័ព្ទស្វ័យប្រវត្តិដែរ ការផ្ញើសារត្រូវបានប្រើសម្រាប់ការផ្សព្វផ្សាយដោយផ្ទាល់នូវសារនយោបាយ ឬការហៅទៅទូរស័ព្ទចល័ត ឬឧបករណ៍របស់អ្នកបោះឆ្នោតផ្ទាល់។ យុទ្ធនាការឃោសនាក៏អាចផ្ញើសារដោយប្រើបណ្តាញផ្សេងទៀតដូចជា WhatsApp៥ ឬផ្ញើសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត (ដែលផ្ទុយពីការផ្ញើរសារក្នុងទ្រង់ទ្រាយធំ) ដើម្បីបង្កើតការសន្ទនារវាងអ្នកស្ម័គ្រចិត្តរបស់យុទ្ធនាការឃោសនា និងអ្នកបោះឆ្នោត ក៏ដូចជាគ្រប់គ្រងការស្ទង់មតិ និងការសម្ភាសន៍។៦

តើទិន្នន័យរបស់អ្នកត្រូវបានប្រើយ៉ាងដូចម្តេច?

ការហៅចេញនិងការផ្ញើសារមានគោលបំណងដើម្បីភ្ជាប់ទៅកាន់អ្នកដោយផ្ទាល់តាមដែលអាចធ្វើទៅបាន ដោយប្រើប្រាស់មួយផ្នែកចម្បងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចជាលេខទូរស័ព្ទរបស់អ្នកជាដើម។ ដើម្បីកសាងទំនាក់ទំនងដោយផ្ទាល់ដោយយ៉ាងឆាប់រហ័ស និងចំណាយតិច យុទ្ធនាការឃោសនានយោបាយអាចបំពេញបន្ថែមនូវបញ្ជីអ្នកបោះឆ្នោតផ្ទៃក្នុងរបស់ពួកគេ ឬទិញទិន្នន័យពីអ្នកផ្តល់សេវាកម្មទិន្នន័យ ដែលជាអ្នកជួយក្នុងការហៅចេញនូវលេខទូរស័ព្ទដោយស្វ័យប្រវត្តិនិងបញ្ជូនសារ។ ក្រុមហ៊ុនទាំងនេះជាច្រើនក៏លក់មូលទិន្នន័យលេខទូរស័ព្ទរបស់អ្នកបោះឆ្នោតផងដែរ។ យុទ្ធនាការឃោសនានៅក្នុងប្រទេសជាច្រើនពឹងផ្អែកលើសេវាកម្មទាំងអស់នេះ (ដូចជាលេខទូរស័ព្ទដែលរួមចំណែកពីសមាជិកបក្ស) នៅក្នុងយុទ្ធនាការឃោសនាផ្សព្វផ្សាយ ជាពិសេសយុទ្ធនាការឃោសនាដែលប្រើបណ្តាញសម្រាប់ផ្ញើសារលក្ខណៈទ្រង់ទ្រាយធំដូចជា WhatsApp។ សេវាកម្មអាស្រ័យលើទិន្នន័យ កំពុងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់នៃយុទ្ធនាការឃោសនាសេវាធនាគារតាមបែបទំនើប។ ក្នុងនោះផងដែរ អ្នកផ្តល់សេវាកម្មទាំងនោះច្រើនតែរួមបញ្ចូលគ្នាជាមួយ អ្នកផ្តល់ជូនសេវាកម្មទូរស័ព្ទស្វ័យប្រវត្តិ។ ជាឧទាហរណ៍ក្រុមហ៊ុន RoboCen៧ ផ្សាយពាណិជ្ជកម្មថា «ទិន្នន័យអ្នកបោះឆ្នោតដែលអាចទុកចិត្តបាន[នៅ] ត្រឹមតែ ៣¢ / កំណត់ត្រា»៨ រួមមានប្រភេទទិន្នន័យដូចជាឈ្មោះពេញលេញ អាស័យដ្ឋានពេញលេញ ការចូលរួមនយោបាយ (ដកស្រង់ចេញពីសមាជិកគណបក្ស ឬសូចនាករផ្សេងទៀត) អាយុ ភេទ យុត្តិការបោះឆ្នោត អាស័យដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទខ្សែនិងលេខទូរស័ព្ទដៃ និងព័ត៌មានប្រជាសាស្ត្រ ដូចជា ជនជាតិ ភាសានិយាយ និងការអប់រំ។៩ សេវាកម្មផ្ញើសារមានលក្ខណៈស្រដៀងគ្នា ដែលសារទាំងនោះប្រមូលនិងប្រើប្រាស់លេខទូរស័ព្ទ ពីបញ្ជីបោះឈ្មោះឆ្នោតដែលមានស្រាប់ ឬបញ្ជីឯកសារអ្នកបោះឆ្នោតផ្ទាល់ខ្លួន។ សេវាកម្មដូចជា uCampaign១១ RumbleUp១២ និង Relay១៣ បានផ្សព្វផ្សាយពាណិជ្ជកម្មពីលទ្ធភាពដែលពួកគេអាចប្រើបញ្ជីឈ្មោះអតិថិជនរបស់ពួកគេសម្រាប់ទំនាក់ទំនងផ្ញើសារនៅក្នុងយុទ្ធនាការឃោសនា និងអាចថែមទាំងទាក់ទងទៅ បុគ្គលម្នាក់ៗ ដែលមានទំនោរជាអ្នកឧបត្ថម្ភ ឫអ្នកគាំទ្ររបស់យុទ្ធនាការឃោសនាទៀតផង។សេវាកម្មទាំងនេះក៏អាចប្រមូលនិងផ្តល់ លេខទូរស័ព្ទទៅឲ្យគណបក្សនយោបាយផងដែរ ។ ឧទាហរណ៍ Relay អនុញ្ញាតឲ្យទាញយកទិន្នន័យបាន ដោយអ្នកលក់ដែលជាភាគីទីបីនៃបញ្ជីអ្នកបោះឆ្នោត និងមូលទិន្នន័យអ្នកបោះឆ្នោត មានដូចជា NGP VAN១៥ និងPolitical Data Inc។១៦ សេវាកម្មទូរស័ព្ទស្វ័យប្រវត្តិ និងសេវាផ្ញើរសារបង្កើតនូវកិច្ចសន្ទនាទៅវិញទៅមកដែលជួយឲ្យបេក្ខជនប្រមូលព័ត៌មានបន្ថែមពីមនុស្សដែលពួកគេកំពុងទាក់ទងទៅ។ វិធីសាស្រ្តទាំងពីរប្រមូលទិន្នន័យអ្នកបោះឆ្នោត និងកំណត់អ្នកបោះឆ្នោតទៅតាមប្រភេទសម្រាប់ជាប្រយោជន៍ដល់យុទ្ធនាការឃោសនា។ គោលបំណងនៃបច្ចេកទេសទាំងនេះគឺដើម្បីឲ្យមានការចូលរួមពីអ្នកបោះឆ្នោតក្នុងការសន្ទនា និងស្វែងយល់បន្ថែមអំពីទស្សនៈរបស់ពួកគេ តាមរយៈសំណួរដែលបានត្រៀមជាស្រេច ដែលអាចត្រូវបានសួរដោយមនុស្សម្នាក់ ដោយម៉ាស៊ីន ឬដោយការរួមបញ្ចូលគ្នាទាំងពីរនេះ។ ទូរស័ព្ទស្វ័យប្រវត្តិ អាចអនុវត្តការស្ទង់មតិ និងការសម្ភាសន៍ដោយឲ្យអ្នកទទួលទូរស័ព្ទប្រើក្តារចុច ឬ សំលេងដើម្បីឆ្លើយសំណួរ។ ទិន្នន័យនេះអាចដំណើរការយ៉ាងឆាប់រហ័សដើម្បីបង្កើនទិន្នន័យទ្រព្យសកម្មនៃយុទ្ធនាការឃោសនានិង បណ្តាញទិន្នន័យអ្នកបោះឆ្នោតដូចជា NGP VAN​ ជាដើម។១៦ ឧទាហរណ៍ នៅក្នុងការផ្ញើសារ Uplanf Software’s Mobile Messaging១៩ មានមុខងារ “ប្រាប់មិត្តភ័ក្ត្រ” ដែលបានប្រើយ៉ាងហោចណាស់មួយដងក្នុងយុទ្ធនាការឃោសនានយោបាយមួយដែលសិស្សអាចផ្ញើរសារទៅកាន់លេខទូរស័ព្ទរបស់មិត្តភក្តិពួកគេដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងបញ្ជីទូរស័ព្ទ។២០ កម្មវិធី SMS Marketing Software របស់ Callhub.io’s ២១ ផ្សព្វផ្សាយថា “ដំណោះស្រាយនៃការប្រមូលទិន្នន័យតាមរយៈការផ្ញើសារជាអក្សរដ៏ទូលំទូលាយមួយនេះ សុសវែរនឹងប្រមូលព័ត៌មាន [អ្នកបោះឆ្នោត] ដោយស្វ័យប្រវត្តិតាមលំដាប់លំដោយនៃសារដែលមានអន្តរកម្ម និងបង្កើតទម្រង់ព័ត៌មានទំនាក់ទំនងលម្អិតសម្រាប់អ្នកគាំទ្រនីមួយៗ២២ ដូចជាវិធីសាស្រ្តផ្សេងទៀតជាច្រើនដើម្បីប្រមូល និងវិភាគទិន្នន័យដោយស្វ័យប្រវត្តិសម្រាប់គោលបំណងធ្វើយុទ្ធនាការឃោសនា”។

5_19-us-state-voter-list

ការពិពណ៌នាមួយអំពីបច្ចេកទេសក្នុងការប្រមូលទិន្នន័យអ្នកបោះឆ្នោតតាមរយៈសេវាកម្មផ្ញើរសារដូចដែលបានផ្សព្វផ្សាយដោយ​ CallHub ។២៣
ប្រភព៖‘ ‘SMS Data Collection’, CallHub (blog), accessed 13 February 2019.

ឧទាហរណ៍

នៅក្នុងប្រទេសកាណាដា៖ ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននៅក្នុងការទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើរសារនៅក្នុងយុទ្ធនាការនយោបាយ គឺជា ការអនុវត្តន៍ជាទូទៅ ដែលវាកម្រ ទទួលបានការយកចិត្តទុកដាក់ពីសារព័ត៌មាន រហូតទាល់ទេដល់ពេលដែលទិន្នន័យអ្នកបោះឆ្នោតត្រូវបានប្រើប្រាស់មិនត្រឹមត្រូវ ឫមាតិកានៅក្នុងការសន្ទនាតាមទូរស័ព្ទនោះបង្កើតឲ្យមាននូវកំហឹង។ ទិន្នន័យអ្នកបោះឆ្នោតបានប្រើប្រាស់មិនត្រឹមត្រូវនៅក្នុងការបោះឆ្នោតសហព័ន្ធកាណាដា ឆ្នាំ២០១១ នៅពេលដែលប្រជាជន រស់នៅក្នុងសង្កាត់ដែលត្រូវបោះឆ្នោតមួយចំនួន ត្រូវបានក្លាយជាប្រធានបទសម្រាប់យុទ្ធានាការឃោសនាគាបសង្កត់អ្នកបោះឆ្នោត ដែលកើតឡើងដោយការចែកចាយព័ត៌មានមិនត្រឹមត្រូវអំពីស្ថានីយបោះឆ្នោតនិងទីតាំងស្ទង់មតិនៅថ្ងៃបោះឆ្នោត តាមរយៈទូរស័ព្ទស្វ័យប្រវត្តិ។ តុលាការបានចេញសេចក្តីសម្រេចថា CIMS database អាចជាប្រភពផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវ និងបង្កើតឲ្យមានការចែកចាយព័ត៌មានមិនត្រឹមត្រូវតាមរយៈការទូរស័ព្ទស្វ័យប្រវត្តិ ហើយត្រូវបានរក្សាទុក និងគ្រប់គ្រងដោយគណបក្សអភិរក្សនិយមនៅក្នុងប្រទេសកាណាដា ដែលបានប្រើប្រាស់ដោយមនុស្សម្នាក់ ឫក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ។ នៅក្នុងឆ្នាំ២០១៤ អតីតសមាជិករបស់គណបក្សអភិរក្សនិយមម្នាក់ត្រូវបានរកឃើញកំហុសពាក់ព័ន្ធនឹងការបំពានច្បាប់បោះឆ្នោតនៃប្រទេសកាណាដា ចំពោះការចូលរួមរបស់គាត់នៅក្នុងរឿងអាស្រូវបំភ្លៃព័ត៌មានតាមការទូរស័ព្ទស្វ័យប្រវត្តិ។ សមាជិកនោះបានបង្កើតប្រមាណជា២ទៅ៣ពាន់ការហៅចេញតាមទូរស័ព្ទស្វ័យប្រវត្តិទៅកាន់អ្នកបោះឆ្នោតនៅក្នុង Guelph, Ontario ជាមួយនឹងលេខទូរស័ព្ទសំងាត់(a disposable mobile phone)។២៨, ២៩ នៅក្នុងប្រទេសឥណ្ឌា៖ តាមរយៈការខំប្រឹងប្រែង ដើម្បីផ្សាភ្ជាប់គ្នានូវការបែងចែកឌីជីថលក្នុងប្រទេសឥណ្ឌា រដ្ឋ Chhattisgarh បានសម្ពោធ គម្រោងធំមួយដើម្បីភ្ជាប់ប្រជាជនរបស់ពួកគេជាមួយនឹងគណបក្សនយោបាយដោយផ្តល់នូវទូរស័ព្ទស្មាតហ្វូនតម្លៃទាបដោយមិនគិតថ្លៃទៅឲ្យសិស្ស និងស្ត្រី។ ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៩ ត្រូវបានរាយការណ៍ថាការផ្តល់នូវទូរស័ព្ទដោយរដ្ឋាភិបាល គឺកំពុងត្រូវបានកំណត់គោលដៅនៃការហៅទូរស័ព្ទចូលពីយុទ្ធនាការឃោសនានយោបាយរបស់ ប្រមុខរដ្ឋមន្រ្តីនិងគណបក្ស Bharatiya Janata (BJP)។ របាយការណ៍នេះបង្ហាញថាការដាក់គោលដៅនៃការទូរស័ព្ទស្វ័យប្រវត្តិទៅលើអ្នកបោះឆ្នោតហដែលរួមមានការស្ទង់មតិ និងការផ្ញើសារឲ្យចូលរួមការបោះឆ្នោត មានប្រភពចេញពី កន្លែងផ្តល់ព័ត៌មានតាមទូរស័ព្ទមួយ ដែលជួលដោយរដ្ឋាភិបាល និង បច្ចុប្បន្នត្រូវបានប្រើ សម្រាប់សកម្មភាពនយោបាយ ក្នុងនាមជាអតិថិជនផ្តាច់មុខ។៣០ លើសពីនេះទៀត​ ទិន្នន័យដែលប្រមូលដោយយុទ្ធនាការទូរស័ព្ទស្វ័យប្រវត្តិត្រូវបានវិភាគដើម្បីដឹកនាំសកម្មជនគណបក្សទៅសួរសុខទុក្ខអ្នកបោះឆ្នោត និងរៀនសូត្រពីទំនោរបក្សនយោបាយប្រឆាំង (National Congress Party) នៅក្នុងប្រទេសឥណ្ឌា។ ជាការឆ្លើយតប គណបក្ស National Congress Party បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការបោះឆ្នោតរបស់ប្រទេសឥណ្ឌា ដោយលើកឡើងថា BJP បាន ប្រើប្រាស់ទិន្នន័យអ្នកបោះឆ្នោតរបស់រដ្ឋាភិបាល ដើម្បីផលប្រយោជន៍នៃយុទ្ធនាការឃោសនា របស់ពួកគេផ្ទាល់។ នៅក្នុងប្រទេសម៉ាឡេស៊ី៖ របាយការណ៍ស្តីពីការប្រើប្រាស់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី មានឯកសារយោងពាក់ព័ន្ធនឹងការទូរស័ព្ទស្វ័យប្រវត្តិផ្នែកនយោបាយ។ របាយការណ៍មួយសម្រាប់ Tactical Tech មានព័ត៌មានលម្អិតពីឧទាហរណ៍មួយចំនួនដែល អ្នកបោះឆ្នោតត្រូវបានទាក់ទងតាមទូរស័ព្ទដោយ នាយកដ្ឋានជំរឿនជាតិ។៣១ ទោះបីជាយ៉ាងណា មិនមាននាយកដ្ឋានបែបនេះទេនៅក្នុងប្រទេសម៉ាឡេស៊ី។ ទោះយ៉ាងណា អ្នកទូរស័ព្ទអាចកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតតាមរយៈឈ្មោះ និងភាសាក្នុងតំបន់ និងបានសួរសំណួរទាក់ទងនឹងរដ្ឋាភិបាលបច្ចុប្បន្ន និងឥរិយាបថទាក់ទងនឹងគណបក្សប្រឆាំង។ ក្នុងករណីផ្សេងទៀត អ្នកផ្តល់សម្ភាសន៍បាននិយាយថានាងត្រូវបានទាក់ទងពីអ្នកមិនស្គាល់ពីកន្លែងផ្តល់ព័ត៌មានតាមទូរស័ព្ទ ដែលឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ី ដោយបានសួរពី ទំនោរក្នុងការបោះឆ្នោតរបស់នាង មណ្ឌលបោះឆ្នោត និងហេតុផលសម្រាប់ការបោះឆ្នោត។ នៅតែមិនមានភាពច្បាស់លាស់ថាតើនយោបាយមួយណាភាគី ឬ អង្គភាពបានធ្វើការស្ទង់មតិតាមការទូរស័ព្ទស្វ័យប្រវត្តិនេះ តើទិន្នន័យទំនាក់ទំនងរបស់អ្នកបោះឆ្នោតត្រូវបានទទួលបានតាមវិធីណា ឬលទ្ធផលនៃការហៅទូរស័ព្ទស្វ័យប្រវត្តិនេះនឹងត្រូវបានដំណើរការយ៉ាងណា?៣២ ចក្រភពអង់គ្លេស៖ ក្នុងអំឡុងពេលបោះឆ្នោតប្រជាមតិសមាជិកសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសឆ្នាំ២០១៦ ក្រុមហ៊ុនធ្វើយុទ្ធនាការឃោសនាឲ្យ The Leave.EU មានឈ្មោះថា Better for The Country Ltd បានផ្ញើសារទៅកាន់លេខទូរស័ព្ទច្រើនជាង៥០០ ០០០ លេខនៃអ្នកបោះឆ្នោតរបស់ចក្រភពអង់គ្លេស។ សារព័ត៌មាន The Guardian បានរាយការណ៍ថា លេខទូរស័ព្ទទាំងនោះមានប្រភពចេញពីអ្នកបោះឆ្នោតដែលបានយល់ព្រមទទួលបានសារទាក់ទងនឹងការកំសាន្ត ការកែលំអគេហដ្ឋាន និងការធានារ៉ាប់រង។ នៅឆ្នាំ ២០១៦ ការិយាល័យគណកម្មការការព័ត៌មានរបស់ចក្រភពអង់គ្លេសបានផាកពិន័យលើយុទ្ធនាការឃោសនា The Leave.EU ចំនួន ៥០០០០ ផោន ចំពោះការផ្ញើសារទ្រង់ទ្រាយធំ ដោយមិនបានទទួលការយល់ព្រមច្បាស់លាស់ពីអ្នកបោះឆ្នោតទាំងនោះ។៣៣

តើត្រូវធ្វើដូចម្តេចទើបដឹងថាវិធីសាស្រ្តនេះ ត្រូវបានប្រើមកលើខ្ញុំ?

ជាធម្មតា វាមិនពិបាកនោះទេក្នុងការប្រាប់ថាតើអ្នកត្រូវបានគេកំណត់គោលដៅដោយយុទ្ធនាការឃោសនាតាមទូរស័ព្ទស្វ័យប្រវត្តិ ឬការផ្ញើសារ៖ អ្នកបោះឆ្នោតនឹងសំគាល់ដឹងពីប្រអប់សារ និងទូរស័ព្ទរបស់ពួកគេដែលពេញទៅដោយសារនយោបាយពីបេក្ខជន ឬពីបុព្វហេតុណាមួយ។ ទំនាក់ទំនងទ្រង់ទ្រាយធំ និងដោយផ្ទាល់ទៅកាន់អ្នកបោះឆ្នោតតាមរយៈទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើសារជាញឹកញាប់ត្រូវបានកំណត់ដោយច្បាប់ការពារអ្នកប្រើប្រាស់ក្នុងតំបន់ដើម្បីអនុញ្ញាតឲ្យទាក់ទងតែនៅពេលដែលមានការយល់ព្រមប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានភាពខុសៗគ្នាទាក់ទងនឹងនិយមន័យណាខ្លះដែលត្រូវបានអនុវត្តចំពោះ វិធីសាស្រ្តនៃផ្សព្វផ្សាយទាំងនោះ។ ជាឧទាហរណ៍ យុទ្ធនាការឃោសនាផ្ញើសារបោះឆ្នោត ជារឿយៗ មានបទប្បញ្ញត្តិធូររលុងជាងការផ្តួចផ្តើមការលក់ដូរទៅទៀត។៣៤ ទោះបីមានការរឹតត្បិតក៏ដោយ ក៏សេវាកម្មទូរស័ព្ទស្វ័យប្រវត្តិ និងផ្ញើសារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរកឃើញវិធីដើម្បីទាញយកឱកាសពីចន្លោះខ្វះខាតរបស់ច្បាប់បានដែរ។ឧទាហរណ៍ ជាស្វ័យប្រវតិ្ត“ កណ្តឹងរោទិ៍” »សារមិនត្រូវបានអនុញ្ញាតិប្រសិនបើគ្មានការយល់ព្រមជាមុន»៖ យោងទៅតាមសហព័ន្ធគណៈកម្មការទំនាក់ទំនង ត្រូវមានវត្តមានមនុស្ស ដើម្បីផ្ញើររាល់សារដែលមិនបានបញ្ចូលគ្នា។៣៥ សេវាកម្មផ្ញើសារពីមិត្តទៅម្នាក់ទៀតចៀសវាងច្បាប់ទាំងនេះដោយពឹងផ្អែកលើការពិតដែលថាមានអ្នកធ្វើយុទ្ធនាការបានចូលរួមក្នុងការសន្ទនាផ្ទាល់ជាមួយក្រុមគោលដៅអ្នកបោះឆ្នោត។ ដូច្នេះវាមិនត្រូវបានគេចាត់ទុកថាជា“សារស្វ័យប្រវត្តិ” ទេ បើទោះជាមានទំនាក់ទំនងនឹងការផ្ញើដ៏ច្រើនសន្ធឹក ដែលមានការឆ្លើយតបតែមួយទៅលេខទូរស័ព្ទរបស់អ្នកបោះឆ្នោតរាប់ពាន់នាក់។៣៦ ស្រដៀងគ្នានេះដែរ RoboCent ផ្តល់ជូននូវកំណែនៃសារដែលមានបច្ចេកវិទ្យាមិនមានសំឡេងរោទិ៍ ដែលអនុញ្ញាតឱ្យមានការថតសំលេងសារទុកជាមុនសម្រាប់ការផ្ញើរ សារជាសំឡេង និងមិនធ្វើឲ្យឧបករណ៍រោទិ៍ និងបានផ្សព្វផ្សាយពាណិជ្ជកម្មថា សេវាកម្មនេះ ផ្តល់ឱកាសដល់អតិថិជនដែលបានចុះឈ្មោះទូរស័ព្ទជាង៣០០លាននាក់។៣៧ គណៈកម្មការទំនាក់ទំនងសហព័ន្ធ មិនទាន់បានបញ្ញត្តិពីភាពស្របច្បាប់នៃបច្ចេកវិទ្យានេះនៅឡើយទេ។៣៨

5_19-us-state-voter-list

បភាពស្គ្រីនមួយនៃសេវាកម្មទូរទស្សន៍ស្វ័យប្រវត្តិដែលផ្សព្វផ្សាយដោយ​ NGP VAN ដែលជាប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រើដោយគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។១៨
ប្រភព៖ NGP VAN, ‘Campaign Phone Tools’, accessed 28 February 2019.

ចំនុចគួរពិចារណា

↘ ការទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើសារដោយផ្ទាល់ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត និងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកបោះឆ្នោត ដើម្បីផ្តល់សម្ភារៈនិងសាររបស់យុទ្ធនាការឃោសនា និងធ្វើការស្ទង់មតិនិងការសម្ភាសន៍។ ↘ ការទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើសារអាចត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនយោបាយ / គណបក្ស និងអ្នកបោះឆ្នោត ជាលទ្ធភាពដែលទើបតែកើតមានឡើងនៅក្នុងទ្រង់ទ្រាយដ៏ធំនាពេលថ្មីៗនេះ។៣៩ ទំនាក់ទំនងនេះអាចពង្រីកលើសពីរដូវកាលយុទ្ធនាការឃោសនា ដើម្បីរក្សានូវការចូលរួមជាមួយអ្នកបោះឆ្នោត ដូចជានៅក្នុងករណីដែលអ្នកនយោបាយនៅប្រទេសម៉ាឡេស៊ី ផ្ញើសារអបអរថ្ងៃខួបកំណើត ឬការស្វាគមន៍តាមរដូវកាលនានាទៅកាន់អ្នកគាំទ្រ។៤០

5_19-us-state-voter-list

រូបភាពស្គ្រីនមួយពីគណនី Twitter ​របស់ Élections Québec ព្រមានអ្នកបោះឆ្នោតអំពីសារជាទុច្ចរិត (scam) ​ដែលផ្ញើរទៅកាន់អ្នកបោះឆ្នោត។៤៥
ប្រភព៖ Québec, Élections. “Important! Un faux message texte circule présente-ment. Sachez qu’en aucun cas, Élections Québec ne demanderaitune rétribution ou n’offrirait une rémunération liée à l’exercice du droit de vote aux élections générales. En cas de doute 1 888 353-2846. #polqc #QC2018 RTSVPpic.twitter.com/krHf3718Mx.” Tweet. @electionsquebec (blog), September 30, 2018.

↘ ទោះយ៉ាងណា ការទូរស័ព្ទស្វ័យប្រវត្តិ និងការផ្ញើសារនៅក្នុងយុទ្ធនាការឃោសនានយោបាយអាចធ្វើឱ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនទាក់ទងនឹងការកើនឡើងនៃការបែងចែក និងទម្រង់នៃអ្នកបោះឆ្នោត។ ↘ ភ័ស្តុតាងកាន់តែច្រើនឡើងៗ ដែលបង្ហាញថាការផ្ញើសាររួមចំណែកដល់ការកើនឡើងនូវព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ៤១ កំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដូចជានៅក្នុងការបោះឆ្នោតរបស់ប្រទេសនីហ្សេរីយ៉ាខាងទៅមុខ៤២ ឬការផ្ញើសារបោកបញ្ឆោតដែលពិនិត្យឃើញដោយ ÉlectionsQuébec ក្នុងឆ្នាំ ២០១៨ ដែលបានសន្យាបោកប្រាស់ក្នុងការទូទាត់ចំណាយសម្រាប់ការគាំទ្រនយោបាយ។៤៣ ↘ ទូរស័ព្ទស្វ័យប្រវត្តិក៏អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងមិនសុចរិតផងដែរ ដូចជាករណីកំឡុងពេល បោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហមេរិកឆ្នាំ២០១៨ ដែលជនជាតិស្បែកសរជ្រុលនិយមម្នាក់ បានផ្តួចផ្តើមការទូរស័ព្ទដោយស្វ័យប្រវត្តិទៅកាន់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Florida និង Georgia ដែលជាសារប្រកាន់ពូជសាសន៍ និងសារប្រឆាំងជាតិសាសន៍ជីហ្វដែលកំណត់គោលដៅទៅលើរដ្ឋដែលមានបេក្ខជនសញ្ជាតិអាមេរិកដើមកំណើតអាហ្វ្រិក។៤៤

១ បច្ចេកវិទ្យាដែលបានពិនិត្យនៅទីនេះគឺផ្តោតលើឧទាហរណ៍របស់អាមេរិកដើម្បីបង្ហាញពីការប្រើប្រាស់ទិន្នន័យរបស់អ្នកបោះឆ្នោតដោយមិនមានការរឹតត្បិត។ ការអនុវត្តទាំងនេះអាចជាកម្មវត្ថុនៃបទប្បញ្ញត្តិទិន្ន័យ និងការការពារឯកជនភាពខុសៗគ្នាតាមប្រទេស​ផ្សេងៗ។ បរិបទនៃការបោះឆ្នោតខុសគ្នាក៏ផ្លាស់ប្តូរការផ្តោតលើបច្ចេកវិទ្យាមួយចំនួនផងដែរ។ ឧទាហរណ៍ ខណៈពេលដែលការផ្ញើសារ SMS នៅតែមានប្រជាប្រិយភាពនៅសហរដ្ឋ អាមេរិកដោយសារតែការចំណាយទាបជាប្រវត្តិសាស្រ្តក្នុងសារមួយនោះ បណ្តាញផ្ញើសារផ្សេងទៀតដូចជា WhatsApp ជាដើមកំពុងតែមានភាពលេចធ្លោជាងនៅក្នុងប្រទេសដទៃទៀត។

២ Kevin Roose, ‘យុទ្ធនាការឃោសនាបានចូលទៅកាន់យុគសម័យនៃការផ្ញើសារភ្ជាប់ជាមួយពាក្យអង្វរករ៖ តើអ្នកនឹងបោះឆ្នោតឲ្យខ្ញុំទេ?’, The New York Times, ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៨, ផ្នែក. បច្ចេកវិទ្យា, https://www.nytimes.com/2018/08/01/technology/campaign-text-messages.html.

៣ ពេលខ្លះសំដៅដល់សារ SMS ជាសម្ភារៈផ្សព្វផ្សាយ សូមមើល ‘I Will Run Marketplace’, ចូលមើលនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩, https://iwillrun.org/voter-contact/. នៅក្នុងផ្នែកនេះ ‘ការផ្ញើរសារ’ សំដៅទៅលើគ្រប់ប្រភេទសារដែលមានដូចជា ‘សារ SMS ដ៏ច្រើន/ robotexting’, ការផ្ញើសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬកម្មវិធីផ្ញើសារដូចជា WhatsApp ជាដើម។

៤ ‘ជំរុញការស្ទង់មតិ និងការសម្ភាសន៍ដើម្បីទទួលបានលទ្ធផលផ្សាយផ្ទាល់', RoboCent, Inc. (ប្លក់), ចូលមើលនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩, https://robocent.com/services/push-polls-surveys/.

៥ ‘Twilio API សំរាប់ WhatsApp | ផ្ញើសារ ជូនដំណឹងនៅលើ WhatsApp ដោយប្រើប្រាស់ Twilio WhatsApp ផ្ញើសារ API’, Twilio, ចូលមើលនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩, https://www.twilio.com.

៦ ‘Relay - ប្រើថាមពលនៃការផ្ញើសារ P2P’, Relay, ចូលមើលនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩, http://relaytxt.com/true.

៧ ‘RoboCalls សម្រាប់យុទ្ធនាការឃោសនានយោបាយចាប់ផ្តើមពី ១ ¢ (សេន)ក្នុងមួយដង’, RoboCent, Inc., ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩, https://robocent.com/.

៨ ‘ទិន្នន័យអ្នកបោះឆ្នោតដែលអាចទុកចិត្តបានសម្រាប់តែ ៣ ¢ (សេន)ក្នុងមួយកំណត់ត្រាតែប៉ុណ្ណោះ’, RoboCent, Inc (ប្លក់), ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩, https://robocent.com/services/voter-data/.

៩ ‘ទិន្នន័យអ្នកបោះឆ្នោតដែលអាចទុកចិត្តបានសម្រាប់តែ ៣ ¢ (សេន)ក្នុងមួយកំណត់ត្រាតែប៉ុណ្ណោះ’

១០ ‘ស្នើសុំទិន្នន័យ’, RoboCent, Inc (ប្លក់), ចូលមើលនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩, https://robocent.com/request-data/.

១១ ‘UCampaign - កម្មវិធីដែលគៀងគរចូលរួមពីអ្នកគ្រប់គ្នា’, ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩, https://ucampaign.co/.

១២ ‘RumbleUp’, ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩, https://www.rumbleup.com/.

១៣ ‘Relay - ប្រើថាមពលនៃការផ្ញើសារ P2P’

១៤ ‘RumbleUp’

១៥ ‘សមាហរណកម្ម VAN - ការនាំចូលទំនាក់ទំនង’, Relay, ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩, http://support.relaytxt.io/hc/en-us/articles/115002824514-VAN-Integration-Contact-Import.

១៦ ‘សមាហរណកម្ម PDI’ , Relay, ចូលមើលនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩, http://support.relaytxt.io/hc/ en-us/articles/360010074134-PDI-Integration.

១៧ NGP VAN, ‘NGP VAN | ការហៅទូរស័ព្ទផ្សាយផ្ទាល់’, ចូលមើលនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩, https://act.ngpvan.com/live-calls.

១៨ NGP VAN, ‘ឧបករណ៍ទូរស័ព្ទសម្រាប់យុទ្ធនាការឃោសនា’, ចូលមើលនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩, https://act.ngpvan.com/paid-phones.

១៩ ‘Upland Software’, ‘Upland Software, ចូលមើលនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩, https://uplandsoftware.com/.

២០ ‘Wendy Davis សម្រាប់យុទ្ធនាការឃោសនាអភិបាលរដ្ឋ’, ការផ្ញើសារតាមទូរស័ព្ទចល័ត, ចូលមើលនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩, https://uplandsoftware.com/mobile-messaging/resources/case-study/wendy- davis-governor-campaign/.

២១ ‘ការផ្សព្វផ្សាយសារ SMS | ការផ្ញើសារសារស្វ័យប្រវត្តិ | CallHub’, ចូលមើលនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩, https://callhub.io/sms-marketing-software/.

២២ ‘ការប្រមូលការផ្ញើសារ SMS’, CallHub (ប្លក់), ចូលមើលនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩, https://callhub.io/sms-data-collection/.

២៣ ‘ការប្រមូលការផ្ញើសារ SMS’

២៤ ‘Ridings’, ចូលមើលនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩, https://lop.parl.ca/sites/ParlInfo/default/ en_CA/ElectionsRidings/Ridings.

២៥ ‘តុលាការរដ្ឋសហព័ន្ធនឹងមិនដកសមាជិកសភាទាក់ទងនឹងការបោះឆ្នោត Robocalls នោះទេ | CBC News’ CBC, ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៣, https://www.cbc.ca/news/politics/federal-court-won-t-remove-mpsover-election-robocalls-1.1331781.

២៦ សម្រាប់ព័ត៌មានលម្អិតអំពី CIMS សូមមើល Colin Bennett និង Robin Bayley, ‘ការវិភាគទិន្នន័យនៅក្នុង ការបោះឆ្នោតនៅប្រទេសកាណាដា’, ឧស្សាហកម្មដែលមានឥទ្ធិពល (Tactical Technology Collective, ឆ្នាំ ២០១៨), https://ourdataourelf.tacticaltech.org/media/ttc-influence-industry-canada.pdf.

២៧ ‘តុលាការរដ្ឋសហព័ន្ធនឹងមិនដកសមាជិកសភាទាក់ទងនឹងការបោះឆ្នោត Robocalls នោះទេ | CBC News’

២៨ ‘អតីតបុគ្គលិករបស់គណបក្សអភិរក្ស ត្រូវបានរកឃើញថាមានទោសនៅក្នុងការជំនុំជម្រះក្តីអំពីបញ្ហា Robocalls | CBC News’, CBC, ចូលមើលនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.cbc.ca/news/politics/michael-sonaguilty-in-robocalls-trial-but-did-not-likely-act-alone-1.2735676.

២៩ Glen McGregor និង Stephen Maher, ‘ការកាត់ក្តីអំពី Robocalls បានផ្តល់ពន្លឺថ្មីដល់ករណី ការចូលរួមដែលអាចមានពី Sona’, Canada.Com, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣, http://www.canada.com/life/Robocalls+court+filings+shed+light+case+possible+Sona+involvement/8835526/story.html.

៣០ ‘Vindu Goel និង Suhasini Raj, នៅក្នុង ‘ឌីជីថលឥណ្ឌា,’ រដ្ឋាភិបាលផ្តល់ជូនទូរស័ព្ទដោយឥតគិតថ្លៃ ដើម្បីឈ្នះការបោះឆ្នោត, The New York Times, ចូលមើលនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨, ផ្នែក. បច្ចេកវិទ្យា, https://www.nytimes.com/2018/11/18/technology/india-government- free-phones-election.html.

៣១ Boo Su-Lyn, ‘ឧស្សាហកម្មដែលមានឥទ្ធិពល - ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី’, ឧស្សាហកម្មដែលមានឥទ្ធិពល (Tactical Technology Collective, ខែមិថុនា ឆ្នាំ២០១៨), https://ourdataourelf.tacticaltech.org/media/ttc-influence-industry-malaysia.pdf.

៣២ Boo Su-Lyn, ‘ឧស្សាហកម្មដែលមានឥទ្ធិពល - ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី’,

៣៣ Jasper Jackson, ‘យុទ្ធនាការឃោសនា Leave.EU ទទួលរងពិន័យជាប្រាក់ ៥០,០០០ ផោន ចំពោះការផ្ញើរសារ spam’, The Guardian, ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦, ផ្នែក. ប្រព័ន្ធផ្សព្វផ្សាយ, https://www.theguardian.com/media/2016/may/11/leave-eu-campaign-fined-50000-for-sending-spam-texts.

៣៤ ‘យុទ្ធនាការឃោសនានយោបាយ Robocalls & Robotexts’, គណៈកម្មការទំនាក់ទំនងសហព័ន្ធ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦, https://www.fcc.gov/political-campaign-robocalls-robotexts.

៣៥ ‘ហេតុអ្វីបានជាអ្នកនយោបាយផ្ញើសារមកអ្នកច្រើនម្ល៉េះ - ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ’, Time, ចូលមើលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩, http://time.com/5432309/politician-campaigns-midterm-election-text-messages/.

៣៦ ‘មេធាវី TCPA - តើសារនយោបាយដែលមិនត្រូវបានគេស្នើសុំខុសច្បាប់ដែរឬទេ? – YouTube’, ចូលមើលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ https://www.youtube.com/watch?v=GQygZftJ6LI.

៣៧ ‘ការផ្ញើរសារជាសម្លេងដោយមិនមានការញ័រ (RVM) អនុញ្ញាតឱ្យអ្នកកំណត់គោលដៅទូរស័ព្ទដៃដោយផ្ទាល់’, RoboCent, Inc (ប្លក់), ចូលមើលនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៩, https://robocent.com/services/ringless-voicemail-drops/.

៣៨ ‘តុលាការនិយាយថាការផ្ញើរសារជាសម្លេងដោយមិនមានការញ័រ គឺជាការហៅទូរស័ព្ទរបស់ TCPA’, KMT (ប្លក់), ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨, http://www.kleinmoynihan.com/court-says-that-ringless-voicemail-messagesare-tcpa-calls/.

៣៩ ‘ការផ្សាយសំឡេង - មជ្ឈមណ្ឌលហៅទូរស័ព្ទ - សុសវែរផ្សព្វផ្សាយសារ SMS’, CallHub, ចូលមើលនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨, https://callhub.io/.

៤០ ‘WhatsApp៖ ការប្រើប្រាស់ WhatsApp យ៉ាងទូលំទូលាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅសកលលោកភាគខាងត្បួង’, ចូលមើលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩, https://ourdataourelf.tacticaltech.org/posts/whatsapp/.

៤១ ‘WhatsApp៖ ការប្រើប្រាស់ WhatsApp យ៉ាងទូលំទូលាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅសកលលោកភាគខាងត្បួង’

៤២ ‘បទវិភាគ | ថ្ងៃសៅរ៍នឹងក្លាយជាការបោះឆ្នោតតាម WhatsApp លើកដំបូងរបស់ប្រទេសនីហ្សេរីយ៉ា។ នេះជាអ្វីដែលយើងរៀនពី “ព័ត៌មានក្លែងក្លាយ”’, Washington Post, ចូលមើលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.washingtonpost.com/news/monkey-cage/wp/2019/02/15/its-nigerias-firstwhatsapp-election-heres-what-were-learning-about-how-fake-news-spreads/.

៤៣ ‘អ្នកបោះឆ្នោតបានព្រមានអំពីសារបន្លំដែលសន្យាថានឹងបង់ប្រាក់សម្រាប់ការគាំទ្រ CAQ | CBC News’, CBC, ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨, https://www.cbc.ca/news/canada/montreal/fraudulent-texts-election-quebec-1.4914208.

៤៤ Justin Wise, ‘Gillum ត្រូវបានកំណត់គោលដៅដោយក្រុមអ្នករើសអើងពូជសាសន៍ Robocall ថ្មីនៅរដ្ឋផ្លរីដា៖ របាយការណ៍’, អត្ថបទ, TheHill, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨, https://thehill.com/homenews/campaign/412782-gillum-targeted-by-new-racist-robocall-attacking-him-as-a-negro; Emily Birnbaum, ‘"Stacey Abrams, Oprah ត្រូវបានកំណត់គោលដៅដោយអ្នករើសអើងជាតិសាសន៍ Robocall ដែលផ្តល់ថវិកាដោយក្រុមស្បែកសរជ្រុលនិយម’, អត្ថបទ, TheHill, ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨, https://thehill.com/homenews/campaign/414703-abrams-targeted-by-racist-robocall-in-georgia.

៤៥ Élections Québec, ‘Important! Un faux message texte circule présentement.